Connect with us

ជីវិតកម្សាន្ដ

លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ

បានផុស

នៅ

តារាបង្ហាញម៉ូដ Hailey Baldwin មកទល់នឹងឆ្នាំ ២០២០ នេះទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រមាណ ២ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើតារាម៉ូឌែល និងតារាទូរទស្សន៍រូបនេះឆ្លងកាត់ការងារអ្វីខ្លះ ទើបអាចមកដល់ចំណុចកំពូលបាន?

Hailey Rhode Baldwin កើតថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ១៩៩៦ នៅ Tucson រដ្ឋ Arizona ។ Hailey ជាកូនស្រីរបស់តារាសម្តែងប្រុស Stephen Baldwin និងអ្នករចនាក្រាហ្វិកអ្នកស្រី Kennya Deodato Baldwin។ ម្ដាយរបស់ Hailey ជាជនជាតិប្រេស៊ីលកាត់អ៊ីតាលីនិងព័រទុយហ្កាល់ រីឯឪពុកជាជនជាតិតអង់គ្លេសកាត់បារាំង ស្កុតឡេន និងអាល្លឺម៉ង់។

ភរិយាតារាចម្រៀង Justin Bieber រូបនេះ មានបទពិសោធន៍ធ្វើម៉ូឌែលដំបូងកាលពីឆ្នាំ ២០១៤  ខណៈបានចុះកុងត្រាជាមួយភ្នាក់ងារ Ford Models នៅរដ្ឋញូវយ៉ក។ ដំបូងឡើយនាងបង្ហាញខ្លួននៅក្នុងទស្សនាវដ្តីដូចជា Tatler, LOVE និង V. ក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្ម សម្រាប់យីហោសម្លៀកបំពាក់ French Connection។

នៅឆ្នាំ ២០១៥ ម៉ូឌែលរូបនេះ លេចមុខជាបន្តបន្ទាប់ក្នុងការថតរូបឲ្យក្រុមហ៊ុនធំៗដូចជា Teen Vogue និង American Vogue។ ឆ្នាំដដែលនាងបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្ម Ralph Lauren រួមជាមួយតារាចម្រៀងអូស្ត្រាលី Cody Simpson ។ តារាវ័យ ២៤ ឆ្នាំរូបនេះ​នៅតែបន្តបង្ហាញខ្លួនបែបថតរូបជាមួយទស្សនាវដ្ដីល្បីៗ ក៏ដូចជាថតឲ្យក្រុមហ៊ុនម៉ូដរបស់កូរ៉េខាងត្បូងផងដែរ។

ទន្ទឹមនឹងនោះ តារាទូរទស្សន៍ Hailey បានលេចមុខជាមួយតារាម៉ូឌែល Joan Smalls  ក្នុងការបង្ហាញសម្លៀកបំពាក់ដ៏ល្បីរបស់អ្នកច្នៃម៉ូដលោក Karl Lagerfeld នៅអាមេរិកខាងជើងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Hailey បានបង្ហាញខ្លួននៅក្នុងវិចារណកថាសម្រាប់ទស្សនាវដ្តី Glamour និង Vogue របស់អ៊ីតាលីថែមទៀត។

ក្នុងឆ្នាំ ២០១៧ តារាស្រីកូនកាត់ច្រើនសាសន៍រូបនេះ បានបង្ហាញខ្លួននៅលើគម្របស្ប៉តពាណិជ្ជកម្មរបស់អេស្ប៉ាញ Harper’s Bazaar រួមជាមួយតារាម៉ូឌែលប្រុស Jon Kortajarena និងលេចមុខលើទស្សនាវដ្ដី Elle របស់អង់គ្លេសនិងជប៉ុន។

សម្រង់ ២ ឃ្លាមានន័យរបស់ Hailey Rhode Baldwin ធ្វើឲ្យនាងឈរជើងលើវិស័យម៉ូដបានរឹងមាំ

“ពេលខ្លះម៉ូឌែលជើងចាស់ មិនព្រមទទួលស្គាល់ការពិតថា មានម៉ូឌែលជំនាន់ថ្មីនោះឡើយ។ យើងមិនចង់និយាយថា យើងជាកំពូលម៉ូឌែលទេ។ មនុស្សជាច្រើនមើលមកពួកម៉ូឌែលដូចជាអ្នករកស៊ីដូច្នោះដែរ ហើយការពិតអាជីពជាម៉ូឌែលជាការរកស៊ីពិតមែន ប៉ុន្តែយើងមិនធ្លាប់ព្យាយាមផ្សាយពាណិជ្ជកម្មនរណាម្នាក់ឲ្យខូចឈ្មោះទេ និងមិនព្យាយាមបន្ទាបតម្លៃម៉ូឌែលចាស់ៗឡើយ។”

“ស្ទីលតែងខ្លួនរបស់ខ្ញុំមានភាពខុសប្លែកគ្នា។ ជួនកាលខ្ញុំចង់ស្លៀកពាក់ខ្លីបន្តិច ជួនកាលបែបក្មេងស្ទាវខ្លះ និងជួនកាលខ្ញុំចង់ស្លៀកពាក់បែបឡូយឆាយ តែមើលទៅសមរម្យ។ ប៉ុន្តែខ្ញុំមិនជឿថា ការស្លៀកពាក់បែបនេះវាលើសពេកនោះទេ។”

តារាបង្ហាញម៉ូដ Hailey Baldwin និងតារាចម្រៀង Justin Bieber បានរៀបអាពាហ៍ពាហ៍ជាមួយគ្នាកាលពីខែកញ្ញា ឆ្នាំ ២០១៩ ហើយបច្ចុប្បន្នពួកគេរស់នៅប្រទេសកាណាដា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?

ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម