Connect with us

ជីវិតកម្សាន្ដ

រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ

បានផុស

នៅ

ម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ២០២០ កញ្ញា រ៉េត សារីតា មានសមត្ថភាពខ្លាំងមិនធម្មតា បូករួមនិងការឆ្លើយសំណួរប្រកបដោយភាពជឿជាក់ព្រមទាំងចំណេះដឹងផងនោះ ទើបនាងអាចដណ្ដើមបានជយលាភីនារដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាលកម្ពុជា រដូវកាលទី៤  ដែលផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា  បានរកឃើញម្ចាស់មកុដថ្មីរបស់ខ្លួន ដោយបានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៨ កញ្ញា រ៉េត សារីតា។

តើកញ្ាឯកកម្ពុជារូបនេះមានលក្ខណៈអ្វីខ្លះគួរឲ្យទាក់ទាញ?

ម្ចាស់គ្រងមកុដថ្មី រ៉េត សារីតា ក្នុងវ័យ ២៤ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក ទំនាក់ទំនងអន្តរជាតិ។ បវរកញ្ញាសម្បុរស្រអែមរូបនេះ ចេះនិយាយភាសាបរទេស ៣ យ៉ាងស្ទាត់គឺ ​ភាសាអង់គ្លេស ថៃ និងបារាំង។

កាលវ័យ ១៩ ឆ្នាំ បវរកញ្ញារូបនេះទទួលបានពានរង្វាន់ជើងឯក CHAMPION AWARD ដំបូងគេនិងក្មេងជាងគេ បន្ទាប់ពីការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ BBC Cambodiaដែលមានឈ្មោះថា Love9 ដែលជាកម្មវិធីជួយលើកកម្ពស់ការយល់ដឹងអំពីការអប់រំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជសម្រាប់យុវជន។  បន្ថែមពីលើនោះ កញ្ញាធ្លាប់ចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដើម្បីនិយាយអំពីសុខភាពផ្លូវភេទសម្រាប់យុវជនថែមទៀតផង។

រ៉េត សារីតា មានចំណូលចិត្តលេងបាល់ទាត់ ហែលទឹក និងចម្អិនអាហារ។ កញ្ញាចាប់ផ្តើមធ្វើដំណើរតាំងពីអាយុ ៨ ឆ្នាំ រហូតមកទល់ពេលនេះ នាងបានទៅដល់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក វៀតណាម ថៃ តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។

បវរចក្រវាលកម្ពុជា ២០២០ រូបនេះ ក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីការិនីទូរទស្សន៍ដែលបានចូលរួមព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសដូចជា កម្មវិធីប្រកួតអន្តរជាតិពានរង្វាន់រាត្រី និងព្រឹត្តិការណ៍សាជីវកម្មជាច្រើនដែលមានគេស្គាល់ទូទាំងពិភពលោក។ មួយវិញទៀត កញ្ញាជាឯកអគ្គរដ្ឋទូតម៉ាកយីហោរមួយចំនួនផងដែរ។ កញ្ញាក៏ជាតារាសម្តែង អ្នកផលិតខ្សែភាពយន្ត អ្នកអានស្គ្រីប និងទើបតែបញ្ចប់វគ្គសិក្សារបស់ខ្លួនក្នុងការនិពន្ធរឿងថ្មីៗនេះ។

អ្វីកាន់តែភ្ញាក់ផ្អើល រ៉េត សារីតា ក៏ជាអ្នកហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ឬ L’bokator ដែលជាក្បាច់ប្រយុទ្ធចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឈុតតំណាងជាតិ​បវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម