ទីបំផុត ខ្ញុង បានសម្រេច​បំណង​ជាមួយ​រៀមច្បង ទេព រិន្ទ​ដា​រ៉ូ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

ទីបំផុត ខ្ញុង បានសម្រេច​បំណង​ជាមួយ​រៀមច្បង ទេព រិន្ទ​ដា​រ៉ូ​

Published

on

ភ្នំពេញ​ ៖​ តារា​កំប្លែង​សម្បូរ​វោហា​ស័ព្ទ​មិន​ចេះ​រឹង​ស្ងួត​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បានបង្ហាញ​ពី​អារម្មណ៍​រំភើបចិត្ត​ខ្លាំង​ ក្រោយ​ពេលដែល​នាង​បានសម្រេច​បំណង​របស់​ខ្លួន​ជាមួយ​រៀមច្បង​តារា​សម្តែង​ជើងចាស់​គឺ​លោក ទេព រិន្ទ​ដា​រ៉ូ បន្ទាប់ពី​តារា​ស្រី​រូបនេះ​ប៉ង​ក្តី​ប្រាថ្នា​នេះ​តាំង​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ។

បំណង​ប្រាថ្នារ​របស់​តារា​ស្រី​អ្នកនាង ខ្ញុង នោះ​គឺ​១,​ចង់​ជួប​សម្តែង​ជាមួយ​តារា​ប្រុស​រៀមច្បង​លោក ទេព រិន្ទ​ដា​រ៉ូ និង​បំណង​ធំ​ទី​២,​របស់​អ្នក ខ្ញុង នោះ​គឺ​ចង់បាន​លោក ទេព រិន្ទ​ដា​រ៉ូ ធ្វើជា​ប្តី​ប៉ុន្តែ​បំណង​នេះ​មិន​ត្រូវ​បានសម្រេច​នោះ​ឡើយ​ ពោលគឺ​បានត្រឹមតែ​ថត​សម្តែង​រួមគ្នា​នឹង​លោក ទេព រិន្ទ​ដា​រ៉ូ ប៉ុណ្ណោះ​។

អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​បង្ហើប​ឲ្យ​ដឹង​ថា ​តារា​ក្នុង​ដួងចិត្ត​ស្រឡាញ់​ណាស់​មិនដែល​ប្រែប្រួល​ចិត្ត​រហូតដល់​ពេលនេះ។​ កាល​នៅ​ក្មេង​ធ្លាប់​គិត​ចង់បាន​ពូ ទេព រិន្ទ​ដា​រ៉ូ ធ្វើ​ប្ដី​….! និយាយ​មែន​តើ​កាល​នៅ​អាយុ​១០​ឆ្នាំ​ស្រឡាញ់​ពូ​ខ្លាំងណាស់​ទីបំផុត​បាន​ថតកុន​ជាមួយ​ពូ​។

សូម​ជម្រាប​ថា ​តារា​កំប្លែង​ស្រី​អ្នកនាង ខ្ញុង ក្រោយពេល​បាន​ចូល​ប្រឡូក​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមក​នេះ​ទាំង​ប្រជាប្រិយភាព​និង​ការគាំទ្រ​របស់​នាង​ហាក់​មាន​ស្ទុះ​កើនឡើង​ខ្លាំង​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ឡើយ​។​ មិនតែប៉ុណ្ណោះ​អ្នកនាង ខ្ញុង ក៏​ទទួលបាន​ការលើកសរសើ​រ​ចំពោះ​អត្ត​ច​រិត​រួសរាយ​រាក់ទាក់​ទៀត​ផង​៕
ដោយ ៖ ចាន់​រ៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម