​អត្ថាធិប្បាយ៖ ពិភពលោកក្រោមស្រមោល​ភ័យព្រួយដោយ«សង្គ្រាមត្រជាក់»world war 3 – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អត្ថាធិប្បាយ

​អត្ថាធិប្បាយ៖ ពិភពលោកក្រោមស្រមោល​ភ័យព្រួយដោយ«សង្គ្រាមត្រជាក់»world war 3

Published

on

បញ្ញាវន្ត និងអ្នកសារព័ត៌មានមួយចំនួន ​បានជួប​ជជែកលេងជាមួយខ្ញុំនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។  ប្រធានបទ​ ទីក្រុងគជ់លិចទឹកមួយប្រាវធ្ងន់ខ្លួន ត្រូវបានគេស្រែកចំអកក្នុងបណ្តាញ​សង្គម តែមិនសូវមាន​អ្នកនិយាយអំពីការខិតខំ​នៃ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ​យុវជន​យុវនារីខ្មែរ ​ដែលបានដុតដៃជើងចុះទៅសង្គ្រោះ ​ចែករំលែក​អាហារ​ ផ្តល់ជម្រក និង​រំដោះមនុស្ស​សត្វឡើងទីទួលនោះទេ។

ក្រុមយើង​ក៏លង់ផ្តើមជាមួយប្រធានបទ​ដដែល​ដូចគ្នា​ រហូត​ដល់មាន​សំណួរបញ្ច្រាស់ថា ចង្អុលលូស្ទះ តែមាន​ប៉ុន្មាន​ភាគរយបាន​ជួយស្ម័គ្រចិត្ត​ចុះដើរអប់រំ​ពលរដ្ឋដែលចោលសម្រាមអនាធិបតេយ្យ  ប៉ុន្មាន​ភាគរយនៃមនុស្ស​នៃទីក្រុង​ដ៏តូចចង្អៀតនេះ​បានចូលរួមជាមួយការ​(រើសសម្រាម ដោយមិនមែន​ដើម្បីត្រឹមថតផ្សាយ)?

គ្មាន​ចម្លើយ​មាន​តែអ្នកមហាបត់បែនធ្វើជាបង្វែរមកសួរ សាយពេជ្រ​ ដោយបន្លប់ប្រធានបទ​ថា ៖ ​ហើយ​ចំណែករឿងសង្គ្រាមត្រជាក់វិញ ប៉ិឯងគិតម៉េចដែរ?

ហេតុអ្វី​ថ្មីៗនេះមានការភ័យខ្លាចជាបន្តបន្ទាប់អំពីសង្គ្រាមលោកលើកទី ៣?

ពិតណាស់! មិនដែលទទេៗ​ផ្សែងបក់មកគ្មាន​ប្រភពអគ្គីទេ។ នៅខែមករា ឆ្នាំនេះ ខណៈ​ពេល​ដែលមន្ទីរ​ប៉ង់តាហ្គោន បានបញ្ចេញ​សាច់ដុំយក្សា ​លាត់ដៃអាវចាត់វិធានការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក ​Qassem Soleimani ហើយអ៊ីរ៉ង់បានស្បថស្បែ​ធ្វើការ​សងសឹក ពិភពលោក​បាន​បុកទ្រូង​ចាត់ទុកថា នេះជាការប្រកាស«សង្គ្រាមដ៏ជ្រៅមួយ» ។

និយាយអំពីឥណ្ឌាវិញដែល​ព្យាយាមកាត់បន្ថយស្វ័យភាពនៃតំបន់កាស្មៀរ ហើយ​លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងបង្កើនទំនាក់ទំនងមិនឈប់ឈរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ធ្វើឱ្យ​អ្នកវិភាគទុកថា ផលប៉ះពាល់អន្តរជាតិអាចនឹង​កាន់តែអាក្រក់ឡើងៗ។

ដោយមិនបាច់និយាយអំពីភាពតានតឹងនៅ ​ទួរគីជាមួយអាមេរិក អ៊ីស្រាអែលនិងអ៊ីរ៉ង់ផង​ ខ្ញុំសុំផ្លោះមកដល់ ឧបទ្វីបកូរ៉េដែលចុងឆ្នាំមុននេះ កូរ៉េខាងជើងបានពន្លយរឿង កាដូគ្រីស្មាស់ទៅកាន់សហរដ្ឋអាមេរិក អាចជា​ការ​សាកល្បងនុយក្លេអ៊ែរឬមីស៊ីលបាន អ្នកណាគិតយ៉ាងណាប្រសិនសហរដ្ឋអាមេរិកមានលេស​បង្ខំចិត្តឱ្យបញ្ចកោណធ្វើអន្តរាគមន៍? telegraph

កុំភ្លេចថា នៅពេលមានទំនាស់ជាមួយ អ៊ីរ៉ង់ លោក Donald Trump បានព្រមានរួចហើយដែរថា សហរដ្ឋអាមេរិកអាចធ្វើគ្រប់សកម្មភាព​«មិនខ្វល់ពីហេតុផល”ដើម្បីការពារ«សន្តិសុខ»។

ចំណុចក្តៅនិងធំ​ចុងក្រោយនេះ គឺរវាងអាមេរិក និង ចិន។

ទោះវិភាគ​រំលងចោល​រឿង​​កូវីដ១៩សិន ក៏ភាព​តានតឹងរវាង​ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងទ្វេ នៅតែបន្ត​ជាប់គាំងលើសង្វៀន​ល្បែង​ឌីជីថលនិង​សមរភូមិពាណិជ្ជកម្មដ៏ចម្រូងចម្រាស់។ ជាមួយ​មូលដ្ឋានជម្លោះជិត ១៨ ខែមកហើយ  ពន្ធលើទំនិញរាប់រយរាប់ពាន់លានដុល្លាររវាងគ្នា​នឹង​គ្នា នៅតែ​ជា​គ្រាប់អុកគ្រោះថ្នាក់​រៀងខ្លួន។

ការគំរាមកំហែងដល់សង្វាក់ផ្គត់ផ្គង់ប្រេងរបស់ពិភពលោក

ទំនាស់​អ៊ីរ៉ង់និង​ អ៊ីស្រាអែល ត្បិតតែមិនឃើញធំដុំ ជាខ្សែសង្វាក់ហូរហែ ដូចរវាង ចិននិងអាមេរិកប៉ុន្តែជាលទ្ធផល ភាពតានតឹងកំពុងកើន​សម្ពាធនៅពាសពេញតំបន់មជ្ឈឹមបូព៌ា ពិសេស​នៅហ្គាហ្ សាស៊ីរី និងលីបង់ ជាពិសេសអ៊ីស្រាអែលដែល​តែងតែចេញមុខ វាយប្រហារទៅលើកម្លាំងអ៊ីរ៉ង់ទាំងនៅកម្រិតការទូត ដោយ​ងាកទៅ​គឃ្លើនវិនិយោគទំនាក់ទំនងជាមួយកងជីវពល ក្រុមមិនមែនរដ្ឋទៅវិញ​។

ទោះបីថាអ៊ីរ៉ង់មិនបានប្តេជ្ញាចិត្តចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ តែ​សម្ពាធ​បាននឹង​កំពុង​គំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ដែលជៀសមិនរួច ប្រទេសពាក់ព័ន្ធជាច្រើននឹង​ងើបមកធ្វើអន្តរាគមន៏។

សង្គ្រាម​ពាណិជ្ជកម្មកំពុង​ឆេះសន្ធំ ត្រូវ​ខ្យល់តែបន្តិចអាចនឹង​សន្ធោសន្ធៅ

ប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រទេសចិនជារឿយៗលើវិបត្តិកម្មសិទ្ធិបញ្ញា ចំណែក​ក្រុងប៉េកាំង​អះអាងថា សហរដ្ឋអាមេរិកកំពុងរកល្បិចរារាំងទប់ស្កាត់លទ្ធភាព​រីកមាឌរបស់ចិនទៅជាកំពូលមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។

ទំនាក់ទំនងរបស់ចិន និង រុស្ស៊ីនៅតែមាន​សន្ទុះ​ឡើង ប៉ុន្តែ​សហរដ្ឋអាមេរិកមិនត្រឹម​តែមិនបានបង្កើនមិត្ត​ថែមទាំង​បង្កភាពចម្រូងចម្រាសជាមួយ កូរ៉េខាងត្បូងទៀត។

រដ្ឋបាលលោក Trump រួមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់ បានបង្ហាញញឹកញាប់នូវគំនិតកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងហើយថា សម្ព័ន្ធមិត្តជាមួយ​អាមេរិកនឹងចុះខ្សោយជាពិសេសប្រសិនបើកូរ៉េខាងត្បូងត្រូវបានគេដឹងថា ឈាន​ទៅប្រកាន់ជំហររួមជាមួយ​កូរ៉េខាងជើងនិងជប៉ុន ។ thediplomat

រីឯការប្រកាសលាលែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe’s កាលពីចុងខែសីហា បានធ្វើឱ្យមានការសង្ស័យ​អំពី​ការ​រង្គោះរង្គើផងដែរ​នូវ​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុនពិសេសលើកិច្ចសហប្រតិបត្តិការយោធា។

មួយវិញទៀត នៅខណៈដែល​នាយករដ្ឋមន្រ្តីឥណ្ឌា លោក​Narendra Modi កំពុងបង្កើន​ទំនាក់ទំនងល្អជាមួយ​អាមេរិកខ្លាំង ហើយ​ចលាចលរវាងទីក្រុងដេលីនិងអ៊ីស្លាម៉ាបាដរឹតតែតឹងតែង អ្នកវិភាគអាចសរុបថា​ ដោយ​សារ​នេះជាជម្លោះចេតនា​ជុំវិញប្រទេសចិន ក៏អាចជាប្រភពនៃសង្គ្រាមលោកលើកទី ៣ ដែរ​។

ប្រសិនបើស្ថានការណ៍ក្នុងតំបន់នេះ​នៅតែវិវត្ត​ទៅតាមអ្វីដែលត្រូវបានគេវិភាគមកហូរហែរ ការប្រឈមមុខផ្នែកយោធានៅតែមាន​ក្នុងតំបន់សមុទ្រចិនខាងត្បូងឬខាងកើត ហើយ​ចំពេលមាន​ជំងឺឆ្លងរាតត្បាតទូទាំងពិភពលោក ដែល​លោក Trump បានចោទប្រកាន់ប្រទេសចិន​ពីរឿងឆ្លងរោគពីមន្ទីរពិសោធន៍វូហាន​ផង ​ការនិយាយដដែលៗ​ថាខ្លួន​នឹង​ប្រើច្បាប់សន្តិសុខជាតិយ៉ាង​តឹងរឹង នៅតែជាការគម្រាមកំហែង​។

វិបត្តិអាវុធនុយក្លេអ៊ែរនិងការបារម្ភរបស់ពិភពលោក

ទំនាក់ទំនង​រវាង​អាមេរិកនិងទួរគី បានឈានឡើង​ដល់ចំណុចប្រឈមមុខ បន្ទាប់ពី​អាមេរិកបានគំរាមក្រុងអង់ការ៉ា ថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ដែលការនេះបានបង្ខំ​ឱ្យ​ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan លើកឡើងនៅខែកញ្ញាថា «មិនអាចទទួលយកបានទេដែល​រដ្ឋមួយកំពុង​តែមានអាវុធនុយក្លេអ៊ែរហើយមក​ហាមឃាត់រដ្ឋាភិបាលទីក្រុងអង់ការ៉ាពីការទទួលបានសិទ្ធិលើអាវុធនុយក្លេអ៊ែររបស់ខ្លួន»។ Reuters

ទំនាក់ទំនងអាក្រក់ឡើងៗ​រវាងសហរដ្ឋអាមេរិកនិងទួរគីនេះ ចង់មិនចង់នឹង​បង្កឱ្យមានការភ័យខ្លាចអំពីផលប៉ះពាល់ធំក្នុងសម្ព័ន្ធមិត្តNATO។

ចំណែកឯភាពតានតឹងជាមូលដ្ឋានក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងទៀតសោត សឹងអាចបណ្តាលឱ្យមានសកម្មភាពគម្រាមកំហែងជាចម្រុះដល់ពិភពលោក។

ទោះបីយើង​ឃើញ​រដ្ឋបាលរបស់ប្រធានាធិបតី Trump ហាក់ដូចជាចង់មាន​កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងប៉ុន្តែ សមមិត្ត គីម ហាក់មិនមានចំណាប់អារម្មណ៍អ្វីបន្តិចសោះ ។

Home
Featured  ​អត្ថាធិប្បាយ៖ ពិភពលោកក្រោមស្រមោល​ភ័យព្រួយដោយ«សង្គ្រាមត្រជាក់»World War 3

​អត្ថាធិប្បាយ៖ ពិភពលោកក្រោមស្រមោល​ភ័យព្រួយដោយ«សង្គ្រាមត្រជាក់»world war 3

12/10/2020 6:08 PmFeaturedនយោបាយមហាអំណាចអត្ថាធិប្បាយlike

រូបលោកប្រធានាធិបតីអាមេរិក Donald Trump និង លោក ​Qassem Soleimanin (ឧត្តមសេនីយ៍ដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងអង្គភាពឆ្មាំបដិវត្តអ៊ីស្លាម (IRGC)ទទួលមរណភាពនៅឆ្នាំ ២០២០ ​​)

សង្គ្រាម​ពាណិជ្ជកម្មកំពុង​ឆេះសន្ធំ ត្រូវ​ខ្យល់តែបន្តិចអាចនឹង​សន្ធោសន្ធៅ

ប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រទេសចិនជារឿយៗលើវិបត្តិកម្មសិទ្ធិបញ្ញា ចំណែក​ក្រុងប៉េកាំង​អះអាងថា សហរដ្ឋអាមេរិកកំពុងរកល្បិចរារាំងទប់ស្កាត់លទ្ធភាព​រីកមាឌរបស់ចិនទៅជាកំពូលមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។

ទំនាក់ទំនងរបស់ចិន និង រុស្ស៊ីនៅតែមាន​សន្ទុះ​ឡើង ប៉ុន្តែ​សហរដ្ឋអាមេរិកមិនត្រឹម​តែមិនបានបង្កើនមិត្ត​ថែមទាំង​បង្កភាពចម្រូងចម្រាសជាមួយ កូរ៉េខាងត្បូងទៀត។

រដ្ឋបាលលោក Trump រួមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់ បានបង្ហាញញឹកញាប់នូវគំនិតកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងហើយថា សម្ព័ន្ធមិត្តជាមួយ​អាមេរិកនឹងចុះខ្សោយជាពិសេសប្រសិនបើកូរ៉េខាងត្បូងត្រូវបានគេដឹងថា ឈាន​ទៅប្រកាន់ជំហររួមជាមួយ​កូរ៉េខាងជើងនិងជប៉ុន ។ thediplomat

រីឯការប្រកាសលាលែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe’s កាលពីចុងខែសីហា បានធ្វើឱ្យមានការសង្ស័យ​អំពី​ការ​រង្គោះរង្គើផងដែរ​នូវ​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុនពិសេសលើកិច្ចសហប្រតិបត្តិការយោធា។

មួយវិញទៀត នៅខណៈដែល​នាយករដ្ឋមន្រ្តីឥណ្ឌា លោក​Narendra Modi កំពុងបង្កើន​ទំនាក់ទំនងល្អជាមួយ​អាមេរិកខ្លាំង ហើយ​ចលាចលរវាងទីក្រុងដេលីនិងអ៊ីស្លាម៉ាបាដរឹតតែតឹងតែង អ្នកវិភាគអាចសរុបថា​ ដោយ​សារ​នេះជាជម្លោះចេតនា​ជុំវិញប្រទេសចិន ក៏អាចជាប្រភពនៃសង្គ្រាមលោកលើកទី ៣ ដែរ​។

ប្រសិនបើស្ថានការណ៍ក្នុងតំបន់នេះ​នៅតែវិវត្ត​ទៅតាមអ្វីដែលត្រូវបានគេវិភាគមកហូរហែរ ការប្រឈមមុខផ្នែកយោធានៅតែមាន​ក្នុងតំបន់សមុទ្រចិនខាងត្បូងឬខាងកើត ហើយ​ចំពេលមាន​ជំងឺឆ្លងរាតត្បាតទូទាំងពិភពលោក ដែល​លោក Trump បានចោទប្រកាន់ប្រទេសចិន​ពីរឿងឆ្លងរោគពីមន្ទីរពិសោធន៍វូហាន​ផង ​ការនិយាយដដែលៗ​ថាខ្លួន​នឹង​ប្រើច្បាប់សន្តិសុខជាតិយ៉ាង​តឹងរឹង នៅតែជាការគម្រាមកំហែង​។

វិបត្តិអាវុធនុយក្លេអ៊ែរនិងការបារម្ភរបស់ពិភពលោក

ទំនាក់ទំនង​រវាង​អាមេរិកនិងទួរគី បានឈានឡើង​ដល់ចំណុចប្រឈមមុខ បន្ទាប់ពី​អាមេរិកបានគំរាមក្រុងអង់ការ៉ា ថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ដែលការនេះបានបង្ខំ​ឱ្យ​ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan លើកឡើងនៅខែកញ្ញាថា «មិនអាចទទួលយកបានទេដែល​រដ្ឋមួយកំពុង​តែមានអាវុធនុយក្លេអ៊ែរហើយមក​ហាមឃាត់រដ្ឋាភិបាលទីក្រុងអង់ការ៉ាពីការទទួលបានសិទ្ធិលើអាវុធនុយក្លេអ៊ែររបស់ខ្លួន»។ Reuters

ទំនាក់ទំនងអាក្រក់ឡើងៗ​រវាងសហរដ្ឋអាមេរិកនិងទួរគីនេះ ចង់មិនចង់នឹង​បង្កឱ្យមានការភ័យខ្លាចអំពីផលប៉ះពាល់ធំក្នុងសម្ព័ន្ធមិត្តNATO។

ចំណែកឯភាពតានតឹងជាមូលដ្ឋានក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងទៀតសោត សឹងអាចបណ្តាលឱ្យមានសកម្មភាពគម្រាមកំហែងជាចម្រុះដល់ពិភពលោក។

ទោះបីយើង​ឃើញ​រដ្ឋបាលរបស់ប្រធានាធិបតី Trump ហាក់ដូចជាចង់មាន​កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងប៉ុន្តែ សមមិត្ត គីម ហាក់មិនមានចំណាប់អារម្មណ៍អ្វីបន្តិចសោះ ។

លោក  William Barr អគ្គព្រះរាជអាជ្ញា និងប្រធានាធិបតី Donald Trump ថ្ងៃទី ​២៣ ខែ កញ្ញា​ ឆ្នាំ​២០២០​    រូបភាព  REUTERS​ ដោយ​Tom Brenner

សង្គ្រាមស៊ីវិលនៅអាមេរិក​ខ្លួនឯង

មានការវិភាគផងដែរថា វិបត្តិធំ​ផ្ទៃក្នុង​ដែល​កំពុងប្រឈមនឹងមិនធា្លប់មាននៅ​សហរដ្ឋ​អាមេរិកចាប់តាំងពីក្រោយសង្គ្រាមស៊ីវិលឆ្នាំ ១៨៦០ មកគឺថាពេលនេះ លោក Trump មិនបានទទួលស្គាល់ដែនកំណត់របស់ខ្លួន ថែមទាំងបានរំលោភលើបទដ្ឋានព្យាយាមបិទការត្រួតពិនិត្យលើឥរិយាបទរបស់ខ្លួន​ដោយអះអាងថា «មាត្រា ២ នៃរដ្ឋធម្មនុញ្ញបានផ្តល់សិទ្ធិឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើ »ដែលសម្តីនេះ​ត្រូវបានជំទាស់ដោយអគ្គព្រះរាជអាជ្ញាលោក William Barr។

តើសហរដ្ឋអាមេរិកនឹងអាចទប់ទល់ប្រសើរឡើងចំពោះ​វិបត្តិរោគរាតត្បាតនិងការដួលផ្នែកសេដ្ឋកិច្ចដែលបាននឹង​កំពុង​គ្របដណ្តប់ទូទាំងប្រទេសជាតិខ្លួនបាន​យ៉ាងដូចម្តេចបាន ព្រោះថានេះពុំមែន​ជា​ស្ថានភាព​ងាយៗទេ។

ជាមួយនឹងបទបញ្ជាអន្ដរជាតិចុះខ្សោយដោយសារ COVID-១៩ ការដើរថយក្រោយនៃសេដ្ឋកិច្ចនិងការធ្លាក់ចុះនៃឥទ្ធិពលវិជ្ជមាន​របស់អាមេរិកចំពោះពិភពលោក ត្រូវបាន​វិទ្យាស្ថាន lowy Institute ដែលជាវិទ្យាស្ថានគិតឯករាជ្យ សម្រាប់ស្រាវជ្រាវទាក់ទងនឹងគោលនយោបាយយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ ពីទស្សនៈរបស់អូស្ត្រាលីមានមូលដ្ឋាននៅក្រុង​ស៊ីដនីបានសរសេរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​នៅឆ្នាំ ២០២០ នឹងគ្មានហេតុផលណាដែលគេអាច​ជឿបាន​ថា លោកប្រធានាធិបតី Trump នឹងព្រមអនុវត្តតាមប្រពៃណីរបស់ប្រធានាធិបតីសាធារណរដ្ឋដទៃទៀត ក្នុងការ​បន្តយុទ្ធសាស្ត្រពហុភាគី កិច្ច​សហប្រតិបត្តិការ បើសិនជាប់ក្នុងអណត្តិថ្មីនោះឡើយ។ ចំណែកឯ រដ្ឋបាលរបស់ លោក Biden វិញនឹងជាបេសកកម្មសម្រាប់លើកម្ពស់ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកឡើងវិញ ហើយនឹងធ្វើសកម្មភាពលើការប្រែប្រួលអាកាសធាតុ កម្ចាត់កូវីដ-១៩  នយោបាយអន្តោប្រវេសន៍ ពិសេស​ប្រស្នា ដោះស្រាយជំលោះជាមួយ​ប្រទេសចិន មជ្ឈិមបូព៌ា ជំរុញសកលភាវូបនីយកម្មនិង គោលនយោបាយសេដ្ឋកិច្ចពិភពលោក។

សាយ ពេជ្រ

Click to comment

Leave a Reply

Your email address will not be published.

4 × 4 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម