Connect with us

អត្ថាធិប្បាយ

អត្ថាធិប្បាយ៖ សភាពការណ៍នេះ ពេលនេះ ម៉ោងនេះ!

បានផុស

នៅ

ដំណឹងអំពីវត្តមាន COVID-១៩ ក្នុងចំណោម​ឥស្សរជននយោបាយកម្ពុជា បានឈានទៅរកសភាពកាន់តែ«អាក្រក់ទៅ ៗ»នៅព្រឹកនេះ​ ដោយសារការចែកចាយសំឡេងលើតេឡេក្រាម និងបណ្តាញដទៃក្រៅផ្លូវការ ជារឿងដែលញាំងឱ្យដំណើរការនានា ត្រូវបន្ថែមទម្ងន់ ចង់មិនចង់អាចវាយប្រហារសារជាថ្មី​ដល់ ផ្នែកសេដ្ឋកិច្ច និងសង្គម។

ទោះបីថា រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានពង្រឹងវិធាន ស្តីពីការដាក់គម្លាតសង្គម ហើយបិទទ្វារមណ្ឌលកម្សាន្ត សាលារៀន ទីប្រឈមនានាបណ្តោះអាសន្ន ក៏ស្ថានការណ៍អាចនឹង​លង់ជ្រៅទៅៗថែមទៀត ប្រសិន​ពាក្យចចាមអារាមក្រៅផ្លូវការ នៅតែត្រូវបានបន្តផ្សព្វផ្សាយចេញដោយខ្វះការទទួលខុសត្រូវ។

រារាំងការឃោសនា​ដែលសង្កត់សង្កិនសភាពការណ៍

បន្ទាប់ពីទទួលបានជោគជ័យក្នុងបេសកកម្មបំបាត់ការផ្ទុះឡើងនៅកម្ពុជា ក្នុងរវាងពីខែមិនាមកដល់ខែតុលា ប្រជាជាតិ​ជាច្រើន បានសំឡឹងមើលប្រទេសកម្ពុជា ជាគំរូនៃវិធីដោះស្រាយយ៉ាងល្អជាមួយ COVID-១៩ ។ រដ្ឋាភិបាល​បានជំរុញឡើងវិញ ក្នុងអន្តរកាល​ដោះស្រាយជាមួយវិបត្តិឱនភាពសេដ្ឋកិច្ចសាកល​ ភាពគ្មាន​ការងារធ្វើ និងប្រាក់បំណុលធនាគារ ក្រោមជំនឿទុកចិត្តពី​សាធារណៈមតិ ប៉ុន្តែ​ការវិវត្តចុងក្រោយនេះ កំពុង​បង្កើតជា​វិញ្ញាសារថ្មី។

ខ្ញុំសាយ​ពេជ្រ មាន​មនោសញ្ចតនា ក្តុកក្តួល ពេលបានឃើញ​ឥស្សរជននយោបាយកម្ពុជា​ប្រឈម​នឹង​ការសង្ស័យ​អំពីរោគឆ្លង ព្រមជាមួយ​ប្រមុខរដ្ឋាភិបាលដែលជា​បង្គោលគ្រឹះជាតិ កំពុងធ្វើចត្តាឡីស័កគួរឱ្យសោកស្តាយ ហើយពេលវេលានៃកម្មវិធីជាច្រើនរបស់លោក​ត្រូវ​លុបចោល។

អ្វីដែល​​បង្កើនទម្ងន់ឱ្យស្ថានភាព​ទូទៅនៅកម្ពុជាកាន់តែ​ប៉ះពាល់ គឺការប្រើប្រាស់សារឆ្លើយឆ្លងរវាង​អ្នកនយោបាយ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងសុខាភិបាលទាំងមិនទាន់ផ្លូវការ មកចែកចាយ​យ៉ាង​ទូលំទូលាយ តាមរយៈបណ្តាញ​នានា រឹងរឹតជាបច្ច័យឱ្យជនខិលខូច អាចឆ្លៀតឱកាស​កេងចំណេញ បង្កើតជាព័ត៌មាន​បំភ្លៃ បង្កើនភាពភាន់ច្រឡំថែមឡើងក្នុងចំណោម​សាធារណៈមតិ។

មន្ត្រីសាធារណៈ អ្នកពាក់ព័ន្ធនានាគួរតែប្រកាន់ខ្ជាប់នូវស្មារតី​ទទួលខុសត្រូវខ្ពស់ មុនពេលហ៊ានធ្វើឱ្យបែកធ្លាយ ឬបញ្ជូនបន្តនូវប្រសាសន៍ កិច្ច​ពិភាក្សា ផ្តល់ព័ត៌មាន​បថម ឬសារចាត់តាំងណាមួយ​ពី​ថ្នាក់ដឹកនាំ ដែលអាចបង្កើតជាមតិ​ភ័យច្របល់ ក្នុងចំណោម​មហាជន​។

ទស្សនៈអវិជ្ជមានណាមួយ អំពីការឆ្លើយតបរបស់រដ្ឋាភិបាលផ្តោតលើការធ្វើតេស្ត និងការតាមដាន ឬការធ្វេសមិនធ្វើចត្តាឡីស័កនៃមនុស្សពាក់ព័ន្ធ ដែលអាចក្លាយជាឆ្អឹងខ្នងនៃការឆ្លើយតបពិតចំពោះជំងឺរាតត្បាតគ្រានេះ គួរទុកថា​ជាចេតនា​បំភ័យ និងបង្កឱ្យមាន​ភាពចឡាចល។

គួរមាន​សុទិដ្ឋិនិយម​និង​មានភាពភ្លឺស្វាងក្នុងការ​ជ្រោងសភាពការណ៍

ការធ្វើតេស្ត៍ដែលអាចរកបាន ​នឹងជួយអោយដឹងថា តើអ្នកណា​ខ្លះ​ដែលកំពុង​មានជំងឺ​នេះ ហើយ​ឈានទៅដល់​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធិភាព ទើបជាព័ត៌មាន​គប្បីយើង​នាំគ្នាធ្វើ។ នោះជាការ​លើកទឹកចិត្ត​ ជំរុញ​អ្នកដែលប្រហែលជាត្រូវបានប៉ះពាល់នឹងអ្នកឆ្លង ឱ្យកុំុំគេចវ៉េស មក​ស្ម័គ្រផ្តាច់ខ្លួនពួកគេ ឬស្វែងរក​ការ​ព្យាបាលបញ្ឈប់ការរាលដាលឆ្លងទាន់ពេលវេលា។

ដោយសារតែវិធានការទាំងនេះមានប្រសិទ្ធភាព យើង​គួរទាត់ចោល​ការជជែក​មិនចាំបាច់នានា ហើយផ្តោតលើការផ្តល់ព័ត៌មាន​វិជ្ជមានទាំងនោះវិញ។

ក្នុងការអភិវឌ្ឍន៍ការឆ្លើយតបទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនមាន​បទពិសោធន៍​២របៀបខុសគ្នាគឺ ទីមួយ​«ការគ្រប់គ្រងតឹងរឹង» ដោយការបិទប្រទេស​ទាំងស្រុង ឯក្រុមទី ២ គឺក្រុម« រស់នៅជាមួយមេរោគគឺតតាំងការពារវា» ​វិធីសាស្រ្តនេះពឹងផ្អែកលើការផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួន ដូចជាអនាម័យការពាក់ម៉ាស និងការស្នាក់នៅក្នុងផ្ទះ ឬរឹតបន្តឹងគម្លាតសង្គម។

ជាជាងចច្រប់ជាមួយ​ការចុចផ្ញើសារបន្តឥតន័យ ដែលបានត្រឹមនាំមកនូវការបំភ័យ ដែលនេះ​មិនត្រឹម​ក្លាយជាបញ្ហាសុខភាពសាធារណៈទេ តែក៏អាច​បណ្តាលឱ្យក្លាយជាបញ្ហានយោបាយ ដោយសារពួកឱកាសនិយម។ ចូរពង្រឹង​ស្មារតី បង្កើន​ទំនុកចិត្ត​មកលើរដ្ឋាភិបាល មានឆន្ទៈសហការ ទទួលខុសត្រូវ ការពារខ្លួន គ្រួសារ និង​សហគមន៍ខ្លួន បញ្ជូនបន្តតែព័ត៌មាន​ដែលមាន​ប្រយោជន៍ចំពោះសង្គមនិងសេដ្ឋកិច្ច​ ទើបជាការចូលរួមជួយពិតៗ។

ភាពភ័យព្រួយដោយឥទ្ធិពលព័ត៌មាន​ក្លែងក្លាយ សន្សឹមៗបាន​ក្លាយជានយោបាយ ហើយមានបញ្ហា​ដល់ការ​ជឿទុកចិត្តលើរដ្ឋាភិបាល ព្រមទាំង​អាចផ្លាស់ប្តូរពីវិបត្តិសុខភាពសង្គមទៅជាឥរិយាបថនយោបាយបាន ឧហរណ៍ ផ្នែកមួយនៃអសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយនឹងការឆ្លងរាលដាលកូវីដ បានក្លាយជាវិបត្តិនយោបាយជ្រាលជ្រៅ។

បង្កើនចំណេះដឹងទូទៅ​អំពីCOVID-១៩​ជាអ្វីដែលអទិភាពឆ្លើយតបនឹងសភាពការណ៍

ចំណេះដឹង​ថ្មីៗឆ្លុះបញ្ចាំងពីរបៀបដែលជំងឺនេះរាលដាល គឺជាអ្វី​ដែលគួរនាំគ្នានិយាយ ។ យើងដឹងថា ជំងឺនេះនឹង​រីករាលដាលយ៉ាងឆាប់រហ័សតាមរយៈការទំនាក់ទំនងនៅបណ្តាកន្លែងដែលមានខ្យល់ចេញចូលមិនសូវល្អគ្រប់គ្រាន់ ការប្រមូលផ្តុំធំ ៗហើយ ការពាក់របាំងមុខនិងការលាងដៃប្រហែលជាមិនទាន់គ្រប់គ្រាន់ដើម្បីការពារសកម្មភាពពពាក់ពពូនទេ មន្រ្តីសុខភាពសាធារណៈគួរពិចារណាកាត់បន្ថយចំនួនមនុស្សផ្តុំ។

ក្រៅពីនោះ ដោយសារកូវីដមានគ្រោះថ្នាក់បំផុតចំពោះមនុស្សអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ពលរដ្ឋ និងមន្ត្រីសុខាភិបាលសាធារណៈគួរតែផ្តោតលើការការពារមនុស្សចាស់ និងប្រជាជនងាយរងគ្រោះដទៃទៀត។

សូមជនរួមជាតិចងចាំថា ការប្រើប្រាស់ធនធានចំណះ​ដែលយើង​កំពុង​មានយ៉ាងឆាប់រហ័សចូលរួមក្នុងការ​ទប់ទល់​ការបញ្ជូន​ព័ត៌មាន​មិនពិត​ ជាមធ្យោបាយ​កាត់បន្ថយផលប៉ះពាល់ រួមជាមួយការ​​បង្កើនដៃជួួយបញ្ជូនព័ត៌មាន​ត្រឹមត្រូវ ជាសកម្មភាពភាព​ជ្រោង អភិបាលកិច្ចល្អ មិនមែន“ វប្បធម៌” បំភ័យ​បំភិត។

កុំភ្លេចថា កូវីដជាជំងឺព្យាបាលបាន ហើយកម្ពុជា​បានជោគជ័យ​លើការព្យបាលនេះ​រួចមកហើយ!

សាយ ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម