Connect with us

ជីវិតកម្សាន្ដ

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ទម្លាយ​ពី​អត្តចរិត​ពិត​របស់​ស្វាមី​ខ្ទេច​គ្មាន​សល់ !

បានផុស

នៅ

ភ្នំពេញ​ ៖​ តារា​ស្រី​ពហុ​ជំនាញ​មាន​ប្រជាប្រិយភាព​និង​ទទួលបាន​ការគាំទ្រ​អ្នកនាង​ខាត់ សុ​ឃីម ខណៈដែល​ចំណងស្នេហា​ជា​ប្តី​-​ប្រពន្ធ​រវាង​នាង​និង​ស្វាមី​វ័យក្មេង​លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ ហាក់​កាន់​តែ​មាន​ភាព​ផ្អែមល្ហែម​ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​នោះ​ ក៏​ស្រាប់តែ​តារា​ស្រី​រូបនេះ​ដាច់ចិត្ត​ទម្លាយ​ប្រាប់​នូវ​អត្តចរិត​ពិត​របស់​ស្វាមី​ខ្ទេច​គ្មាន​សល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​របស់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​ដោយសារតែ​កន្លងមក​នា​ង​ពុំ​ធ្លាប់​រំលើកបើកកកាយ​ឲ្យ​ន​ណា​ម្នាក់​បានដឹង​អំពី​រឿង​ជីវិត​ស្នេហា​ប្តី​-​ប្រពន្ធ​ខ្លួន​នោះឡើយ​។​ ប៉ុន្តែ​ផ្ទុយ​ពី​ការគិត​របស់​មហាជន​ពេលនេះ ខាត់ សុ​ឃីម បែរជា​លើកយក​រឿងរ៉ាវ​គ្រួសារ​មក​បង្ហាញ​ជា​សាធារណៈ​ទៅវិញ​។

ផ្អែក​តាម​ខ្លឹមសារ​របស់​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​ឲ្យ​ដឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ​អ្នកនាង​ស្រលាញ់​ស្វាមី​លោក ផា​ណូ គឺ​មិនមែន​ស្ថិតនៅលើ​រូបសម្បត្តិ ​ឬ ​ទ្រព្យធន​ឡើយ​ពោល​គឺ​អត្តចរិត​និង​ភាព​ឧស្សាហ៍​មិន​ប្រកាន់​ការងារ​។

នាង​បន្ត​ថា ​ខ្ញុំ​ស្រឡាញ់​គាត់​ត្រង់​មិនដែល​ចេះ​ប្រកាន់​ការងារ​ទេ ពេលខ្លះ​ឃើញ​ខ្ញុំ​រវល់​គាត់​សុខចិត្ត​បើកឡាន​ជូន ហើយ​ថត​ឲ្យ​ទៀត​។

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​រៀបរាប់​ទៀត​ថា​ និយាយ​រួម​ទៅ​រាល់​ការងារ​គឺ​តែង​ស្មើ​ដៃ​គ្នា គាត់​មានតែ​ធ្វើ​ការងារ​ផ្ទះ​ច្រើនជាង​ខ្ញុំ ធ្វើ​គ្រប់សព្វ​គឺ​ខ្ញុំ​មិនបាច់​ធ្វើ​ទេ​។ មនុស្ស​ល្អ​មិន​មើល​លើស​ម្តី​ទេ គឺ​មើល​លើ​ទង្វើ​។​ មិនតែប៉ុណ្ណោះ​ក៏​មាន​បងប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​វីដេអូ​ន​ពី​ពួក​ខ្ញុំ​ទាំងពីរ​ផង​ដែរ។

បន្ថែម​ពី​នេះ​អ្នកនាង ខាត់ សុ​ឃីម បានលើកឡើង​ទៀត​ថា ចាំ​មាន​ពេល​ខ្ញុំ​នឹង​ចែករំលែក​នូវ បទពិសោធន៍​នឹង​ស្ដង់​ដែល​យើង​កំណត់​លើ​មនុស្ស​ម្នាក់​មុន​ពេល​យើង​ជ្រើស​រើស​យក​ធ្វើជា​ដៃគូ​អនាគត​(set standard for your man)​។

សូម​បញ្ជាក់​ថា ​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម និង​លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ ចាប់តាំងពី​រៀប​អាពាហ៍ពិពាហ៍​គិត​មកដល់ពេលនេះ​គឺ​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ខណៈ​ដែរ​ចំណងស្នេហា​ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​ព្រមទាំង​មានការ​លើកសរសើរ​ពី​ទស្សនិកជន​ផងដែរ៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម