មាស សុខ​សោភា ធ្លាយ​ដំណឹង​ត្រៀម​ចូល​ហង្ស​មាស​ឆាប់ៗ​នេះ​ ខណៈ​បច្ចុប្បន្នកំពុង​ចរចា​កញ្ចប់​ថវិកា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

មាស សុខ​សោភា ធ្លាយ​ដំណឹង​ត្រៀម​ចូល​ហង្ស​មាស​ឆាប់ៗ​នេះ​ ខណៈ​បច្ចុប្បន្នកំពុង​ចរចា​កញ្ចប់​ថវិកា

Published

on

ភ្នំពេញ​ ៖​ ជាថ្មី​ម្តង​ទៀត ​អតីត​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​សម្លេង​ស្រទន់​អ្នកនាង មាស សុខ​សោភា ថ្មីៗ​នេះ​ត្រូវ​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា អំឡុងពេល​ឆាប់ៗ​ខាងមុខនេះ​នាង​អាច​នឹង​ក្លាយជា​តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស​ ខណៈដែល​កន្លងមក​ធ្លាប់​លេចឮ​ម្តង​រួច​មក​ហើយ​ថា​ការ​ចាកចេញ​ពី​ថោក​ដោយសារ​តារា​ស្រី​រូប​នេះ​ មាន​ជម្រើស​ផ្ទាល់ខ្លួន​។

គេ​នៅ​ចាំ​បាន​ថា ​ក្រោយ​ពេលដែល មាស សុខ​សោភា បាន​ឈាន​ជើង​ចាក​ចេញពី​ទ្រនំ​ចាស់ ភ្លាមៗ​នោះ​ក៏​មាន​ព័ត៌មាន​លេចឮ​អំពី​ការ​ហក់​ចូល​ផលិតកម្ម​ហង្ស​មាស​ប៉ុន្តែ​ជា​ចម្លើយ​ត្រូវ​បាន​សាមីខ្លួន​ចេញមុខ​បដិសេធ​រាល់​ការ​សួរនាំ​របស់​អ្នកសារព័ត៌មាន​។ មិន​ខុសគ្នា​នេះ​ប៉ុន្មាន​ទេ​បន្ទាប់ពី​ស្ងប់ស្ងាត់​ព័ត៌មាន​នេះ​មួយ​រយៈ​ខ្លី​ក៏​មាន​ដំណឹង​ថ្មី​ទៀត​ថា មាស សុខ​សោភា អាច​នឹង​ចរចា​កុងត្រា​ចូល​ផលិតកម្ម​Galaxy តែ​ដំណឹង​នេះ​ក៏​ត្រូវ​បាន​នាង​ច្រានចោល​ផងដែរ​។

ស្រប​ពេល​ដែល​ដំណឹង​ខាងលើ​នេះ ​ហាក់​មានការ​ស្ងប់ស្ងាត់​មួយសន្ទុះ​មក​ហើយ​នោះ​ថ្មីៗ​នេះ​មាន​ប្រភព​ជិតដិត​ជាមួយ​តារា​ស្រី មាស សុខ​សោភា បាន​បង្ហើប​ថា​ក្រោយ​ពេល​ដែល មាស សុខ​សោភា​ចរចា​ត្រូវ​គ្នា​នូវ​កញ្ចប់​ថវិកា​ជាមួយ​ភាគី​ហង្ស​មាស​នាង​អាច​នឹង​ក្លាយជា​តារាចម្រៀង​ផ្លូវការ​របស់​ផលិតកម្ម​មួយ​នេះ​ នា​ពេល​ឆាប់ៗ​ខាងមុខ​។

ប្រភព​បាន​និយាយ​ទៀត​ថា ​បើ​តាម​ការ​ដឹង មាស សុខ​សោភា និង​ហង្ស​មាស​អាច​នឹង​ត្រូវ​គ្នា​ហើយ​ព្រោះ​ឮថា​ មាន​ដំណឹង​ល្អ មាស សុខ​សោភា កំពុងតែ​ត្រៀមខ្លួន​រួចជាស្រេច​។

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ​នៅ​ព្រឹក​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ គេហទំព័រ​កម្ពុជា​ថ្មី​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​ស្វែងរក​បក​សួរនាំ​បន្ថែម​ពី​តារាចម្រៀង​ស្រី មាស សុខ​សោភា បាន​នៅឡើយ​ទេ​ខណៈ​ភាគី​ហង្ស​មាស​ក៏​មិនអាច​ស្វែងរក​ការ​បកស្រាយ​បានឡើយ​។​ដូច្នេះ​មហាជន​មានតែ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ទាំងអស់គ្នា​នៅពេល​ក្រោយ​។

គួរ​រម្លឹក​ដែរ​ថា​ តារាចម្រៀង​អ្នកនាង មាស សុខ​សោភា កាលពី​គ្រា​កន្លង​មក​ធ្លាប់​ថ្លែងប្រាប់​ឲ្យ​ដឹងថា​ក្រោយពេល​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន​នាង​ពុំ​មាន​ចេតនា​ហក់​ចូល​ផលិតកម្ម​ណាមួយ​នោះ​ទេ​ពោលគឺ​នាង​បាន​ផលិត​បទ​ចម្រៀង​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូ​និង​ផលិតកម្ម​ថ្មី​របស់​ខ្លួន​ ដែល​ទទួល​បាន​ការ​សហកា​រ​គ្នា​ពី​ដៃគូ​ម្នាក់ទៀត​៕
ដោយ ៖ ចាន់​រ៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ4 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា4 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ4 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា5 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម