Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ៖ ចុះ​បញ្ជី​ពាណិជ្ជកម្ម ប្រើពេល ៨ ថ្ងៃ អាច​បើក​ក្រុមហ៊ុន​បាន

បានផុស

នៅ

សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍ ចិន-អាស៊ាន លើកទី១៧ ក្រោម​ប្រធានបទ ” កសាង​ខ្សែ​ក្រវាត់ និង​ផ្លូវ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ” តាម​រយៈ​ប្រព័ន្ធ​វីដេអូ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី​១៥​ កាលពី​ឆ្នាំ ២០១៨
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ សម្តេច​តេជោបាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​កម្ពស់​ការ​ធ្វើ​ឌីជីថល​នូបនីយកម្ម​ ទាំង​ក្នុង​វិស័យ​ផលិតកម្ម ឧស្សាហកម្ម​ សេវាកម្ម និង​រដ្ឋាភិបាល​ឌីជីថល។ កម្ពុជា​នឹង​ដាក់​ចេញ​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​បន្ត​បន្ទាប់​ មាន​ដូចជា៖

ទី១/ ការ​ដាក់​ឲ្យ​អនុវត្ត​ថ្នាល​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ចំណាយ​ពេល​តែ ៨ ថ្ងៃ​ក្នុង​ការ​បើក​ក្រុមហ៊ុន​អាជីវកម្ម។

ទី២/ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ មករា ២០២១។

ទី៣/ ការ​រៀបចំផែនការ​មេ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង។

សម្តេច​តេជោបន្ត​ថា កម្ពុជា​នឹង​ដាក់​ចេញ​ច្បាប់​វិនិយោគ​ថ្មី ដែល​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​និង​មាន​ភាព​ទាក់ទាញ​តាម​រយៈ​ការ​លើក​ទឹកចិត្ត​ជា​កញ្ចប់​ដល់​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អេឡិចត្រូនិកបង្គំ កសិឧស្សាហកម្ម គ្រឿង​បន្លាស់ បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ពន្ធ​ឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម