Connect with us

ជីវិតកម្សាន្ដ

៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

បានផុស

នៅ

Taylor Swift ជាតារាចម្រៀងវ័យ ៣០ ឆ្នាំ ដែលរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ ២០១៩ បើផ្អែកតាមទស្សនាវដ្ដី Forbes។ បច្ចុប្បន្នតារារូបនេះមានទ្រព្យប្រមាណជា ៣៦០ លានដុល្លារ។  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយតារាដែលមានទ្រព្យវាល់លានរូបនេះ?

KPT Plus សូមមបង្ហាញនូវរឿងរ៉ាវអាថ៌កំបាំង ៩ យ៉ាងដែលធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំង៖

៩. មិនរង់ចាំនរណាជួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងបានប្រាប់ Seventeen ថា “ ប្រសិនបើអ្នកមានក្តីសុបិន អ្នកមានទំនួលខុសត្រូវក្នុងការសម្រេចវា” “ចូរធ្វើការស្រាវជ្រាវរកវិធីធ្វើឱ្យប្លែកជាងអ្នកដទៃ! លះបង់ពេលវេលា! លះបង់ថាមពល! និងបញ្ចេញទេពកោសល្យរបស់អ្នក! អ្វីដែលនៅសល់វាគឺជាសំណាង” ។

Taylor មានអាយុត្រឹមតែ ១១ ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងសម្រេចចិត្តក្លាយជាអ្នកចម្រៀងអាជីព។ ប៉ុន្តែកាលណោះនាងពុំត្រូវបានគេទទួលនាងឡើយ។ ចាប់ពីពេលនោះមក នាងរៀនពីរបៀបលេងហ្គីតា ហើយសរសេរបទចម្រៀងផ្ទាល់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។

៨. ទទួលការរិះគន់

ខណៈដែលតារាល្បីៗជាច្រើនចៀសវាងពីការស្តាប់រឿងអាក្រក់អំពីការងាររបស់ពួកគេ Taylor ជឿជាក់ថាវាសំខាន់ណាស់ក្នុងការស្តាប់ការរិះគន់ទាំងនោះ។ តារារូបនេះទទួលយកពាក្យរិះគន់ទាំងអស់ដោយស្មោះត្រង់ និងបានអភិវឌ្ឍន៍ខ្លួនកាន់តែប្រសើរ។

៧. មានចំណូលពីប្រភពផ្សេងៗ

តន្ត្រីគឺជាចំណង់ចំណូលចិត្តដ៏អស្ចារ្យបំផុតរបស់ Taylor Swift ប៉ុន្តែវាមិនមែនជាប្រភពចំណូលតែមួយគត់របស់នាងទេ។ នាងចាតំណាងឲ្យម៉ាកល្បីៗដូចជា Keds, Diet Coke និង Apple ហើយនាងក៏ធ្វើការក្នុងការផ្សាយពាណិជ្ជកម្មជាច្រើនទៀតផងដែរ។

៦. ចេះរកវិធីដោះខ្លួនពីបញ្ហា

ឆ្នាំ ២០១៦ ជាឆ្នាំដ៏តានតឹងសម្រាប់ Taylor Swift ។ វាជាឆ្នាំដែលនាងមានជម្លោះជាមួយ Kim Kardashian និង Kanye West ដោយសារតែបទចម្រៀងដែលមានចំណងជើងថា “ Famous” ។ បន្ថែមពីលើនេះទៀត នាងក៏មានជម្លោះជាសាធារណៈជាមួយអតីតមិត្តប្រុសរបស់នាង គឺលោក Calvin Harris ។ នោះក៏ជាឆ្នាំដែលប្រព័ន្ធផ្សព្វផ្សាយចាប់ផ្ដើមស្អប់នាងផងដែរ។ ការសម្រេចចិត្តដ៏ឈ្លាសវៃបំផុតរបស់នាងនៅពេលនោះគឺ ព្យាយាមគេចវេសការចាប់អារម្មណ៍តាមដែលនាងអាចធ្វើបាន។

៥. ដឹងពីរបៀប Comeback

ទោះជាយ៉ាងណាក៏ដោយ Taylor ក៏ដឹងពីវិធីធ្វើឱ្យខ្លួនបានវិលត្រឡប់ចូលសិល្បៈចម្រៀងវិញក្នុងពេលដ៏ត្រឹមត្រូវ។ ក្នុងឆ្នាំ ២០១៧ តារាស្រីរូបនេះបានលុបរាល់ការបង្ហោះលើបណ្តាញសង្គមរបស់នាង រួមទាំងរូបភាពប្រវត្តិរូបផង ដែលទាំងនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តដែលធ្វើឲ្យ​សារព័ត៌មាន​ទូទាំងពិភពលោក​ចុះផ្សាយ​ពី​នាង។

៤.​ អាចជំរុញខ្លួនឯង

Taylor Swift បានចេញអាល់ប៊ុមទី១របស់ខ្លួនក្នុងឆ្នាំ ២០០៦ នៅពេលនាងមានអាយុ ១៦ ឆ្នាំ។ នាងបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងក្នុងប្រទេសម្នាក់។

ក្រោយពីបានចាកចេញពីស្រុកកំណើត ដើម្បីប្រឡូកក្នុងវិស័យ​ចម្រៀង  Swift បានក្លាយជាអ្នកចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ Taylor Swift ដឹងពីវិធីដើម្បីធ្វើឱ្យខ្លួនឯង​កាន់​តែ​ល្បី។ អ្វីដែលសំខាន់បំផុតនោះ នាងដឹងពីរបៀបដើម្បីបង្កើតទំនាក់ទំនងជាសាធារណៈជាមួយអ្នកគាំទ្រ។

៣. មិនធ្វើការ​អ្វីដោយមិន​គិត​ថ្លៃទេ

Spotify គឺជាកម្មវិធីតន្រ្តីដ៏ពេញនិយមបំផុតមួយប្រចាំសតវត្សរ៍។ ក្នុងឆ្នាំ ២០១៤ Taylor Swift បានយកបទចម្រៀងទាំងអស់របស់នាងចេញពីបញ្ជី Spotify ចាប់តាំងពីនាងមិនបានទទួលប្រាក់ពី App នេះ។

នៅឆ្នាំ ២០១៧ នាងបានដាក់អាល់ប៊ុមទាំងអស់ ទៅក្នុងសេវាកម្មស្រ្ទីម ហើយពេលនោះហ្វេនជាច្រើនយល់ថា នាងកំពុងព្យាយាមទាញភាពល្បីល្បាញចេញពីតារាចម្រៀង Katy Perry ដែលបានចេញអាល់ប៊ុមថ្មីនៅថ្ងៃតែមួយដូចគ្នា។

២. មហាជនមានអារម្ម​ណ៍ផ្សារភ្ជាប់ជាមួយនឹងចម្រៀងរបស់នាង

Taylor Swift ត្រូវបានគេស្គាល់ថា ជាអ្នកសរសេរបទចម្រៀងម្នាក់ដែលភាគច្រើននាងនិពន្ធអំពីខ្លួនឯង និងប្រើប្រាស់បទពិសោធន៍ផ្ទាល់ចូលទៅចម្រៀងទាំងឡាយ។ ជារឿយៗនាងច្រៀងអំពីការខូចចិត្ត។ សាធារណៈជនដឹងថា នាងបានឆ្លងកាត់នូវរឿងរ៉ាវពីជីវិតល្អនិងអាក្រក់ជាច្រើនតាមបទទាំងនោះ ហើយនាងត្រូវបានគេស្គាល់អស់រយៈពេលជាង១ទសវត្សរ៍ ក៏​ដោយសារអត្ថន័យចម្រៀងចាក់ដោតទាំងនោះដែរ។

១. ចេះដាក់់ខ្លួន

ទោះបីជា Taylor Swift មកពីគ្រួសារអ្នកមានទ្រព្យក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិដែលនាងមាន គឺបានមកពីកេរ្តិ៍ឈ្មោះរបស់នាងទាំងស្រុង។ នាងរក្សាការបំបែកកំណត់ត្រាដោយរកលុយបានរាប់លានដុល្លារក្នុងមួយឆ្នាំ ក្នុងចំណោមតារាល្បីៗដទៃទៀត ដូចជា Blake Lively និង Karlie Kloss ។

ទោះយ៉ាងណាក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Ellen DeGeneres នាងនិយាយថា នាងបានធ្វើការសន្យា២ចំពោះខ្លួននាង។ ទីមួយគឺត្រូវរក្សាខ្លួនឯងឲ្យនៅជាខ្លួនឯងដដែល ដូចមិនទាន់ល្បី។ ទីពីរគឺនៅតែសរសេរចម្រៀងអំពីអារម្មណ៍របស់នាង។ ទោះបីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនាងការផ្លាស់ប្តូរច្រើនក៏ដោយ ប៉ុន្តែនាងនៅតែនិពន្ធបទចម្រៀងដោយខ្លួនឯង។

Taylor ក៏មានអ្នកតាមដានរាប់រយលាននាក់ នៅលើគណនីបណ្តាញសង្គមរបស់នាង។ ក្នុងនាមជាអ្នកចម្រៀងដែលមានឥទ្ធិពលបំផុតម្នាក់ក្នុងជំនាន់របស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ​តារា​ស្រី​លំដាប់ពិភពលោករូបណាមានទ្រព្យសម្បត្តិច្រើនជាងគេនៅដើមឆ្នាំ ២០២០នេះ?

ចុចអាន៖ ជីវិតកម្សត់មុនជោគជ័យនៃ​កំពូលតារា​ទូរទស្សន៍​ ELLEN DEGENERE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម