អត្ថាធិប្បាយ
អត្ថាធិប្បាយ៖កម្ពុជា ថ្ងៃចុងក្រោយនៃខែវិច្ឆិកា សភាពការណ៍អួអាប់ ត្រូវការយើងភ្លឺស្វាង
យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសមរភូមិ!
យើងប្រយុទ្ធនិងការភ័យព្រួយ សម្ពាធ ហើយប្រយុទ្ធនឹងឧបសគ្គដែលពិបាកមើលឃើញ ប្រយុទ្ធដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ប្រទេសជាតិយើង។
ខ្ញុំសាយពេជ្រ មានសុទិដ្ឋិនិយមថា យើងទាំងអស់គ្នានឹងឆ្លងកាត់បានគ្រោះលើកនេះ!
ហេតុផលចំបងគឺយើងស្គាល់ប្រភពដើមនិងអ្នកពាក់ព័ន្ធ
នៅក្នុងទ្រឹស្តីប្រឆាំងកូវីដ១៩នេះ ការមិនស្គាល់ប្រភព គឺជាការប្រឈមនិងការឆ្លងជាចង្កោមក្នុងកម្រិតខ្ពស់។ រយៈពេលជាងម្ភៃម៉ោង ចាប់តាំងរដ្ឋាភិបាលរកឃើញអ្នកពាក់ព័ន្ធដំបូង សំណាកជា៣,៣០០នាក់មកពី៧ខេត្តក្រុងត្រូវបានធ្វើតេស្ត។
ក្រៅពីនេះ កម្ពុជាបានរៀបចំភ្លាមៗនូវសេនាធិការដឹកនាំដោយក្រសួងសុខាភិបាល និងសម្រេចចិត្តភ្លាមៗដោយរាជរដ្ឋាភិបាលក្នុងការជំរុញថវិកា ក៏ដូចជា ចលនាគាំទ្រផ្សេងៗទៀត ធ្វើឱ្យការចត្តាឡីស័កដំណើរការបានទូទាំងប្រទេស។ វិធានការណ៍ក្លៀវក្លា និងមានការត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងថ្នាំព្យាបាល និងថវិកាគាំទ្របានបង្ហាញនូវឆន្ទះគួរជាទីកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះលទ្ធផលតេស្តលើកដំបូង លើឥស្សរជននយោបាយដែលពាក់ព័ន្ធជាមួយអ្នកជំងឺ គឺអវិជ្ជមាន ក្នុងនោះ សម្តេចក្រឡាហោម លោក កើត រិទ្ធ លោក សាយ សំអាល់ ។ល។
សង្គ្រាមដែលមានពេលពីរសប្តាហ៍ ត្រូវការស្មារតីរឹងមាំ សកម្មភាពឆ្លាតវៃ និងកិច្ចសហការ ជាតិខ្មែរតែមួយ
ស្ថានភាពតឹងតែង និងកត្តាគម្រាមដោយគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ភាពក្រីក្រកើនឡើងដោយរោគរាតត្បាតនឹងធ្វើឱ្យរឿងមិនសប្បាយចិត្តជាច្រើនកើតមានឡើងបន្ថែម ក្នុងកម្រិតដែលទាមទារអោយមានកិច្ចព្យាយាមផ្តោតអារម្មណ៍ជាងមុន ក៏ដូចជាត្រៀមលក្ខណៈជាស្រេចផ្លាស់ប្តូរតាមសភាពការណ៍។
ប៉ុន្តែជាការពិត ប្រសិនបើការរាលដាល នឹងលេចចេញរូបរាងរវាងប៉ុន្មានថ្ងៃខាងមុខនេះ ការព្យាបាលឬការធ្វើតេស្តនឹងនៅតែជាមធ្យោបាយដែលមានតែមួយគត់សម្រាប់យើង។ សំណាងត្រង់ថានោះជាវិធីសាស្ត្រល្អ ព្រោះអ្នកជំងឺកម្ពុជាជាច្រើនមកហើយដែលជាសះពីកូវីដ១៩ ដោយការព្យាបាលក្នុងប្រទេស។
ស្ថានភាពពិភពលោកនៃរបបកម្មសិទ្ធិបញ្ញាដែលមិនចេះបត់បែនកំពុងគម្រាមការផ្គត់ផ្គង់វ៉ាក់សាំង
ពិរុទ្ធជនដ៏ធំបំផុតគឺសហរដ្ឋអាមេរិក(សារព័ត៌មានBloomberg ) ។ ទាំងលោកដូណាល់ត្រាំ បៃឌិន និងក្រុមអ្នកប្រជាធិបតេយ្យក្នុងសភា មិនបានបង្ហាញចំណាប់អារម្មណ៍អី្វី ក្នុងការជួយផ្តល់ថវិកាដល់ការឧបត្ថម្ភវ៉ាក់សាំងដល់ប្រទេសដែលគ្មានលទ្ធភាពនៅឡើយទេ។
លោកនេះ គឺមិនស្មើភាពគ្នាស្រាប់ហើយ រីឯជំងឺរាតត្បាតកូវីដ-១៩នេះ ធ្វើឱ្យអ្វីៗកាន់តែមិនស្មើភាពគ្នាថែមឡើង។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រ ត្រូវតស៊ូនឹងបំណុល ប្រព័ន្ធថែរក្សាសុខភាពដែលមានកម្រិត និងទីក្រុងដែលកកកុញ ដែលស្ថានភាពប្រឈមតឹងតែងកើនឡើងជាលំដាប់។ ឥឡូវនេះវ៉ាក់សាំងដែលដាក់លើទីផ្សារ នៅតែមានតំលៃថ្លៃ។ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត ចូបៃដិនចង់បង្ហាញថា សហរដ្ឋអាមេរិកស្មោះត្រង់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលលោកក្នុងការប្រឆាំងកូវីដ អាចចាប់ផ្តើមដោយរដ្ឋបាលរបស់លោកគួរស្ទុះស្ទាធ្វើអ្វីៗណាដែលចាំបាច់ដើម្បីធានាថា ACT-A(The Access to COVID-19 Tools (ACT) Accelerator) ត្រូវបានខ្លួនផ្តល់មូលនិធិពេញលេញ។ ប្រសិនបើអាចធ្វើអ៊ីចឹងមែន សហរដ្ឋអាមេរិកនឹងសង្ឃឹមដណ្តើមត្រឡប់មកវិញនូវភាពជាអ្នកដឹកនាំដោយគម្រូរបស់គេ។
មិនគួរឱ្យភ្ញាក់ផ្អើលទេដែលថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលដឹកនាំដោយប្រទេសឥណ្ឌានិងអាហ្វ្រិកខាងត្បូងបានតវ៉ាកាលពីសប្តាហ៍មុននៅឯក្រុមប្រឹក្សាសិទ្ធិបញ្ញារបស់អង្គការពាណិជ្ជកម្មពិភពលោកថាពួកគេព្រួយបារម្ភអំពីកម្មសិទ្ធិបញ្ញាដែលរារាំងដល់ការផ្តល់ផលិតផលវេជ្ជសាស្ត្រក្នុងតំលៃសមរម្យដល់ប្រជាជាតិក្រីក្រ។
ក្រុមប្រឹក្សាបានគ្រោង នឹងជួបប្រជុំគ្នាលើប្រធានបទដដែល នៅខែធ្នូនេះហើយសង្ឃឹមថា លទ្ធផលអាចធ្វើឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងដែលសមនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេហើយធានាថាទទួលបាននូវកម្រិតគ្រប់គ្រាន់ យ៉ាងឆាប់រហ័ស មិនចាំបាច់រង់ចាំរហូតដល់ឆ្នាំ ២០២៤ ខណៈពេលដែលលោកខាងលិចនិងចិនកំពុងឈានមុខ។
ជាទូទៅ គេគួរដឹងថា បណ្តាប្រជាតិនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬអ្នករស់នៅក្នុងប្រទេសក្រីក្រ តែងពឹងផ្អែកលើការច្នៃប្រឌិតពីប្រទេសអ្នកមានហើយសាជីវកម្មអន្តរជាតិមួយចំនួនបានទទួលស្គាល់រឿងនេះ ឧទាហរណ៍ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងមិនរកប្រាក់ចំណេញពីវ៉ាក់សាំងផ្តល់ទៅប្រទេសទាំងនោះទេ ដរាបណា COVID-19 ជាជំងឺរាតត្បាត។
មេដឹកនាំប្រទេសអ្នកមានក៏គួរធ្វើដូចគ្នា។
សាយ ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនស្វីសមួយ សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស