រឿងរ៉ាវ​ ៥ យ៉ាងពី​ជីវិត​ដ៏​ជូរចត់​របស់​តារា​ចម្រៀង Katy Perry – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

រឿងរ៉ាវ​ ៥ យ៉ាងពី​ជីវិត​ដ៏​ជូរចត់​របស់​តារា​ចម្រៀង Katy Perry

Published

on

តារា​ចម្រៀង Katy Perry ​ដ៏​ល្បីល្បាញ​ចូលចិត្ត​សាង​ភាព​សប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ ប៉ុន្តែ​ទម្រាំនឹង​ទទួលបានប្រជាប្រិយភាព​​មក​ដល់​សព្វថ្ងៃ​នេះ នាងបានឆ្លងកាត់ឆាកជីវិត​ជូរចត់ លំបាក​លំបិន សឹងថា មិនគួរឱ្យជឿ មាន​ដូចជា៖

១.គ្រួសារ​មាន​ជំនឿ​សាសនា​ស៊ប់

Katy Perry ​កើត​មក​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​សាសនា​ខ្លាំង​ ​មិន​អនុញ្ញាត​ឲ្យនាង​បាន​​ស្ដាប់​តន្ត្រី​អ្វី​ទាំងអស់​ ក្រៅពី​តន្ត្រី​គ្រីស្ទាន។ ឪពុកនាងមាន​​ឈ្មោះ Mary Christine ​ម្ដាយ​ឈ្មោះ Maurice Keith Hudson សុទ្ធតែ​ជា​គ្រូគង្វាលនៃ​សាសនា​​។ នាង​មាន​បង​ស្រី​និង​ប្អូន​ប្រុស​ម្នាក់ ហើយ​ក្រុម​គ្រួសារ​បាន​តស៊ូ​ជាមួយ​វិបត្តិផ្នែក​ហិរញ្ញវត្ថុ​លំបាកក្រក្រី​យូរមកហើយ​ដែលមាន​​ពេល​ខ្លះ​ត្រូវ​ទៅ​ព្រះវិហារ​​ទទួលទាន​អាហារ។

២. ជីវិត​យុវវ័យ​

នាង​លង់​ស្នេហ៍​ជាមួយ​តន្ត្រី​តាំង​ពី​ក្មេង​ ហើយ​ចាប់ផ្ដើម​ច្រៀង​ដំបូង​នៅឯ​ព្រះវិហារ​។ Katy ក៏​ដូចជា​ក្មេង​​ទូទៅ​ នាង​ចង់​រស់នៅ​ក្នុង​ជីវិតមានសេរីភាព​ដូចយុវតីស៊ីវិល័យនានា​ដែលនាង​បានឃើញ​តាមផ្លូវនៅ​កាលីហ្វ័រញ៉ា ដែលនេះជាហេតុនាំឱ្យ​​បេះដូងនាង​ឈាន​ដល់ការប្រឆាំង​នឹង​គំនាប​ឪពុកម្ដាយ។

នៅ​ពេល​អាយុ ១៧ ឆ្នាំ​ ​អាល់ប៊ុម​ដំបូង​ដែលនាង​ប្រឹង​ថតជាមួយ​សេចក្តីសង្ឃឹម​ មមៃទាំងយប់ថ្ងៃ ​ត្រូវ​បាន​គេ​ទុកចោល រហូតហួសកំណត់ ហើយ​​ទម្លាក់​ចោលម្តងហើយម្តងទៀត​ពីក្រុមហ៊ុនមួយទៅមួយ។​

ទោះយ៉ាងណា ពេលវេលា​មិនធ្វើបាបមនុស្ស​ដែលមិនបោះបង់ការតស៊ូនោះទេ។ Katy Perry ចាប់ផ្ដើម​លេចធ្លោ​នៅ​ពេល​​ឆ្នាំ ២០០៩ ពេល​អាល់ប៊ុម ​“ One of the Boys” ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ​ហើយ​បទ​របស់​នាង​ដែល​មាន​ចំណងជើង​ថា “Teenager Dream” គឺ​ជា​ការ​ចាប់កំណើត​នៃ​កេរ៍្តតំណែល​អាជីពត្រកុំត្រកាល​របស់​នាង។ តារាស្រីរូបនេះ បាន​ធ្វើតន្ត្រីទស្សនកិច្ចពិភពលោក​​នៅ​ឆ្នាំ ២០០៨ ហើយ​បាន​ធ្វើ​ជា​ម្ចាស់​ពាន​រង្វាន់ MTV Europe Music Awards ចំនួន ២ ក៏ជាសិល្បការិនី​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​អឺរ៉ុប​ចំនួន​ពីរ។

៣. Katy Perry មិន​ជឿ​លើ​សាសនាណាងប់ទេ

នាង​គឺ​ជា​មនុស្ស​ស្រី​ខ្លាំង​ម្នាក់ ​ដែល​ជឿជាក់​ថា​ ការ​ទទួល​បាន​នូវ​រឿង​សប្បាយរីករាយ​ ជោគជ័យ​គឺ​បាន​ពី​ខ្លួនឯង ​។

៤. ជា​មនុស្ស​ជឿជាក់​

ម្ចាស់បទ “Roar” និយាយថា ជិវិត​បានឆ្លង​កាត់​ទី​ខ្ពស់​និង​ទាប​ ហើយ​ឆ្លងកាត់​ដំណាក់កាល​នានានៃ​ការ​ធ្លាក់​ទឹកចិត្ត​ ថប់បារម្ភ​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ តែ​ក្នុង​នាម​ជា​ស្ត្រី​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ជានិច្ច​ ទោះ​មាន​តែ​ម្នាក់​ឯងក្នុងលោកនេះ​​ក្ដី។

៥. មាន​ជំនឿ​ហោរាសាស្ត្រ​និង​ចិត្តសាស្ត្រ

Katy Perry ជឿជាក់​លើ​សេចក្ដី​ស្រឡាញ់​ ភាព​ស្មោះត្រង់​ និង​ការ​គោរពយ៉ាងខ្លាំង។ នាង​មិន​មាន​ជំនឿ​សាសនា​ឡើយ ​តែ​នាង​​ជឿ​លើ​ហោរាសាស្ត្រ​និង​ចិត្តសាស្ត្រ។ នាង​តែងតែ​រំឭក​ថា​ ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ស្វែងរក​ខ្លួន​ឯង ​​ប្រសិន​បើ​ចង់​សម្រេច​អ្វីមួយ​នៅ​ក្នុង​ជីវិត​ ត្រូវ​តែ​ជម្នះ​ឲ្យ​បាន។

នាង​ជឿជាក់​ថា ​ផ្លូវ​ពិត​ទៅ​កាន់​សុភមង្គល​​ គឺ​តាម​រយៈ​ការ​កែលម្អខ្លួនឯង​និង​ការ​ស្រឡាញ់​ខ្លួនឯង ​ហើយ​នាង​និយាយ​ថា ” ប្រសិន​បើ​អ្នក​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​មួយ ​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​វា” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ bornrealist

ចុចអាន៖ មកស្គាល់កំពូលកាយវប្បកម្ម សង្ហារ ក្មេង និងស៊ិចស៊ី

ចុចអាន៖​រឿង​រ៉ាវ​ ៥ យ៉ាង​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ដឹង​ពី​តួ​ប្រុស It’s Okay to Not Be Okay

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម