Connect with us

ព័ត៌មានជាតិ

​​​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី នៅ​ភ្នំពេញ នឹង​ដំណើរការ​តាម​ផែនការ

បានផុស

នៅ

ការ​សាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី នឹងដំណើរការ​ទៅតាមផែនការដែលបានកំណត់។នេះបើតាម​ការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ​​ដែល​​បាន​លើក​ឡើង​ក្នុង​ឱកាស​ ចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខេត្ដ​កណ្ដាល នា​ពេលថ្មីៗកន្លងមកនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា ធ្លាប់បញ្ជាក់ថា លោកនឹង​ចុះត្រួត​ពិនិត្យការសាងសង់ជាបន្តបន្ទាប់ ​ ដើម្បី​លើក​ទឹកចិត្ដ ​និង​ពន្លឿន​ការសាងសង់​ឲ្យទៅ​តាម​ផែន​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែង​ថា ក្នុង​នាម​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក និង​ក្រុម​ការងារ នឹង​ខិតខំ​ដើម្បី​​ចូលរួម​គាំទ្រ​សកម្មភាព នៃគម្រោងការសាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ ​និងទទួលបានការគាំទ្រ ពី​មជ្ឈដ្ឋាន​អន្តរជាតិ។ លោកថា អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ជា​សមទ្ធិផលដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល ដឹកនាំរបស់សម្ដេច​តេជោ ហ៊ុន សែន ជាប្រវត្ដិសាស្ដ្រថ្មី ដែលបន្សល់ទុកសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្​ឋខ្មែរ រាប់រយឆ្នាំទៅថ្ងៃមុខ។

សូម​បញ្ជាក់​ថា ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​ថ្មី ​ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមាន​ផ្ទៃដីសរុប​២៦​០០ហិកតា នឹងត្រូវសាងសង់ឡើងមាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ គ្រោង​ចំណាយថវិកា១៥០០លានដុល្លារអាមេរិក ។

សម្រាប់ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួល​ភ្ញៀវទេសចរ បាន​រហូត​ដល់១៣​លាននាក់ ​ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ​៣០​លាននាក់ ក្នុង១ឆ្នាំ និងដំ​ណាក់​កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ ក្នុង១ឆ្នាំ៕
​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម