Connect with us

ជីវិតកម្សាន្ដ

វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ

បានផុស

នៅ

ហឿន យូមែនរាយថ៍ ក្នុងវ័យ ១៦ ឆ្នាំកំពុងកសាងភាពភ្ញាក់ផ្អើល សឹងមិនគួរឲ្យជឿ ព្រោះតែទេពកោសល្យផាត់មុខបែប 3D យ៉ាងវិចិត្រប្រៀបបាននឹងអ្នកជំនាញម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនូរលើផ្ទៃមុខបែប 3D ជាច្រើនសន្លឹកបានឆក់យកការចាប់អារម្មណ៍ និងស្ងើចសរសើរពីមហាជនមិនដាច់ពីមាត់ តាមរយៈការបង្ហោះលើបណ្ដាញសង្គមរបស់សិស្សវិទ្យាល័យទួលអំពិលរូបនេះ ។

រៀនថ្នាក់ទី១០ យូមែនរាយថ៍ ដែលជាអ្នករស់នៅ ចំការដូង ប្រាប់ថា ស្នាដៃដែលខ្លួនបានបង្ហោះទាំងប៉ុន្មាន ជាការកើតចេញពីទឹកចិត្តស្រឡាញ់លើសិល្បៈផាត់មុខនិងគំនូរតាំងពីក្មេងមក។  ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺគេពុំបានរៀនជំនាញនេះតាមរយៈហាងសាឡន ឬសាលាសិល្បៈណាមួយឡើយ ដោយចំណេះទាំងនោះបានមកពីការរៀនតាម YouTube សុទ្ធសាធ។

យូមែនរាយថ៍ ប្រាប់ទៀតថា គេផ្ដើមរៀនផាត់និងគូរលើមុខឬដងខ្លួនចាប់ពីរៀនថ្នាក់ទី ៨ មកម៉្លេះ ពោលគឺអំឡុងឆ្នាំ ២០១៨ ហើយបានបង្ហោះលើហ្វេសប៊ុកនៅដើមឆ្នាំ ២០១៩។ ក្រោយមកគេទទួលបានស្រឡាញ់ពេញចិត្ត ក៏ដូចជាគាំទ្រពីបណ្ដាមិត្តភក្តិនិងហ្វេនតាមបណ្ដាញសង្គម ដែលនេះធ្វើឲ្យគេកាន់តែពុះពោរក្នុងវិស័យផាត់មុខទ្វេរឡើង។ យុវជនរូបនេះបន្តថា ដំបូងឡើយ បងប្អូន​និងប៉ាម៉ាក់ ហាក់មិនគាំទ្រខ្លួនទេ តែបច្ចុប្បន្ន ពួកគាត់បានការជំរុញទឹកចិត្តគេច្រើនបំផុត។

សិល្បករជំនាន់ថ្មី យូមែនរាយថ៍ ក៏បន្ថែមដែរថា “ខ្ញុំចង់ក្លាយជា Makeup Artist ទៅថ្ងៃអនាគត និងចង់ធ្វើជាអ្នកបណ្ដុះបណ្ដាលបន្តនូវសិល្បៈមួយនេះទៅដល់អ្នកណាដែលមានចំណូលចិត្តដូចខ្ញុំ”៕

អត្ថបទ៖ សន្យា

ចុចអាន៖ ​មោទកភាពកូនខ្មែរ! យុវជនម្នាក់​មានទឹកដៃផាត់មុខបែប 3D បានយ៉ាងពូកែ មិនចាញ់បរទេស

ចុចអាន៖ ​ធ្លាប់ត្រូវ​គេមើលងាយស្នាដៃ ខ្ញុំបានពិន័យ​ខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែម​តាមយូធ្យូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម