Connect with us

ជីវិតកម្សាន្ដ

ខុស​ជំនាន់ ២៣ ឆ្នាំ​ក៏​គ្មាន​បញ្ហា! មិត្ត​ស្រី Leonardo DiCaprio ប្រកាន់​ជំហរ​ការពារ​ស្នេហា​ខ្លួន​​ដោយ​មិន​ខ្វល់​សម្ដី​រិះគន់

បានផុស

នៅ

តារាម៉ូ​ឌែល​និង​​សម្តែងវ័យ​ ២២ ឆ្នាំបាន​ធ្វើការ​បញ្ចេញមតិ​ដ៏កម្រ​មួយ​ពី​ស្នេហា​របស់នាង​ជាមួយ​ម្ចាស់​ពាន​រង្វាន់ Academy ​វ័យ ៤៥ ​ឆ្នាំនៅ​ក្នុងបទ​សម្ភាសន៍​ថ្មី​ជាមួយ​កាសែត​ ​Los Angeles Times ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្ត​ស្រី​របស់តារាសម្ដែង​អាមេរិក Leonardo DiCaprio កញ្ញា Camila Morrone ​បានឆ្លើយតប​នឹង​ការ​រិះគន់​ពីគម្លាត​អាយុ ២៣ ឆ្នាំ​របស់​ពួក​គេ​ថា ៖«ខ្ញុំគិតថា​​មនុស្ស​ម្នាក់​ៗ​គួរ​តែ​អាច​ស្រលាញ់មនុស្ស​ដែល​​ខ្លួនស្រលាញ់»។

Morrone ​ដែល​ទទួល​បាន​ការ​សរសើរ​នៅ​ក្នុងខ្សែភាពយន្ត​ឯករាជ្យរឿង​ “Mickey and the Bear” បាន​បន្តថា ​នាង​មិន​យល់​ពីការ​រិះគន់​ពីភាព​ខុស​គ្នា​រវាងគូ​ស្នេហ៍​ខុសអាយុ​ ២៣ ឆ្នាំ​នោះទេ​ ។ ​តារា​វ័យ​ក្មេង​ម្នាក់នេះ​បន្តទៀតថា​ «​មានទំនាក់ទំនង​ជាច្រើន​នៅ​ក្នុងហូលីវូដ​និង​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក​ដែល​មនុស្ស​មាន​គម្លាត​​អាយុច្រើន​ ​ខ្ញុំគ្រាន់​តែគិត​ថាមនុស្ស​គ្រប់គ្នា​គួរតែអាច​ស្រលាញ់មនុស្សដែល​ពួក​គេស្រលាញ់​»។ ទោះ​យ៉ាងណា​ Morrone ​បាននិយាយ​ថានាង​យល់ពីការ​ចាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ចំពោះ​ទំនាក់​ទំនង​របស់​នាង។

តួឯកប្រុសរឿង កប៉ាល់ទីតានិក លោកLeonardo DiCaprio វ័យ ៤៥ ឆ្នាំ និងតារាម៉ូឌែល Camila Morrone វ័យ ២២ ឆ្នាំ​បានចាប់ផ្តើម​ទាក់ទងគ្នា​ តាំងពីដើមខែមករា ឆ្នាំ ២០១៨ មកម្ល៉េះ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

ចុចអាន៖ វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម