Connect with us

អត្ថាធិប្បាយ

ពិតឬយ៉ាងណាថាលោកtrumpមាន​កូវីដ ហើយចុះបើលោកbidenក៏ឆ្លងដែរការបោះឆ្នោតទៅជាយ៉ាងណា?

បានផុស

នៅ

(អត្ថាធិប្បាយ) សេណារីយោនយោបាយអាមេរិកកំពុងដំណើរការ​ដល់សេកង់ទីប៉ុន្មាន​ហើយនេះ? ពិភពលោក​ប្រតិកម្មដំបូងរបៀបណានៅយប់ទីមួយ​នៃព័ត៌មានដែលបាចសាចថា លោកប្រធានាធិបតី Trump និងស្ត្រីទីមួយ បានតេស្ត៍ឃើញវិជ្ជមានចំពោះវីរុសកូវីដ១៩?

ស្ថានភាពទូទៅ

លោកដូណាល់ត្រាំ បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា លោកនិងភរិយាបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ ដែលសារព័ត៌មាន​ធំៗ​ រួមមាន Bloomberg  CNN និង The Guardian ជាដើម ចាត់ថា នេះ​ជាការគំរាមកំហែងដល់សុខភាពលោកប្រធានាធិបតីបំផុតជាមួយវ័យ៧៤ ឆ្នាំ។  ទោះបីជាយ៉ាងណាក្តី​ ហានិភ័យដ៏ខ្ពស់បំផុតដែលលោក Trump កំពុងប្រឈម បានបង្កើតឡើងនូវការវិភាគ ក្រៅផ្លូវការច្រើនថា ការឆ្លងជំងឺរបស់គាត់ហាក់ស៊ីសង្វាក់គ្នាជាមួយស្ថិរភាពនៅក្នុងបរិយាកាសនយោបាយ នៅក្រោយ​វេទិកាដេញដោលជាផ្លូវ​ការជាមួយគូបដិបក្ខ គឺលោកJoe Biden ដែលហាក់មាន​រូបភាព​គាំទ្រខ្លាំងនិងទូលំទូលាយជាង និង ដែលWashing Post កាលពីថ្ងៃពុធវាយតម្លៃថា បុរសនេះជាប្រធានាធិបតី​ថ្មីរបស់អាមេរិក មិនមែន​លោក Trump។

ខ្ញុំសាយ​ ពេជ្រកំពុងព្យាយាមកំណត់អត្តសញ្ញាណលើរឿងនេះដោយមិនលំអៀងជាមួយគំនិតថា​ មានអ្វីមួយ​ហាក់មិនគួរឱ្យជឿក្នុងការវិវត្តចុងក្រោយនេះ តែ​ក៏មាន​ហេតុផល​ផ្សេងដែល​ល្មមផ្គូផ្គងថា លោ​ក Donal Trump ស័ក្តិសមនឹង​ឆ្លងមេរោគកូវីដនេះពិតប្រាកដមែន។

ផ្នែក​ដែលធ្វើឱ្យខ្ញុំគិតថាជារឿងប្រឌិត

ខ្ញុំបានអានព័ត៌មានជាង៣០​ប្រភព ជុំវិញរឿង​របស់គាត់ នៅពេញមួយ​ថ្ងៃសុក្រនេះ ហើយខ្ញុំព្យាយាម​ជជីក​រកមើលហេតុផល​ដែលលោកTrump ត្រូវ​កុហកពិភពលោកថា ខ្លួន​មានជម្ងឺ ? លទ្ធផល​របស់គាត់នៅថ្ងៃនេះ មិនអាច​លុបចោលនូវកំហុសដែលបានធ្វើយឺត និងមិនពេញសមត្ថភាពលើអ្នកឆ្លងជម្ងឺរង្គាលនៅអាមេរិកទេ ។

ប៉ុន្តែរឿង​ដែលខ្ញុំនៅ​តែ​ចិញ្ចឹមក្នុងគំនិត អំពី​លោក ប្រធានាធិបតី Trump គឺ ទីមួយ ការនិយាយកុហករបស់គាត់និងកាយវិការសម្តែង សឹងតែខ្ញុំបានវាយតម្លៃថា គាត់ជាមនុស្ស​ប៉ិនសម្តែង កម្រិតលេខមួយ​របស់លោកយើងនេះ ហើយ​ខ្ញុំជឿថា មនុស្ស​ជាច្រើន​មានគំនិតស្រដៀងខ្ញុំ។ ដោយឡែក ក្នុងការជជែកដេញដោលបេក្ខភាព​ប្រធានាធិបតីកាលពីថ្ងៃអង្គារ លោកត្រាំមាន​ប្រសាសន៍ថា គាត់បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើពន្ធ ហើយបញ្ជាក់ថា​បង់ ២៧ លានដុល្លារក្នុងមួយឆ្នាំតែក្រោយមក​ពេល​កាសែតញូវយ៉កថែមស៍បង្ហាញ​ គេបាន​សរសេរថា តាមពិតលោក​Trump បានចំណាយត្រឹមតែ ៧៥០ ដុល្លារក្នុងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១៦ និង២០១៧ ខុសស្រលះពី​សម្តីថា «រាប់លានដុល្លារ» ។

មតិជាច្រើន​នៅតែ​លើកឡើងថា ក្នុងនាម​ប្រធានាធិបតីនៃប្រទេសបិតាប្រជាធិបតេយ្យ និងដែល​តែង​តែ​ដេញ​ដោល​អ្នកផ្សេងអំពី​រឿង​តម្លាភាព លោក Trump គួរតែបញ្ចប់ការសម្ងាត់នៃ​កំណត់ត្រាអាជីវកម្មរបស់គាត់ផងដែរ។ មនុស្ស​ជាច្រើន ក្នុងសប្តាហ៍នេះ បានដេញដោលអំពីរឿង​សម្ងាត់ជាច្រើន​ជុំវិញស្ថានភាព​ហិរញ្ញវត្ថុរបស់គាត់ ហើយ​កាសែត The Times បានរាយការណ៍ថា លោកប្រធានាធិបតីមានបំណុលរាប់រយលានដុល្លារដែលនឹងត្រូវសង គ្រប់គ្នាកំពុង​សួរព្រាត​លើកាសែតធំៗ​ថា  តើអ្នកណាជាម្ចាស់បំណុលរបស់គាត់? តើចក្ខុវិស័យហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះ កំពុងបង្កើនការអស់សង្ឃឹមក្នុងជ័យជំនះសម្រាប់លោក Trump ក្នុងការកាន់អំណាចបន្ត? តើអាច​នាំ​ហានិភ័យដល់​សន្តិសុខជាតិព្រោះវិបត្តិហិរញ្ញវត្ថុនេះ​ដែរទេ? ស្រាប់តែសំណួរទាំងនេះមិនទាន់បានស្រាយបំភ្លឺផង ព័ត៌មាន​កក្រើកមេឃបានកើតឡើងចំពេល​ដែលមនុស្សជាច្រើនជឿថា នេះជាលេស​កាត់បន្ថយ ពន្យា​យុទ្ធនាការឆ្ពោះទៅ​រកការបោះឆ្នោតដែល​ជា​ឱកាស​ដ៏ធំ​ផ្អៀងទៅខាងលោក Joe Biden។

ផ្នែក​ដែលធ្វើឱ្យខ្ញុំគិតថា គាត់និងភរិយា​អាចឆ្លងមេរោគកូវីដ១៩ពិតមែន

ប្រធានាធិបតី Donald Trump និង ជំទាវទីមួយ Melania Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគឆ្លង​បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីគឺ នាងHope Hicks បានធ្វើតេស្ត៍ឃើញវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។  នាងបានហោះហើររួមជាមួយលោកប្រធានាធិបតីនៅលើយន្តហោះ Air Force One កាលពីព្រឹកថ្ងៃពុធជាការ​អមដំណើរទៅកាន់កម្មវិធីជជែកដេញដោលបេក្ខភាពប្រធានាធិបតីជាលើកដំបូងប្រឆាំងនឹងលោក Joe Bidenនៅទីក្រុង Cleveland រដ្ឋ Ohio ។

លោក Trump បានបញ្ជាក់នៅលើកញ្ចក់ទូរទស្សន៍ Fox News នៅល្ងាចថ្ងៃព្រហស្បតិ៍ថា លោកនិង លោកស្រី Melania Trump កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តិ៍មេរោគបន្ទាប់ពីការធ្វើតេស្ត៍ឃើញវិជ្ជមាន​របស់​នាងHicks ។

ចុចអាន ជំនួយការលោកត្រាំនាង hope hicks ជាអ្នកណា?

យោងទៅតាមអង្គការសុខភាពពិភពលោក គេ​ត្រូវ​ការពីរវាង ៥ ទៅ ៦ ថ្ងៃគិតចាប់ពីពេលដែលនរណាម្នាក់ឆ្លងមេរោគនេះ រហូតដល់រោគសញ្ញាបង្ហាញ ប៉ុន្តែអាចចំណាយពេលដល់ទៅ ១៤ ថ្ងៃផងក៏មាន។ លោក​ Trumpនិងភរិយាព្រម​ជាមួយ​ទីប្រឹក្សា​ដដែល មានទំនាក់ទំនងជិតស្និទ្ធខ្លាំង​និងមមារញឹកជាមួយគ្នាក្នុងរយៈពេលនេះ ហើយចុងក្រោយ​លោក Trump ក៏បានចូលរួមក្នុងពិធីជួបជុំមួយនៅរដ្ឋមិនីសូតា នៅថ្ងៃពុធដដែល​ក្នុងតួនាទី​ជាអ្នករៃអង្គាសប្រាក់នៅឯក្លឹបវាយកូនហ្គោលដែលជាថ្ងៃចុងក្រោយបន្ទាប់ពីទីប្រឹក្សា​បានចាប់ផ្តើមបង្ហាញរោគសញ្ញាកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរិបទជាក់ស្តែងនៃនយោបាយអាមេរិក​នៅថ្ងៃនេះ​

ប្រសិនបើលោក Trump ធ្លាក់ខ្លួនឈឺខ្លាំង ឥឡូវនេះការដឹកនាំប្រទេសនឹងត្រូវទម្លាក់ទៅកាន់លោកអនុប្រធានាធិបតី Mike Pence ទទួលបន្ទុកជំនួស ហើយ​ប្រសិនបើលោក Pence មិនរ៉ាប់រងបាន​នោះលោកស្រី Nancy Pelosi សមាជិកសភាមកពីរដ្ឋ California និងជាវាគ្មិនតំណាងរាស្រ្តសហរដ្ឋអាមេរិកនឹងក្លាយជាអ្នករ៉ាប់រង។

លោក Pence ក៏បានចូលរួមក្នុងសន្និសីទក្រុមការងារនៅសេតវិមានជាមួយលោក Trump កាលពីថ្ងៃច័ន្ទតែមិនបានហែរហមដំណើរទៅកាន់កម្មវិធី​ជជែកដេញដោលនៅ អូហៃយ៉ូទេ។

គិតសាកមើលថា ប្រសិនបើមានមនុស្សសំខាន់ណាម្នាក់ទៀត ដែលលោក Trump បាននិយាយជាមួយ​ និង​ជិតស្និទ្ធនៅក្នុងសប្តាហ៍នេះដែរ? អូ ចុះ លោក Joe Biden ដែលបានជជែកដេញដោលគ្នា កាលពីថ្ងៃអង្គារ?

សាយ ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម