Connect with us

ព័ត៌មានជាតិ

ភ្នំពេញនឹងមានស្ពានឆ្លងទន្លេ២​កន្លែង​ទៀត ក្នុងគម្រោងទឹកប្រាក់​​រាប់សិបលានដុល្លារពីផ្លូវជាតិ​លេខ១ទៅកាន់កោះនរានិង ពីកោះនរាទៅកោះពេជ្រ

បានផុស

នៅ

គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដែលត្រូវចំណោយលុយក្នុងការសាងសង់រាប់សិបលានដុល្លារសហរដ្ឋអាមេរិក គ្រោងនឹងធ្វើពិធីក្រុងពាលីសូមម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បី​បើកការដ្ឋានសាងសង់នៅរសៀលថ្ងៃ២៥ តុលានេះហើយ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ នៅព្រឺកថ្ងៃស្អែកទី២៦តុលា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ពានទាំង២នេះ ដែលមានទីតាំងនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១ ១-អំពី​​គម្រោង​សាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរាប្រវែង​សរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រសសរ​ស្ពានមានគម្លាត ២០ម៉ែត្រ+​២១ម៉ែត្រ​១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ។

ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ ។ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង ៣.២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥ម៉ែត្រសងខាង ។

ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាលទទឹងស្ពាន ២% ។ សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស។ សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងចំនួន ១៨ដើមមានទំហំអង្កត់ផ្ចិត ២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរទី២មានជម្រៅ ៧៣.៤០ម៉ែត្រ។ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន៣។ ជើងតាងស្ពានមានទំហំ២៤.៣ម៉ែត្រx១៧.៧ម៉ែត្រx៤.៥ម៉ែត្រ។

កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម៉ែត្រ នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត ។ គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ។ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មីលីម៉ែត្រ សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ។ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។

គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក ។រយៈពេលសាងសង់ ៣៥ខែ។ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។ ២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១ បណ្តោយស្ពានសរុបប្រវែង ៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង ៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្ររយៈពេលសាងសង់ ១២ខែ ៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម