Connect with us

ជីវិតកម្សាន្ដ

វណ្ណដា ត្រូវ​បាន​តារា​ស្រី​សិច​ស៊ី អាណា​រ៉ូ​ស ប្រកាស​ចង់​ជួប​ផ្ទាល់

បានផុស

នៅ

​​តារា​សម្តែង​ស្រី​សិចស៊ី​និង​ល្បី​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​តាមរយៈ​រឿងអាស្រូវ​មួយ​ចំនួន​កញ្ញា​អាណា​រ៉ូ​ស បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ ខណៈ​នៅ​សុខៗ​ស្រាប់តែ​តារាស្រី​រូប​នេះ​ ចេញមុខ​ប្រកាស​ក្តែ​ងៗ​បង្ហាញ​ពី​គោលបំណង​ ចង់​ជួប​ផ្ទាល់​ជាមួយ​តារា​ចម្រៀង​រ៉េ​ប វណ្ណដា ដោយ​បើកចំហ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​របស់​តារា​ស្រី​សម្បូរ​សាច់​ដើមទ្រូង​កញ្ញា អាណា​រ៉ូ​ស ពេលនេះ​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ សម្រាប់​ការ​ចង់​ដឹង​ពី​សំណាក់​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​។​ ចេតនា​ដែល អាណា​រ៉ូ​ស ទម្លាយ​ពេលនេះ​គេ​មិន​ពុំ​ដឹង​ថា ​នាង​មានរឿង​អ្វី​ជាមួយ​បុរស​សង្ហា​លោក វណ្ណដា នៅឡើយ​ទេ​?​។ ដើម្បី​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកគាំទ្រ​ហើយ​ទស្សនិកជន​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ​គោលបំណង​ដែល​នាង​ចង់​ជួប វណ្ណដា ក៏​ព្រោះតែ​កន្លងមក​មាន​គេ​បាន​យក​រូបភាព​នាង​ទៅ​កាត់ត​ភ្ជាប់​ជាមួយ វណ្ណដា រួច​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ អាណា​រ៉ូ​ស បាន​និយាយ​ថា ​ដោយសារ​គេ​កាត់ត​នាង​ខ្ញុំ​ដាក់ វណ្ណដា ​ច្រើនពេក​ឥឡូវ​នាង​ខ្ញុំ រ៉ូ​ស​ចង់​ជួប វណ្ណដា។ តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​និយាយ​បន្ត​ទៀត​ថា ​ខ្ញុំ​ចង់​ដឹង​ថា​មុខ វណ្ណដា នៅ​ខាងក្រៅ​បែប​ណា​ ហើយ​ជួប​នេះ ​ក្នុង​ន័យ វណ្ណដា ជា​សិល្បៈ​រៀមច្បង​ទេ​ចាស ហើយ វណ្ណដា បើ​បាន​ឃើញ​ជួយ​ទាក់ទង​មក​រ៉ូ​ស​ផង​ចា ។​ ហើយ​ដឹង​មិច​បាន​ខ្ញុំ​ចង់​ជួប វណ្ណដា អត់​? ដោ​យសារ វណ្ណដា ចេះ​ធ្វើបុណ្យ​ធ្វើ​សប្បុរសធម៌​ទើប រ៉ូ​ស ចង់​ជួប​មិនមែន​លំៗ​ទេ​ចា​។

​តារា​សម្តែង​ស្រី​កញ្ញា អាណា​រ៉ូ​ស ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ​បន្ទាប់ពី​ចូល​ប្រឡូក​សិល្បៈ​មាន​រយៈពេល​ប្រមាណ​២​ឬ​៣​ឆ្នាំ​មកនេះ​ ឃើញ​ថា ​ប្រជាប្រិយភាព​របស់​នាង​ ហាក់​មាន​ភាព​រីកចម្រើន​គួរសម ​ពិសេស​គួបផ្សំ​នឹង​រឿងរ៉ាវ​អាស្រូវ​ផ្ទាល់ខ្លួន​មួយ​ចំនួន​។ ​ប៉ុន្តែ​ដោយសារ​ ទង្វើរ​ល្អ​ក្នុង​ការងារ​ជួយ​សង្គម ​នូវ​ការ​ចែករំលែក​ក្តី​ស្រលាញ់​ជួន​ចាស់ជរា កុមារ​កំព្រា និង​ពលរដ្ឋ​ខ្វះខាត​នោះ​ទើប អាណា​រ៉ូ​ស នៅតែ​រក្សា​បាន​ទីផ្សារ​សិល្បៈ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ វ៉ាន់ នី​ឡា ជួយ​សម្រេច​បំណង​កុមារី យ៉ង់ ស្រី​នី​ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម