Connect with us

ជីវិតកម្សាន្ដ

ល្បីចេញពីប៉ុស្តិ៍លេខ ៧ថៃភ្លាម! Min Pechaya ទទួលបានស្គ្រីបរឿងជាង ១០ ក្នុងដៃពីផលិតករល្បីៗ

បានផុស

នៅ

ដូចដែលទស្សនិកជនមួយចំនួនបានដឹងហើយថា ថ្មីៗនេះខាងព័ត៌មានកម្សាន្តថៃបានចុះផ្សាយពីតារាប្រុសស្រី ៥​រូប​ដែ​ល​នឹង​ផុ​ត​​កុង​​ត្រាជាមួយប៉ុស្តិ៍លេខ ៧ថៃ ហើយបន្តធ្វើជាតារាសម្ដែងឯករាជ្រម្ដង ក្នុងនោះយើងក៏ឃើញមានវត្ត​មានតារាស្រីជួរ​មុខ​នា​ង ​​Min ​Pechaya ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ Min បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ចាប់តាំងពីនាងក្លាយជាតារាសម្ដែងឯករាជ្រមក ប​ច្ចុ​ប្ប​ន្ន​នាង​កំពុង​មានស្រ្គីបរឿងថ្មីចំនួនជាង១០រឿងនៅក្នុងដៃ ពីផលិតករល្បីៗប្រចាំប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗគ្នា។ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​បន្ត​ថា ​នាងនិងអ្នកចាត់ការកំពុងពិនិត្យអានស្គ្រីបទាំងអស់នោះបណ្តើរៗហើយ។

ក្នុងនោះ ខាងសារព័ត៌មានថៃក៏បានចោទជាសំណួរទៅកាន់ Min ថានាងនឹងមានរឿងភាគថ្មីជាមួយ Boy Pakorn ដែរទេ? នា​ង​តប​ថា ​នាងក៏បានទទួលស្គ្រីបរឿងមួយពីខាងប៉ុស្តិ៍ទូរទស្សន៍លេខ ៣ថៃដែរ តែមិនទាន់ដឹងច្បាស់ទាក់​ទងទៅនឹងតួសម្ដែង​ប្រុស​ជា​នរ​ណា​នោះទេ។ Min បន្ថែមថា នាងនិង Boy ក៏ធ្លាប់បានជួបគ្នាម្ដងម្កាលនៅក្រៅផងដែរ គាត់ជាមនុស្សពូកែកំប្លែងលេង​សើ​ច​​ច្រើន​​ជាមួយ​អ្នកជុំវិញខ្លួនឱ្យបានសើចសប្បាយ៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុង​វ័យ ២៨ ឆ្នាំ

ចុចអាន៖៩ ​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី Baifern Pimchanok

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម