វ័យ​កាន់តែ​ជ្រេ ! គង់ សុជាតិ និង ជា វិបុល កាន់តែ​រឹងមាំ​ចំណងស្នេហា​ទទួល​បាន​កា​រ​សរសើរ​ពី​មហាជន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

វ័យ​កាន់តែ​ជ្រេ ! គង់ សុជាតិ និង ជា វិបុល កាន់តែ​រឹងមាំ​ចំណងស្នេហា​ទទួល​បាន​កា​រ​សរសើរ​ពី​មហាជន

Published

on

ភ្នំពេញ ​៖ ​គិត​មក​ទល់​ពេល​នេះ​ ពិធី​ការិនី​ស្រី​សម្តី​ចាក់ទឹកមិនលិច​អ្នក​នា​ង គង់ សុជាតិ និង​ស្វាមី​វ័យក្មេង​លោក ជា វិបុល បាន​ភ្ជាប់​ចំណងស្នេហា​ជា​ប្តី​-​ប្រពន្ធ​នឹង​គ្នា​មាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ​ខណៈដែល​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​គឺ​ទទួលបាន​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ផងនោះ។

បើ​តាម​ការកត់សម្គាល់​សម្រាប់​ចំណងស្នេហា​រវាង​អ្នកនាង​គង់ សុជាតិ និង​លោក​ជា វិបុល ថ្វីត្បិតតែ​ពួកគេ​មាន​វ័យ​ខុសគ្នា​បន្តិច​ពិតមែន តែ​កន្លងមក​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​សម្ព័ន្ធ​ស្នេហា​យ៉ាង​មាន​សុ​ភ​មង្គល​និង​ផ្អែមល្ហែម​ជាមួយគ្នា​ជា​បន្តបន្ទាប់​។ ​ហេតុផល​នេះហើយ​ ទើប​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​នាំគ្នា​លួច​សរសើរ​ហើយ​យល់ឃើញថា គង់ សុជាតិ និង ជា វិបុល ពិតជា​គំរូ​ល្អ​ចំពោះ​អ្នកសិល្បៈ​ឯទៀត​។

ជាក់ស្តែង​នា​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ដ៏​ស្រស់ស្រាយ​មួយ​គេ​សង្កេតឃើញ​អ្នកនាង គង់ សុជាតិ មិន​ត្រឹមតែ​បង្ហាញ​ពី​ស្នាមញញឹម​យ៉ាង​មាន​សេចក្តីសុខ​នោះទេ ​គឺ​នាង​ថែមទាំង​ពោល​ពាក្យ​បង្កប់ន័យ​មាន​ខ្លឹមសារ​ស៊ីជម្រៅ​បញ្ជាក់​ពី​ក្តី​ស្រលាញ់​របស់​នាង​និង​ស្វាមី​វ័យក្មេង​ទៀតផង​។​ អ្នកនាង​ គង់ សុជាតិ បាន​រៀបរាប់​ថា​ ជាការ​ពិត​ខ្ញុំ​បាន​ឆ្លៀត​ទៀតហើយ ​គឺ​នាំ​ក្រុមគ្រួសារ​មក​លំ​ហែ​អារម្មណ៍​បន្តិ​ច។

ពិធី​ការិនី​និង​ជា​ថៅកែ​រូប​ស្រស់​អ្នកនាង គង់ សុជាតិ បាន​លើក​ឡើង​ទៀត​ថា ​នេះ​គឺជា​ការបន្ថែម​រសជាតិ​ជីវិត ត្បិត​ពួក​យើង​រវល់​បន្តិច​មែ​ន​ តែ​ត្រូវតែ​មើលថែ​មនុស្ស​ដែល​យើង​ស្រលាញ់​។ ​ជាមួយគ្នា​នៃ​ការ​លើកឡើង​នេះ​ដែរ ​ក៏​មាន​ការ​លើកទឹកចិត្ត​ថា​ ពិតជា​គូ​ស្នេហ៍​គំរូ​ល្អ​ណាស់​ពួក​យើង​ស្រលាញ់​ចរិត​និង​ពាក្យ​សម្តី​របស់គាត់​ដែល​ប្រកបដោយ​សុជីវធម៌​ល្អ​ណាស់​។

គួរ​រម្លឹក​ថា ​គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​គឺ​អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល ស្របពេល​ដែល​ឈាន​មកដល់​ថ្ងៃ​នៃ​គំរប់​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​៧​ឆ្នាំ​របស់​ពួកគេ​ កាលពី​ថ្មីៗ​កន្លង​ទៅនោះ​ អ្នក​ទាំងពីរ​ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ មានការ​ភ្ញាក់ផ្អើល​និង​លួច​សរសើរ​គ្រប់គ្នា​ចំពោះ​ការ​រឹតចំណង​ស្នេហា​ដ៏​រឹងមាំ​នេះ​ផង​ដែរ​៕
ដោយ ៖ ចាន់​រ៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ5 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ6 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ6 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម