លោក ​Richard W. Davidson ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Century 21 Cambodia – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

លោក ​Richard W. Davidson ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Century 21 Cambodia

Published

on

​ស្ថាបនិក​ក្រុមហ៊ុន CENTURY 21 Cambodia លោក​គុយ វ៉ាត បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ​សម្រេច​តែងតាំង​លោក Richard W. Davidson ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន CENTURY 21 Cambodia ដើម្បី​ឆ្លើយតប​នឹង​គោលដៅ និង​ចក្ខុវិស័យ ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លេខ​មួយ​ នៅ​កម្ពុជា​និង​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។​

​លោក Davidson ធ្លាប់​បាន​បម្រើ​ការងារ​ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Real Estate LLC (​នៃ​ការិយាល័យ​កណ្តាល​ដ៏​ធំ​) ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មាន​មូលដ្ឋាន​នៅ​អាមេរិក​។ នៅ Century 21 Cambodia លោក​មាន​ភារកិច្ច​អភិវឌ្ឍន៍ និង​អនុវត្ត​យុទ្ធសាស្ត្រ​នានា ដើម្បី​ពង្រីក​ទីផ្សារ​អចលនទ្រព្យ​បន្ថែម និង​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ទីផ្សារ​កំពុង​រីកចម្រើន​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក Davidson ដែល​នឹង​ចាប់​ផ្តើម​កាន់​តួនាទី​ថ្មី​ចាប់ពី​ឆ្នាំ ២០២០ នេះ បាន​បំពេញ​តួនាទី​ក្នុង​ការ​គ្រប់គ្រង​ការលូតលាស់​នៃ​យីហោ CENTURY 21® ក៏ដូចជា​មាន​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន CENTURY 21 Everest Realty Group នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​។ នៅ​ទីនោះ លោក​បាន​ដឹកនាំ​ឲ្យ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន CENTURY 21 Everest Realty Group និង​ក្រុមហ៊ុន Troop Real Estate នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា ដែល​ជា​កំណត់ត្រា​ នៃ​ការ​បញ្ចូល​គ្នា​ធំ​ជាង​គេ​បំផុត​មិន​ធ្លាប់មាន ​ក្នុងចំណោម​បណ្តាញ​សមាជិក​ក្រុមហ៊ុន Century 21​។​

​លោក​គុយ វ៉ាត (​ឆ្វេង​) លោកស្រី ហ្គ្រេ​ស រចនី (​កណ្តាល​) លោក RICHARD W. DAVIDSON (​ស្តាំ​)

​លោក គុយ វ៉ាត និង​អ្នកស្រី ហ្គ្រេ​ស រចនី ដែល​ជា​សហ​-​ស្ថាបនិក​ក្រុមហ៊ុន Century 21 Cambodia បាន​លើក​ឡើង​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​រួម​មួយ​ថា​៖«​ការប្រកាស​ពី​ការតែងតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​ នៅ​ថ្ងៃនេះ​ បង្ហាញ​ពី​ការ​វិវត្ត​មួយ​ជំ​ហ៊ាន​ទៀត ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​យើង ដោយ​មិន​ត្រឹម​មាន​គោលដៅ​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ ​ក្នុង​វិស័យ​អចលនទ្រព្យ​ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​តាំងចិត្ត​ ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ផង​ដែរ​។ លោក Davidson គឺជា​អ្នក​កាច់ចង្កូត​ ដ៏​សំខាន់​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៃ​យីហោ CENTURY 21 ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ តាមរយៈ​ការ​ជួយ​ត្រួសត្រាយ​ផ្លូវ​របស់​លោក និង​ចំណេះដឹង​ជ្រៅជ្រះ​របស់​គាត់​ពី​ការ​ត​ភ្ជាប់​រវាង​យើង ទៅ​អតិថិជន និង​ទៅកាន់​ទីផ្សារ​ ដែល​យើង​មាន​គម្រោង​ទៅដល់​នា​ពេល​ខាង​មុខ សមាជិក​ក្រុមប្រឹក្សាភិបាល​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ គោលដៅ​របស់​យើង​នឹង​ក្លាយ​ជា​ការពិត ហើយ​ភ្នាក់ងារ​របស់​យើង ព្រមទាំង​អតិថិជន​ ដែល​ជា​ម្ចាស់ផ្ទះ និង​អតិថិជន​អ្នកលក់ នឹង​បាន​ផលប្រយោជន៍​ពី​ភាព​ជោគជ័យ​រួម​របស់​យើង​»​។​

​លោក Davidson ធ្លាប់​ផ្តល់​ជា​យុទ្ធសាស្ត្រ និង​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំ​ពេញ​មក​ហើយ​តាមរយៈ​យីហោ​ក្រុមហ៊ុន CENTURY 21​។ គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន Century 21 Cambodia មាន​ការិយាល័យ​ចំនួន ២៣ ការិយាល័យ​នៅ​ភ្នំពេញ ដែល​ប្រតិបត្តិការ​ដោយ​ប្រើ​យីហោ Century 21 និង​មាន​សាខា ៣៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា (១៤ ខណ្ឌ​នៅ​ភ្នំពេញ និង ២៤ តាម​បណ្តា​ខេត្ត​)​។ ក្រុមហ៊ុន​មាន​ភ្នាក់ងារ​អចលនទ្រព្យ​សរុប​ជាង ៧០០​នាក់ ដែល​បាន​ផ្តល់​សេវា​អចលនទ្រព្យ​ជូន​អតិថិជន​ដោយ​ចេញពី​ចិត្ត​រហូត​ទៅដល់ ១២១% ដែល​រួមមាន​ទាំង​អ្នកទិញ​ផ្ទះ ម្ចាស់ផ្ទះ និង​វិនិយោគិន​អចលនទ្រព្យ​ នៅ​ជុំវិញ​ពិភពលោក​។ គឺ​កត្តា​ទាំ​ងនេះ​ហើយ ដែល​លោក Davidson រំពឹង​ថា​នឹង​ផ្តល់​ការ​រីកចម្រើន​បន្ថែម​ទៀត​ ដល់​ក្រុមហ៊ុន​។​

​លោក Davidson បាន​បញ្ជាក់​ថា​៖«​វិស័យ​អចលនទ្រព្យ​កម្ពុជា​ បាន​កំពុង​រីកចម្រើន​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​កត្តា​សេដ្ឋកិច្ច​អំណោយផល​ទាំង​កម្រិត មីក្រូ និង​ម៉ាក្រូសេដ្ឋកិច្ច បង្ហាញ​ថា ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​បន្ត​រឹងមាំ​ថែមទៀត ​សម្រាប់​ឆ្នាំ​ខាងមុខ​»​។ លោក​បន្ត​ថា​៖«​គោលដៅ​របស់ខ្ញុំ ​គឺ​ការដឹកនាំ​លើ​មុខងារ​ជាច្រើន​ដូចជា ការ​ប្រើ​បណ្តាញ​សកល​ ដែល​ខ្ញុំ​មាន និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់ខ្ញុំ​ ដើម្បី​ជំរុញ​ទស្សនវិស័យ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជំរុញ​ក្រុមហ៊ុន​នេះ​ឆ្ពោះ​ទៅ​ដំណាក់កាល​បន្ទាប់​ទាក់ទង​នឹង​ការ​ពង្រឹង​ជំហរ​របស់​ យើង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ និង​ដើម្បី​ឲ្យ​ពិភពលោក​អាច​ជឿទុកចិត្ត​»​។​

​ដើម្បី​ស្វែងយល់​ពី​អចលនទ្រព្យ​ដាក់​លក់​ក្ នុង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន CENTURY 21 Cambodia សូម​ចូល​ទៅ​កាន់ www.century21global.com/for-sale-residential/Cambodia​។ ដើម្បី​សិក្សា​បន្ថែម​ពី​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន Century 21 Cambodia សូម​ចូល​ទៅ​កាន់ Link នេះ https://century21.com.kh/opportunities-job-offering-century-21/.

​អំពី Century 21 Cambodia

​ក្រុមហ៊ុន Century 21 Cambodia គឺជា​សាខា​ទី ៧៥ ក្នុងចំណោម​បណ្តាញ​សកល​ដែល​ក្រុមហ៊ុន CENTURY 21 មាន​ប្រតិបត្តិការ​លើ​ពិភពលោក​។ ក្រុមហ៊ុន​នេះ ​មាន​បណ្តាញ​ការិយាល័យ​ទូលំទូលាយ​នៅ​ភ្នំពេញ គ្រប​ដណ្តប់ ២៥ ខេត្ត​នៅ​កម្ពុជា និង​មាន​ភ្នាក់ងារ​ពេញ​ម៉ោង ៧០០ នាក់ ព្រមទាំង អ្នកឯកទេស​ដីធ្លី ៣៨០០ នាក់ ដែល​សុទ្ធ​សឹង​មាន​គុណវុឌ្ឍ​ច្បាស់លាស់ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ក្រុមហ៊ុន Century 21 Real Estate LLC គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Realogy Holding Corp ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ ក្នុង​ផ្សារភាគហ៊ុន​ ក្រុង​ញូយ៉ក ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក (NYSE: RLGY)​។ ក្រុមហ៊ុន​នេះ​ ក៏​ជា​ក្រុមហ៊ុន​ឈានមុខ​កម្រិត​ពិភពលោក​ខាង​ផ្តល់​សិទ្ធ​អាជីវកម្ម​ លើ​ម៉ាក​យីហោ​ផ្នែក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ សេវា​ផ្លាស់​ប្តូរ​ទីតាំង​អាជីវកម្ម​និង​លំនៅឋាន និង​សេវាកម្ម​ទាក់ទង​នឹង​ប្លង់​អចលនទ្រព្យ​៕

​កម្រង​រូបភាព​បន្ថែម​ដែល​លោក Davidson ប្រគល់​ពានរង្វាន់​ ក្នុង​ឱកាស​នៃ​ការរៀបចំ​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២ នៃ​គ្រួសារ Century 21 ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ និង​សកម្មភាព​ខ្លះៗ របស់​លោក Davidson ក្នុង​ការ​បង្វឹក​បង្ហាត់​ដល់​សមាជិក​នៃ​គ្រួសារ Century 21 ប្រចាំ​ប្រទេស​កម្ពុជា។

អត្ថបទពាណិជ្ជកម្ម

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ36 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម