ព័ត៌មានជាតិ
ផ្ទុះការសរសើរពេលយុវជនមួយក្រុម នាំគ្នាគ្រងសម្លៀកបំពាក់ បែបសម័យអាណានិគមបារាំង
យុវជនមួយក្រុម បានស្លៀកពាក់បែបសម័យអាណានិគមបារាំង ក្នុងរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
តាមរយៈហ្វេសប៊ុកឈ្មោះ Ra Yuth បានបង្ហោះរូបភាពអមជាមួយខ្លឹមសារថា ” (កុងស៊ុលបារាំង)ប្រទេសកម្ពុជា បានធ្លាប់ធ្លាក់ក្រោមអាណានិគមបារាំងអស់រយៈពេលជិតមួយសតវត្ស ( ៩០ ឆ្នាំ ) គឺចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ ១៩៥៣ . អស់រយៈការជាច្រើនឆ្នាំនោះប្រទេសបារាំងបានបញ្ជូនកុងស៊ុលជាច្រើនមកកាន់ទឹកដីកម្ពុជា។ នាឆ្នាំចុងក្រោយកំឡុងឆ្នាំ ១៩៥២ មានកុងស៊ុលបារាំងវ័យក្មេង២នាក់ បានលួចចាប់ចិត្តលើកូនស្រីរបស់សេដ្ឋីអ្នកមានអំណាចនិងទ្រព្យជាច្រើន លោកសេដ្ឋី មានកូន៣នាក់ ប្រកបដោយចរិយា និងសម្រស់សោភា កូនទីមួយឈ្មោះ សូនីន , កូនទី២ ឈ្មោះ លីហួរ និងកូនទីឈ្មោះ គនថង, សេដ្ឋីមានទាំងកូនស្រីទាំងសោភា និង មានទាំងទ្រព្យស្ដុកស្ដម្ភ តែជាអកុសលត្រូវភរិយាស្លាប់ចោល។ ក្រោយពីបារាំងព្រមប្រគល់ឯករាជ្យឲ្យមកកម្ពុជាវិញ ក្នុងឆ្នាំ ១៩៥៣ កុងស៊ុលបារាំងវ័យក្មេងទាំងពីរនោះ បានមកលេងផ្ទះលោកសេដ្ឋី នៅថ្ងៃនោះដែរ លោកសេដ្ឋីបានបង្កាប់ឲ្យកូនស្រីលោកទាំងបីតុបតែងខ្លួន និងធ្វើអាហារ ដើម្បីទទួលទានជុំគ្នានាពេលល្ងាច មិនត្រឹមតែប៉ុននោះលោកសេដ្ឋីក៏បានហៅជាងថតរូបដ៏ចំណានដើម្បីថតរូបជុំគ្នា ពេលវេលាក៏ត្រូវបានបញ្ចប់ហើយ មើលទៅកុងស៊ុលទាំងពីរនោះហាក់ដូចជាសប្បាយ ជាប់ចិត្តជាប់កាយនិងដែនដីកម្ពុជាណាស់។
តាមរយៈការខមិនរបស់អាខោនរបស់តារាសម្ដែងឈ្មោះ Chandaneth Bon បានសរសេរថា “កប់ម៉េស” ចំណែកឯអាខោនឈ្មោះ Sivhong Ly បានសរសេរដែរថា ” Wow ស្អាតៗណាស់ មើលរូបដំបូងស្មានតែ Poster រឿង”។ ទន្ទឹមនឹងនេះ កញ្ញា កែវ សេងលីហួរ និង កញ្ញា អែម គុនថន ដែលជាបវរកញ្ញាភពផែនដី បានចូលរួមក្នុងការថតរូបបែបសម័យអាណានិគមបារាំងនោះផងដែរ។ លើសពីនេះទៅទៀត មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានកោតសរសើរនឹងការថតរូប ការស្លៀកពាក់ រួមជាមួយបច្ចេកទេសថត របស់យុវជនមួយក្រុមនេះ ថាពិតជាស្រស់ស្អាតខ្លាំង៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ មាស សុខសោភា សូមអភ័យទោសសម្រាប់ការផុស ដែលទាក់ទងនឹងជំងឺមហារីកសុដន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា