រឿង​រ៉ាវ​ ៥ យ៉ាង​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ដឹង​ពី​តួ​ប្រុស It’s Okay to Not Be Okay – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

រឿង​រ៉ាវ​ ៥ យ៉ាង​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ដឹង​ពី​តួ​ប្រុស It’s Okay to Not Be Okay

Published

on

Kim Soo Hyun ​ជា​តារា​សម្ដែង​ឆ្នើម​មួយ​រូប​ដែល​បាន​ឆក់​យក​ដួងចិត្ត​អ្នកគាំទ្រ​ពាសពេញ​ពិភពលោក​ ជាមួយ​នឹង​ទេពកោសល្យដ៏​ទាក់ទាញ​របស់​លោក។

ចំពោះទស្សនិកជន​ធ្លាប់​តែ​តាមដាន​រឿងភាគកូរ៉េ​របស់​តារាប្រុសរូបនេះ ​មាន​ដឹង​ពី​រឿងរ៉ាវ​ពិសេស​ពី​លោកថា មាន​អ្វីខ្លះ​ឬ​អត់?

នេះ​ជា​រឿង ៥ យ៉ាង​ដែល​គួរ​ដឹង​ពី​កំពូល​តារា​សម្ដែង Kim Soo Hyun ៖

១. លោក​ទទួល​បាន​ពានរង្វាន់​ជាច្រើន​សឹង​តែ​គ្រប់រឿង

មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ Soo Hyun ​ឈ្នះ​ពាន​រង្វាន់​ជា​តារា​សម្ដែង​បាន​ច្រើន​ស្ទីល ​និង​មាន​ប្រជាប្រិយភាព​ក្នុង​អាជីព​របស់ខ្លួន។ ស្នាដៃ​មួយ​ចំនួន​របស់​លោក​រួមមាន ​​តារា​សម្ដែង​ឆ្នើម​នៅ​ក្នុង​ភាពយន្តភាគ​រឿង “Moon Embracing The Sun” កាលពីឆ្នាំ ២០១២ ។

ឆ្នាំ ២០១៣ លោកបានឈ្នះពានរង្វាន់ភាគយន្តល្អបំផុត​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​សិល្បៈ Baeksang លើក​ទី ៤៨ និង​ជា​តារា​សម្ដែង​ល្អ​បំផុត​សម្រាប់​ខ្សែ​ភាពយន្ត​ខ្នាត​ធំ  “Secretly greatl” ។  លោកក៏ទទួល​បាន​ពានផ្ទួនៗ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Grand Bell លើក​ទី ៥០ និង​ពានរង្វាន់ Baeksang សិល្បៈ​លើក​ទី ៥០ ដូចគ្នា រួមជាមួយកម្មវិធី​ប្រគល់​រង្វាន់​ធំ (Daesang) ជាប់គ្នា​នៅ​ឯ​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី ៧ និង​ទី ៨ ក្នុង​រឿង “My Love from the Star” ពី​ផលិតករថែមទៀត។

២. លោក​ត្រូវ​បាន​គេ​ស្គាល់ជាអធិរាជភាពយន្តរបស់​កូរ៉េ​ខាងត្បូង

ក្រោយសម្ដែង​នៅ​ក្នុង​រឿង “ Moon Embracing the Sun” តួឯករូបនេះមាន​មុខ​នៅ​លើ​ផលិតផល​ចំនួន ១៧ ផ្សេងៗ​គ្នា​ ចាប់ពី​ភោជនីយដ្ឋាន​រហូត​ដល់​ស្រាបៀ ​និង​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ពេល​តែ​មួយ។

បន្ទាប់មកទៀត​ នៅពេល​រឿង “My Love from the Star” បាន​ផ្ទុះ​ប្រជាប្រិយភាព​នៅ​ក្នុង​ទ្វីប​អាស៊ី​ លោក​ក៏​ចាប់ផ្ដើម​​មាន​កិច្ច​ព្រមព្រៀង​យល់ព្រម​ក្នុង​ស្រុក​និង​អន្តរជាតិ​ចំនួន ៣៥ បន្ថែម​ទៀត ​នៅ​ក្នុង​ឆ្នាំ ២០១៤ ។

៣. លោក​ឈរ​ជើង​នៅ DMZ កំឡុងពេល​យោធា

Soo Hyun ជា​សិក្ខាកាម​ឆ្នើម​ក្នុង​កំឡុងពេល​ហ្វឹកហាត់​​ លោក​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ទៅ​កងវរសេនាតូច​ឈ្លប​យក​ការណ៍​លេខ ១ ដែល​មាន​ទីតាំង​នៅ​តំបន់  DMZ ឬ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង។ ផ្នែក​មួយ​នៃ​ភារកិច្ច​របស់​លោក​រួមមាន ​ការ​ល្បាត​តំបន់​នោះ​ និង​ស្វែងរក​ការ​វាយឆ្មក់​របស់​សត្រូវ ​រួម​ទាំង​ស្វែងរក​មីន​សកម្ម​ដែរ។

៤. មាន​សំឡេង​ល្អពី​កំណើត

Soo Hyun បាន​សិក្សា​ចម្រៀង​និង​រាំ​អស់​រយៈពេល ៣ ខែ​នៅ​ផលិតកម្ម JYP Entertainment ដែល​ជា​ទ្រនំ​របស់​ក្រុម K-pop ដូចជា TWICE និង Got7​ ដែរ។ ក្នុងនោះចម្រៀងក្នុងរឿង “ Dream High” ជាបទចម្រៀង​របស់លោក ហើយលោកក៏មានបទជាច្រើន​នៅ​ក្នុង​រឿង​ភាគ​មួយ​ចំនួន​ដែរ។

៥. ជា​មនុស្ស​ដែល​និយម​ប្រើ​ដៃ​ឆ្វេង

បន្ទាប់​ពី​អ្នក​គាំទ្រ​បាន​ឃើញ​  Soo Hyun​ ចុះ​ហត្ថលេខា​ដោយ​ប្រើ​ដៃ​ឆ្វេង​នៅ​ក្នុង​កម្ម​វិធី​មួយ​ លោក​និយាយ​ថា​ លោក​ពិបាក​នឹង​ប្រើ​ដៃ​ស្ដាំ​ណាស់​ ហើយ​លោក​បាន​ហ្វឹកហាត់​​ខ្លាំងណាស់​​ដើម្បី​ប្រើ​ដៃ​ស្ដាំ​បាន​ស្ទាត់​​​ក្នុង​រឿង “My Love from the Star” ។

យ៉ាងណា ​បច្ចុប្បន្ន​នេះ​ លោក​អាច​ប្រើ​ដៃ​ទាំង​សងខាង​បានល្អដូចគ្នា ហើយ​ថែម​ទាំង​អាចកាន់​វត្ថុ​ផ្សេង​”បាន​ស្ទាត់​ដោយ​ប្រើ​ដៃ​ស្កាំ​ដូច​មនុស្ស​ទូទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ

ចុចអាន៖ ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម