Connect with us

ព័ត៌មានជាតិ

ការលក់ដូរ​នៅតំបន់​ច្បារអំពៅ​ បានធ្លាក់​ចុះ​ ក្រោយផ្ទះ​កូវីដ១៩

បានផុស

នៅ

នៅតាមផ្សារតូចធំ​ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បងប្អូនអ្នកលក់ដូរបានត្អូញត្អែគ្រប់គ្នា ដោយសារតែបាត់ម៉ូយមកទិញ ខណៈមានផ្ទុះឡើងនូវជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកា ដែលភាគច្រើនមានអ្នកច្បារអំពៅឆ្លងនោះ។ តាមប្រភពពីបងស្រី ប៊ុន រុន ជាអាជីវករលក់នៅផ្សារបន្លែច្បារអំពៅបាននិយាយប្រាប់ភ្នាក់ងារកម្ពុជាថ្មីនាព្រឹកថ្ងៃ៤ខែធ្នូនេះថា ចាប់តាំងពីមានផ្ទុះឡើងនូវជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកា ហើយក្នុងនោះមានប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៥ភូមិបឹងឈូកសង្កាត់និរោធមានឆ្លងជំងឺកូវិដ១៩មកគឺបាត់មនុស្សចូលមកទិញឥវ៉ាន់ក្នុងផ្សារសឹង៤០ភាគរយដែលក្នុងនោះសម្បូតែអ្នកលក់ ឯអ្នកមកទិញគឺបាត់ឈឹងតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងស្រី កូវ ធី ជាអ្នកលក់កាហ្វេរនៅផ្សារច្បារអំពៅបានប្រាប់ថា ប៉ុន្មានថ្ងៃនេះអ្នកលក់ដូរនាំគ្នាត្អូញត្អែពីការបាត់ម៉ូយមកទិញ ហើយក្នុងមួយថ្ងៃរកមិនបាន៥០០០០រៀលផង ខុសប្លែកពីមុនមិនក្រោម៤០០០០០រៀល។ តាមការបញ្ជាក់ពីបងប្អូនខ្មែរឥស្លាម ដែលកំពុងលក់ដូរនៅផ្សារក្រមួន(ផ្សារចាម)ព្រែកប្រាវិញបានគ្រវីក្បាលគ្រប់ៗគ្នាព្រោះលក់មិនដាច់គឺមានតែអ្នកលក់កំពុងអង្គុយមើលមុខគ្នាប៉ុណ្ណោះ។ បើមិនជឿសូមមើលក្នុងរូបភាពនេះស្រាប់។

ទាក់ទិននិងការថយចុះអ្នកមកទិញនេះលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទ័ថា ពិតជាមានការថយចុះមកទិញឥវ៉ាន់ក្នុងផ្សារប្រាកដមែន។ ពិសេសចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកាមក។ លោកសង្ឃឹមថា ជំងឺនេះនឹងថយចុះនៅពេល ដែលប្រជាពលរដ្ឋយើងនាំគ្នាថែរក្សាអនាម័យនិងពាក់ម៉ាស់មុខព្រមទាំងដុះលាងដៃដោយសាប៊ូនិងអាកុល។

លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានបញ្ជាក់ដែរថាខណះនេះរូបលោកក៏ដូចជាចៅសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដែលដឹកនាំផ្ទាល់ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌបាននឹងកំពុងចុះចែកម៉ាស់និងអាកុលតាមភូមិនិងមានការផ្សព្វផ្សាយដល់បងប្អូនឲ្យថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។ហើយបើមិនមានការចាំបាច់គួរតែសម្រាកក្នុងផ្ទះឲ្យបានគ្រប់ៗគ្នា។ព្រោះជំងឺនេះវាងាយ និងឆ្លងខណះដែលមនុស្សប្រមូលផ្តុំគ្នាច្រើន៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម