ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Phumtham Vejjayachai បាននិយាយដោយឥតអៀនខ្មាស់ចោទមកលើកម្ពុជាថា...
ភូកេត ដែលជាគោលដៅទេសចរណ៍កំពូលរបស់ប្រទេសថៃ ថ្មីៗនេះត្រូវបានរញ្ជួយដោយសារការគម្រាមកំហែងពីគ្រាប់បែកជាបន្តបន្ទាប់ ដែលបង្កឱ្យមានការឆ្លើយតបផ្នែកសន្តិសុខនិងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកទេសចរ។
ខណៈវិស័យទេសចរណ៍អន្តរជាតិវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុនសម័យកូវីដ១៩ បណ្តាប្រទេសដូចជាវៀតណាម អាចទាញយកប្រយោជន៍...
មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា តុលាការព្រហ្មទណ្ឌ នឹងប្រកាសសាលក្រមសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្ររបស់អតីតនាយករដ្ឋ...
ក្នុងកិច្ចប្រជុំកំពូលនៅខែខាងមុខនោះ មេដឹកនាំមកពីប្រទេសជាង២០ និងប្រធានអង្គការអន្តរជាតិចំនួន១០ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធ...
កាលពីថ្ងៃអង្គាទី១៥ខែកក្កដាឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានការប៉ះពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជានិងថៃ ដោយសារតែកងទ័ពថៃ រារាំងទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទទាំងដែលប្រាសាទនោះជារបស់ខ្មែរ។ យ៉ាងណា កងទ័ពថៃចោទប្រកាន់ទាំងងងើលថា ដោយសារតែស្រ្តីជាទេសចរកម្ពុជាចង្អុលមុខពួកគេ ទើបបង្កឲ្យមានការនិយាយតឹងសរសៃរកដាក់គ្នាមួយប្រាវ។ ក្នុងហេតុការណ៍នោះគេឃើញទេសចរកម្ពុជាប្រឈមមុខដោយភាពក្លាហាន រួចកងទ័ពទាំងសងខាង បានចូលអន្តរាគមន៍ ប៉ុន្តែភាគីថៃហាក់ដូចជាខំបំប៉ោងស្ថានការណ៍ឲ្យធំ បង្កភាពជ្រួលច្របល់ ដើម្បីធ្វើជាលេសថា កម្ពុជាជាអ្នករករឿងពួកគេ។ ផ្ទុយទៅវិញ ថៃប្រហែលជាធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ថា ខ្លួនកំពុងធ្វើរឿងឥតខ្មាស់ ដោយសារតែកាលពីថ្ងៃអាទិត្យ មានប្រុសកំសាក២នាក់ លួចវាយទាហានកម្ពុជា ហើយរត់គេចខ្លួន ប៉ុន្តែបែរជាត្រូវពលរដ្ឋថៃមួយចំនួនលើកតម្កើងទៅជាវិរបុរស ហើយកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បដិសេធថាមិនមែនទាហានឈុតខ្មៅ ទាំងដែលវីដេអូស្តែងឃើញយ៉ាងច្បាស់ ចំណែកឯសារព័ត៌មានក៏ស្ងាត់មិនហ៊ានផ្សាយខ្លាំងដែរ។ ពេលដែលជនកំសាកថៃ លួចវាយទាហានកម្ពុជា, កម្ពុជាបានខិតខំរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ចំណែកឯថៃ ក៏ព្យាយាមបិទបាំងព្រោះតែខ្លាចភាពអាម៉ាស់ដែរ។ ហេតុការណ៍ទាំងពីរនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីភាពក្លាហានរបស់ស្រ្តីខ្មែរដែលហ៊ានឈរទល់មុខជាមួយទាហានថៃដើម្បីអះអាងការពារទឹកដីរបស់ខ្លួន ខុសពីជនកំសាកថៃ ដែលលួចវាយគេហើយរត់បាតជើងសព្រាត ទាំងដែលខ្លួនជាមនុស្សប្រុស។ ហេតុការណ៍ទាំងនេះ ក៏លាតត្រដាងអំពីភាពគ្មានទំនួលខុសត្រូវរបស់បណ្តាញសារព័ត៌មានថៃ ដែលចុះផ្សាយព័ត៌មានមិនពិត និងខិតខំលាបពណ៌លើភាគីដទៃ ដែលមិនអាចជាការបាន៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង
ប្រជាជនអូស្ត្រាលីភាគច្រើនយល់ឃើញថា វាមានសារសំខាន់ដែលអូស្រ្តាលីមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយចិន ជាជាងជាមួយសហរដ្ឋអាមេរិក។