អបអរសាទរ Smallworld Smallband – ក្រុម​តូច តំណាង​កម្ពុជា ចូលរួម ROUND Festival នៅ​កូរ៉េ​ខាងត្បូង – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

អបអរសាទរ Smallworld Smallband – ក្រុម​តូច តំណាង​កម្ពុជា ចូលរួម ROUND Festival នៅ​កូរ៉េ​ខាងត្បូង

Published

on

ក្រុម​ចម្រៀង​យុវវ័យ​របស់​កម្ពុជា Small World Small Band ដែល​ហៅ​ថា​ក្រុម​តូច ​នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បានអញ្ជើញ​ឲ្យ​ចូលរួម ​ក្នុង​កម្មវិធី​មហោស្រព​ចម្រៀង​ឈ្មោះ​ថា ROUND FESTIVAL ​​ដែល​​រៀបចំ​ដោយ​ទូរទស្សន៍ KBS របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង តាម​​រយៈ​អនឡាញ។

Smallworld Smallband – ក្រុម​តូច​ គឺ​ជា​ក្រុម​មួយ​ដែល​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ​ ជា​ពិសេស​នោះ​គឺ​ការ​​ជ្រើសរើស​យក​បទ​ចម្រៀង​​ពិសេសៗ​របស់​ក្រុម មក​ច្នៃ​ឡើង​វិញ បន្ថែម​ជាមួយ​ឧបករណ៍​​ភ្លេង​ប្រពៃណី​ខ្មែរ ឲ្យ​ក្លាយ​ជា​ទម្រង់​សិល្បៈ​សហសម័យ​ ដើម្បី​រំលេច​​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ​​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​​អន្តរជាតិ​បាន​ស្គាល់។

ក្រុម Small World Small Band – ក្រុម​តូច ដែល​មាន​សមាជិក​៤​រូប​ ដូចជា កញ្ញា រិទ្ធី លំអរកេសរ លោក ម៉ម ពេជ្ជរិទ្ធ លោក រៀម សុខភិរម្យ និង​លោក រ៉ុង សុភីដេវីដ ​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី ROUND 2020 ដែល​ត្រូវ​ចាក់​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ អាទិត្យ ទី ៦ ខែ​ធ្នូ ឆ្នាំ២០២០នេះ។

គួរ​បញ្ជាក់​ថា ROUND Festival គឺ​ជា​មហោស្រព​ផ្លាស់ប្ដូរ​វប្បធម៌​និង​ពង្រឹង​សាមគ្គីភាព​រវាង​ប្រទេស​អាស៊ាន​ទាំង ១០ និង​កូរ៉េ​ខាងត្បូង ដែល​ប្រមូលផ្ដុំ​ដោយ​សិល្បករ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កូរ៉េ​ខាងត្បូង។

ទស្សនិកជន​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​និង​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន ១០ ក៏​ដូចជា​នៅ​ជុំវិញ​ពិភពលោក អាច​ចូលរួម​ទស្សនា​ដោយ​សេរី​។ សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ ក្រុម​តូច សម្រាប់​ព័ត៌មាន​បន្ថែម៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖មេឃខៀវ

ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម