Connect with us

ជីវិតកម្សាន្ដ

មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ

បានផុស

នៅ

ភាពយន្តភាគកូរ៉េ “Crash Landing On You” ត្រូវបានបញ្ចប់ការចាក់ផ្សាយយូរមកហើយ ប៉ុន្តែរឿងនេះនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជន និងមានប្រិយមិត្តបន្តជជែកគ្នាមិនទាន់ឈប់។ បើមើលលំៗ រឿង “Crash Landing On You” ហាក់និយាយតែពីរឿងរ៉ាវស្នេហា ផ្ទុយទៅវិញ វាក៏ផ្ដល់មេរៀនជីវិតល្អៗជាច្រើនដល់យុវវ័យសម្រាប់ពិចារណាផងដែរ។ ដូច្នេះតើអ្វីទៅជាការអប់រំក្នុងរឿងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងមួយនេះ?

លុយជាឫសគល់នៃអំពើអាក្រក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីវគ្គទីមួយរហូតដល់វគ្គចុងក្រោយ គ្រោងការណ៍ទាំងអស់ពាក់ព័ន្ធនឹងប្រាក់។ ទោះបីគ្នាយើងខ្លះមិនមែនកើតមកក្នុងត្រកូលអ្នកមានក៏ពិតមែន ក៏មិនប្រាកដថាគ្មានក្ដីសុខដែរ។ បើយើងមិនមែនជាគេ យើងក៏មិនដឹងថា ផលលំបាកអ្វីខ្លះដែលកូនអ្នកមានបានជួបនោះទេ។ ជាក់ស្ដែងតួឯកស្រី Seri ទោះបីនាងជាកូនស្រីអភិជនក្ដី តែនាងមិនអាចសុខសាន្តក្រោមដំបូលខ្ពង់ខ្ពស់នេះទេ។ នាងត្រូវច្រណែននិន្ទាដោយបងប្រុសរបស់ខ្លួន។ រឿងនេះក៏បង្ហាញយ៉ាងច្បាស់ពីអំពើអាក្រក់ដែលមនុស្សអាចធ្វើបានទាំងអស់ដោយសារតែលុយ មិនថាពួកគេជាអ្នកមានឬអ្នកក្រក៏ដោយ។

ឆក់យកឱកាស

តួឯកស្រី Seri បានប្រើរឿងអាស្រូវដើម្បីផ្សព្វផ្សាយគ្រឿងអលង្ការ ហើយពេលនាងត្រឡប់មកពីកូរ៉េខាងជើងវិញ នាងបានប្រើយុទ្ធនាការបញ្ចុះតម្លៃសម្រាប់ផលិតផលរបស់នាង។ នាង Seri បានប្រែក្លាយភាពអវិជ្ជមានទៅជាវិជ្ជមានដោយឆក់យកឱកាសទាំងក្នុងស្ថានការណ៍មិនល្អ។

ពឹងផ្អែកលើខ្លួនឯង

ថ្វីត្បិតតែ Seri ជាកូនស្រីអ្នកមានម្នាក់ ប៉ុន្តែនាងបានកសាងក្រុមហ៊ុនគ្រឿងសម្អាងនិងគ្រឿងអលង្ការដោយខ្លួនឯង រហូតដល់ក្លាយជាអាជីវកម្មដែលទទួលបានជោគជ័យ។ ជំនួសឱ្យការពឹងផ្អែកលើឪពុកដូចបងប្រុសរបស់នាង នាងចាកចេញពីផ្ទះនិងកសាងអ្វីៗដោយខ្លួនឯង។

ស្រឡាញ់នរណាម្នាក់មិនមែនដើម្បីទទួលបានជោគជ័យទេ

តម្លៃមួយក្នុងរឿងភាគ “Crash Landing On You” គឺបង្ហាញថា ស្ត្រីអាចទទួលបានជោគជ័យដោយខ្លួនឯង សូម្បីតែគ្មានបុរសជួយគាំទ្រក៏ដោយ។ នៅមុនពេលដែល Seri បានជួបនិងស្រឡាញ់ជាមួយតួឯកប្រុស Ri Jeong Hyuk នាងគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនម៉ូដកំពូលរួចទៅហើយ។

ក្ដីស្រឡាញ់មិនអាចបង្ខំបានទេ

តួស្រី Seo Dan ដែលដំបូងឡើយជាគូដណ្ដឹងរបស់តួឯកប្រុស Jeong Hyuk បានទទូចរស់នៅជាមួយគាត់ ប៉ុន្តែតួប្រុសបានត្រឹមតែអាណិតដោយបដិសេធមិនអាចធ្វើតាមសំណើររបស់នាង។ នាងជាឧទាហរណ៍ដែលបង្ខំឲ្យនរណាម្នាក់មកស្រលាញ់យើង ព្រោះវាមិនបានអ្វីមកវិញក្រៅតែពីធ្វើឱ្យយើងឈឺចាប់។ ដូច្នេះស្ត្រីសូមបញ្ឈប់ការទទូចចង់បាននៅជាមួយបុរសដែលមិនសមនឹងយើងទៀតទៅ។

មិត្តភក្តិពិតជាមនុស្សដែលអាចពឹងពាក់បានពេលត្រូវការ

នៅពេលដែល Seri បានចុះក្រោមនិងចេញទៅក្រៅ នាងមិនត្រឹមតែពឹងផ្អែកលើ Jeong Hyuk ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាពួកម៉ាកដើម្បីការពារនាងផងដែរ។ ឈុតមួយទៀតនៅពេលតួឯកស្រីចង់ត្រឡប់ទៅកូរ៉េខាងត្បូងវិញ នាងបានដោះដូរលិខិតសរសើរនិងប្រាក់ជាមួយយុវជនមួយក្រុម។ ទោះបីជាដំបូងពួកគេបានធ្វើរឿងនោះដោយហេតុផលគិតតែប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែបន្ទាប់ពីចំណាយពេលជាមួយគ្នាក្រុមនោះសុខចិត្តជួយ Seri សូម្បីតែមិនដឹងថានាងជាអ្នកមានក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម