Connect with us

ជីវិតកម្សាន្ដ

ជា វិបុល និង គង់ សុជាតិ ទម្លាយ​ពី​អាថ៌កំបាំង​ជីវិត​ ដែល​ធ្លាប់ជួប​ការលំបាក​

បានផុស

នៅ

​​គិត​រហូត​មកទល់ពេលនេះ​ ចំណង​ស្នេហា​ជា​ប្តី​ប្រពន្ធ​រវាង​ពិធីករ​ប្រុស ​និង​ពិធី​ការិនី​ស្រី ​សម្តី​ចាក់​ទឹក​មិន​លិច​ គឺ​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ បាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ​ខណៈ​ពួកគេ​ ក៏បាន​បង្កើត​កូន​ ដែល​ជា​ដំណក់​ឈាម​រួមគ្នា​ជា​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​ផង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​មួយគ្នា​នេះ ​បើ​តាម​ការ​កត់​សម្គាល់​របស់​មហាជន​សម្ព័ន្ធ​ភាព​ស្នេហា​រវាង​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ចាប់​តាំង​ចាប់​ដៃ​គ្នា​សាង​សុភមង្គល​ជា​ប្តី​ប្រពន្ធ​នោះ​ គឺ​អ្នក​ទាំងពីរ​តែង​ទទួល​បាន​ការ​គាំទ្រ​ និង​ស្ងើចសរសើរ​ពី​សំណាក់​អ្នកគាំទ្រ​ ក៏​ដូច​មិត្តភ័ក្ដិ​ ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ផង​ដែរ​ តាមរយៈ​ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​ ដោយមាន​សេចក្តី​សុខ​ជាមួយគ្នា។ ប៉ុន្តែ​ទើបតែ​អំឡុង​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ ​ក៏​ស្រាប់តែ​មាន​រឿង​រង្គោះរង្គើ​លេច​ឮ​ថា​ លោក ជា វិបុល លួច​លាក់​មាន​ស្រី​ក្រៅ​ក្បត់ចិត្ត​ភរិយា គង់ សុជាតិ​។

​ទោះបីជា​យ៉ាង​ណា​ក្តី​ ក្រោយពេល​ដំណឹង​នេះ​ ត្រូវ​បាន​រសាត់​បាត់​ឆ្ងាយ​ពេលនេះ ​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ក៏​ចាប់​ផ្តើម​សារ​ជាថ្មី​នូវ​ការ​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ ដោយមាន​សេចក្តីសុខ​ជាមួយគ្នា​បំផុត​។​ ជាក់ស្តែង​នៅ​ឱកាស​ នៃ​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​៧​ឆ្នាំ​ គេ​សង្កេតឃើញ​លោក ជា វិបុល បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភរិយា​អ្នកនាង គង់ សុជាតិ ជាមួយ​ពាក្យពេចន៍​ផ្អែមល្ហែម​និង​អាថ៌កំបាំង​ជីវិត ​ផង​ដែរ​។

​លោក ជា វិបុល បាន​ថ្លែង​រៀបរាប់​ដូច្នេះ​ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​៧​ឆ្នាំ​ហើយ ដែល​យើង​ទាំងពីរ​នាក់ បាន​ផ្ទឹម​ចូល​នឹម​បរ​លើ​ផ្លូវ​ជីវិត​រួមគ្នា មើល​ខុសត្រូវ​ថែរក្សា​គ្នា ដោយ​ប៉ុន្មាន​ឆ្នាំ​មកនេះ​យើង ក៏បាន​ហែល​ឆ្លង​នូវ​រឿង​ជាច្រើន​ទាំង​សុខ និង​ទុក្ខ​ជាមួយគ្នា​រាប់មិនអស់។​ អរគុណ​អូន​សម្រាប់​ការ​រួមរស់​ជាមួយ​បង​។

​លោក ជា វិបុល បាន​បន្ថែម​ថា​ អូន​អត់ធ្មត់​គ្រប់​បែបយ៉ាង បើទោះបី​ជាមាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ អូន​នៅតែ​អធ្យាស្រ័យ​ឲ្យ​បង សម្រប​ជីវិត​រស់នៅ​អោយ​ចុះសម្រុង​គ្នា ដើម្បី​ភាព​រុងរឿង សុភមង្គល​ ក្នុង​គ្រួសារ​យើង​នឹង​រួម​លើ​ផ្លូវ​សុខទុក្ខ ដ៏​វែងឆ្ងាយ​មួយ​នេះ​លុះ​អវសាន​។​ ឆ្លើយ​នឹង​សម្តី​សា្វ​មី​អ្នកនាង គង់ សុជាតិ បាន​បញ្ជាក់​ទៅវិញ​ថា ​៧​ឆ្នាំ​កន្លង​ ដោយ​អត្ថន័យ​ស្នេហា​មានន័យ​ជ្រៅ​ពេក​កន្លង អូន​ពិត​ប៉ុនប៉ង​រួមមេត្រី អរគុណ​នូវ​គ្រប់​អ្វីៗ​ដែល​ថ្លៃ​ផ្ដល់​ឲ្យ… Happy 7th Anniversary my lovely husband !!៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ដំណឹង​មរណភាព​របស់​លោក នី សា​លឿន ធ្វើឲ្យ​ ដួង វិរៈសិទ្ធិ ​នឹក​ឃើញ​ពាក្យ​ប៉ុន្មានឃ្លា​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម