ជីវិតកម្សាន្ដ
ព្រឺក្បាល! ពេលស្តាប់ ប៉ីប៉ី ឌី និយាយអំពីអភូតហេតុចម្លែកពេលកំពុងថតរឿងថ្មី “ នាងនាថឆ្លងជាតិ ”
ពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍និងចម្លែកខ្លាំង ក្រោយពេលដែលបានស្ដាប់នូវការរៀបរាប់យ៉ាងព្រឺសម្បុរព្រឺក្បាលពីសំណាក់តារាហ្វេសប៊ុកនិងសម្ដែងលក្ខណៈភេទទី៣ ប៉ីប៉ី ឌី ជុំវិញរឿងរ៉ាវនៃការជួបអភូតហេតុដ៏ចម្លែកអំឡុងពេលដែលកំពុងថតសម្ដែងខ្សែភាពយន្តរឿង “ នាងនាថឆ្លងជាតិ” ។
បើស្ដាប់តាមការរៀបរាប់របស់តារាកំប្លុកកំប្លែងស្ងួត ប៉ីប៉ី ឌី បាននិយាយទាំងអារម្មណ៍រន្ធត់ថានេះជារឿងចៃដន្យយើងមិនប្រយ័ត្ន ឬ មកពីអ្វីផ្សេង? ខ្ញុំបានមកថតរឿងថ្មី “នាងនាថឆ្លងជាតិ” នៅផ្ទះដដែលដែលធ្លាប់ថតកន្លងមក។ ថ្ងៃនេះមុនចាប់ផ្ដើមថត ពួកយើងបានសែនចេកមួយស្និតនិងអុជធូបសុំកន្លែងថតជាការគួរសមនិងបង្ការតាមជំនឿផ្លូវងងឹត។
ប៉ីប៉ី ឌី បានបន្តទៀតថា អំឡុងពេលពេលថត camera ក៏ស្រាប់តែមានបញ្ហារហូត មិន focus ទោះបីសារ៉េយ៉ាងណាក៏ដោយយើងក៏ប្តូរ camera មួយទៀតរៀបនឹងថតខ្ញុំក៏និយាយថាចង់ឲ្យតួ(អ្នកសម្តែង)មានកាន់ផ្លែឈើស៊ី ខ្ញុំក៏ក្រឡេកឃើញចេកដែលយើងបានសែន ខ្ញុំក៏ធ្លោយមាត់និយាយថាកាច់ចេកនឹងយកមកស៊ីឥឡូវហ្នឹង ទាំងដែលពេលនោះធូបមិនទាន់អស់នៅឡើយទេ។
បន្ទាប់មកស្រាប់តែរៀបថតខ្ញុំដែលជាអ្នកកាន់ camera នោះបានក្រឡាប់ទូកធ្លាក់ចូលទឹកតែម្នាក់ឯង ទាំងដែលនៅលើទូកមានខ្ញុំនឹងម្នាក់ទៀត តែម្នាក់ទៀតមិនធ្លាក់ទឹកទេចុងក្រោយ camera ក៏ខូច ខ្ញុំក៏ទទឹកជោគហើយពេលដែលឡើងមកវិញ ក៏ជាន់ចំក្តារបាក់ចូលទឹកម្តងវិញទៀត តើមកពីអ្វី? បញ្ហាសំខាន់គឺយើងទើបតែចាប់ផ្តើមថតទេ ចុះប្លង់ផ្សេងទៀតត្រូវធ្វើយ៉ាងម៉េច ?។ ប៉ីប៉ី ឌី និយាយបន្ត។
បន្ថែមពីលើនេះតារាសម្តែង ប៉ីប៉ី ឌី បានរៀបរាប់ទៀតថាកាលពីថតលើកមុនគឺអ្នកខ្លះឮសម្លេងលើដំបូលផ្ទះហើយធ្លាក់ចិញ្ចៀនចូលទឹក លើកនេះបញ្ហាលើcameraម្តង ។តាមរយៈការរៀបរាប់របស់ ប៉ីប៉ី ឌី
ខាងលើនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងនោះទេគឺមានខ្លះទៀតបានលើកឡើងថាកន្លែងដែល ប៉ីប៉ី ឌី ជ្រើសថតសម្តែងនោះមានម្ចាស់ថែរក្សាដូច្នេះមិនត្រូវនិយាយអ្វីឲ្យខុសមាត់ខុសករនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖លោក ហ្វៃ សំអាង គាស់កកាយចម្រៀង១បទកាលពី១៦ឆ្នាំមុនដែលចំណាយថវិកាអស់ច្រើនជាងគេបំផុត
ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)