Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល នឹង​ប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​ ក្រុមហ៊ុន​បច្ចេក​វិទ្យា​​

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានពន្ធដារ បានពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុន​បច្ចេក​វិទ្យា​បរទេសធំៗ ដូចជា Netflix,​ Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។

នៅក្នុងជំនួប កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធ​ក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរ​គមនាគមន៍។

លោករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់លើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានពីការគំរាមកំហែង ដើម្បីធានា​លំហអ៊ីនធឺណិតមានសុវត្ថិភាព និងសន្តិសុខ ព្រមទាំងផ្តល់ការគាំទ្រផ្នែកសន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មានបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រគំ និ​ត​ផ្ដួចផ្ដើម​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើការរៀបចំឱ្យមាន​បណ្ដុំ​ទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិ គ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យ ជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

របាយការណ៍​នៅក្នុងជំនួបពិភាក្សានេះ បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង អគ្គ​នាយក​ដ្ឋានពន្ធដារ នឹងបង្កើនកិច្ចសហការចែករំលែក​ទិន្នន័យ​គ្នាទៅវិញទៅមក ផ្តល់ទិន្នន័យចំណូលដុល​របស់ប្រតិបត្តិករទូរគម​នាគមន៍ទាំងអស់ តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ព្រមទាំងគាំទ្រ​ផ្នែកបច្ចេកទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារ ដោយ​ប្រើច្រកទ្វាអ៊ីនធឺណិតជាតិ និងប្រព័ន្ធព័ត៌មាន​វិទ្យា សម្រាប់កត់ត្រា ប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញរបស់ក្រុមហ៊ុនបច្ចេក​វិទ្យាបរទេសធំៗ​ទាំងអស់៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៣ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម