កវីនិពន្ធ ងួន សុបិន បង្ហើប​ពី​គន្លឹះ​ជោគជ័យ​ប្រាប់​មហាជន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

កវីនិពន្ធ ងួន សុបិន បង្ហើប​ពី​គន្លឹះ​ជោគជ័យ​ប្រាប់​មហាជន

Published

on

ភ្នំពេញ​ ៖​ កវីនិពន្ធ​បទ​ចម្រៀង​និង​ជា​ប្រធាន​ដឹកនាំ​កំប្លែង​លោក ងួន សុបិន ខណៈ​ដែល​អាជីព​សិល្បៈ​ចាប់ផ្តើម​មាន​ទីផ្សារ​ឡើងវិញ​នោះ ​ភ្លាមៗ​នេះ​ដែរ​លោក​ក៏បាន​និយាយ​បង្ហើប​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ដែល​អាច​នាំ​យើង​ឲ្យ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​សម្រាប់​ផ្លូវ​ជីវិត​របស់ខ្លួន​នាពេល​អ​នា​គត​ខាងមុខ​។

ការ​បង្ហើប​និង​បង្ហាញ​ពី​គន្លឹះ​ជោគជ័យ​របស់​លោក ងួន សុបិន នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​មិន​ត្រឹម​ជា​ប្រយោជន៍​សម្រាប់​មហាជន ឬ អ្នកគាំទ្រ​នោះ​ទេ​តែ​វា​ថែមទាំង​ដាស់​ស្មារតី​ចំពោះ​បុគ្គល​មួយចំនួនទៀត​ ដែល​កំពុងតែ​ដើរ​លើ​ផ្លូវខុស​និង​បរាជ័យ​នា​ពេល​កន្លងមក​ផងដែរ​។ អ្វីដែល​គេ​កាន់តែ​ចាប់អារម្មណ៍​គឺ​នៅ​ត្រង់​ថា​ ទ្រឹស្តី​ប៉ុន្មាន​ឃ្លា​នេះ​ លោក​ក៏​ធ្លាប់បាន​អនុវត្តន៍​ខ្លួនឯង​រួចមកហើយ​ដែរ​។

កវីនិពន្ធ​លោក ងួន សុបិន បាន​ថ្លែង​ន័យ​ដូច្នេះ​ថា សួស្តី​សុខ​សប្បាយ​ទេ​បាទ​បង​ប្អូន​យើង​។​ បើ​ធ្វើជា​មនុស្ស ត្រូវ​ចេះ​ក្តោប​ឱកាស ចេះ​ឆក់​ឱកាស​ចេះ​ផ្តល់​ឱកាស បើ​មានឱកាស​ហើយ​ត្រូវ​ថែរ​រក្សា ឱកាស​ឲ្យ​បាន​ល្អ​ផង ព្រោះ​អ្នក​ហ្នឹង​មិន​មាន​ឱកាស​គ្រប់ពេល​ឬ​រាល់ថ្ងៃ​ទេ។ ​លោក ងួន សុបិន កាលពី​កន្លងមក​ត្រូវ​បាន​គេ​សង្កេតឃើញថា​ កវីនិពន្ធ​រូប​នេះ​ហាក់​បាន​ឃ្លាតឆ្ងាយ​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​ក្រោយពេល​សម្រេចចិត្ត​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន​។

ប៉ុន្តែ​បើ​ទោះ​បី​ជា​ត្រូវ​បាន​ឃ្លាតឆ្ងាយ​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​អស់​មួយសន្ទុះ​ក៏ពិតមែន ​តែ​លោក ងួន សុបិន ងាក​មក​ចាប់​យក​អាជីព​ដឹកនាំ​ក្រុម​កំប្លែង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​របស់ខ្លួន​លើ​ទីផ្សារ​សិល្បៈ​ ខណៈ​អាជីព​និពន្ធ​របស់​លោក​បច្ចុប្បន្ន​នៅ​តែ​បន្ត​ដំណើរការ​មួយៗ​តម្រូវ​តាម​ការ​បញ្ជា​ទិញ​ពី​ផលិត​កម្ម​នានា​ផង​ដែរ​៕
ដោយ ៖ ចាន់​រ៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម