​ការ​អភិវឌ្ឍ​ កោះ​នរា នឹង​ចំណាយ​ថវិកា ប្រមាណ​២៥០០លានដុល្លារ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

​ការ​អភិវឌ្ឍ​ កោះ​នរា នឹង​ចំណាយ​ថវិកា ប្រមាណ​២៥០០លានដុល្លារ

Published

on

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន OCIC ធ្វើ​ការ​អភិវឌ្ឍ​កោះ ​​នរា ​ជាទីក្រុងរណបថ្មីមួយ  ដែល​សម្បូរ​ដោយ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ខណៈ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ អាចចូលរួមចំណែកដល់ផលិត​ផលក្នុងស្រុកសរុប ជាង២០០លាន ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។

អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុន OCIC មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​កោះ​នរា នឹង​ផ្ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​ដល់​កម្ពុជា ពិសេស​ក្នុង​កាលៈទេសៈ លំបាក​ផ្នែក​សេដ្ឋកិច្ច ខណៈ​កម្ពុជា កំពុងត្រូវការ ការ​វិនិយោគ​ជាច្រើន ដើម្បី​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច ឲ្យបានរឹងមាំ។

តាមការថ្លែងរបស់អ្នកឧកញ៉ា ពង់ ឃាវសែ បានឲ្យដឹងថា គំរោង​អភិវឌ្ឍន៍​កោះ​នរា អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅបានប្រមាណ៥ម៉ឺននាក់ ដោយគ្រោងចំណាយ​ថវិកា​សរុប ២៥០០លានដុល្លារ ខណៈថវិកាជិត​៥៥០​លាន​ដុល្លារ នៃការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ រយៈពេល៣ឆ្នាំដំបូង ត្រូវបាន​ប៉ាន់ស្មាន​ថា អាចរួម​ចំណែក​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប ប្រ​មាណ​២២៥លានដុល្លារ ក្នុង១ឆ្នាំៗ។

គម្រោង​លើផ្ទៃដី ប្រមាណ១០០ហិកតានេះ នឹងប្រើកម្លាំងពលកម្ម៧០០នាក់ នឹងអាចឡើងដល់​៧០០០​នាក់ នៅពេលមានការសាងសង់ពេញទំហឹង ខណៈតំបន់នេះ ក៏នឹងបង្កើតការងារប្រមាណ១ម៉ឺន​កន្លែង​ផង​ដែរ​៕
 
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម