Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្អាកថតភ្លាមៗ! JTBC បានបញ្ជាក់ម្ដងទៀត តារាសម្ដែងទាំងអស់បានធ្វើតេស្ត អវិជ្ជមានកូវីដ១៩

បានផុស

នៅ

នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ JTBC បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាថាតួសម្ដែង និងសមាជិកក្រុមការងារ ដែល​ត្រៀ​ម​​ថត​រឿងភាគ «Snowdrop» នាពេលខាងមុខសុទ្ធតែបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។Jisoo សមាជិករបស់ BLACKPINK ដើរជាតួឯកស្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា JTBC បានប្រកាសផ្អាកថតសម្ដែងភ្លាមៗដោយសារតែតារាសម្ដែងតួរងម្នាក់ បាន​ធ្វើ​​តេ​ស្ត​​វិជ្ជ​​មាន​កូវីដ១៩។ មកដល់ពេលនេះថ្ងៃទី ២៥ JTBC បានបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមាននៃអ្នកទាំងអស់​ដែល​មានទំ​នា​ក់​ទំនង​​ជា​មួយ​​​តួសម្តែងម្នាក់នោះ។

នេះបើយោងតាមការបញ្ជាក់ពី JTBC ថា «ពួកយើងមិនអាចបញ្ជាក់ពីថ្ងៃកំណត់នៃការថតរឿងដែលបានគ្រោងទុកនោះទេ ប៉ុ​ន្តែ​យើង​គ្រោងនឹងបន្តការថតក្នុងពេលឆាប់ៗនេះ។ស្របពេលដែលមាន​ការអនុលោមតាមគោល​ការណ៍បង្ការនៃការការ​ពារកូវីដ​១​៩​​។»តារាសម្ដែង Jung Hae In ដើរជាតួឯកប្រុស

គួរបញ្ជាក់ជាថ្មីម្ដងទៀតថា រឿងភាគ «Snowdrop» គឺគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២១ ដោយចូលរួមសម្ដែងពី Jung Hae In, Jisoo ​សមាជិករបស់ BLACKPINK, Jang Seung Jo, Kim Hye Yoon និងច្រើនទៀត។ ទន្ទឹមនឹងនេះតួ​សម្ដែង និងសមាជិក​ក្រុម​ការ​ងារ​​ផ្សេងៗ​ទៀតនាបច្ចុប្បន្ន បានបញ្ជាក់តេស្តលទ្ធផលអវិជ្ជមានកូវីដ១៩៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖សម្ដែង​រឿង​ថ្មីរួម​គ្នា​លើក​ដំបូង ​Gong ​Yoo ​និង ​Park ​Bogum ​បញ្ចេញ​រូប​ជាមួយ​គ្នា​យ៉ាង​ស្និទ្ធ​

ចុចអាន៖រឿងភាគថ្មី Jung Haein និង Jisoo សមាជិក BLACKPINK ត្រូវផ្អាកថត ដោយសារតារារួមសម្ដែង ធ្វើតេស្តវិជ្ជមាន កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣២ នាទី មុន

ទោះអាចទាញពេលថយក្រោយ ក៏តួ នាងវិធាវី នៅតែជ្រើសសិល្បៈបុរាណ (មានវីដេអូ)

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

ព័ត៌មានជាតិ១ ម៉ោង មុន

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដ​ក្នុងការប្រកួតប្រជែង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម