Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនរំពឹងថា តារាសម្តែងប្រុសថៃទាំងនេះ នឹងក្លាយជាតារាឆ្នើម ក្នុងឆ្នាំ ២០២១

បានផុស

នៅ

មានតារាសម្ដែងប្រុសថៃជាច្រើន កំពុងសាងកេរ្តិ៍ឈ្មោះបោះសម្លេងតាមរយៈរឿងភាគនីមួយៗរបស់ពួកគេ ក្នុងនោះ មានតារា​ប្រុស​មួយចំនួនក៏សង្ឃឹមយ៉ាងមុតមាំថា ពួកគេអាចនឹងត្រូវបានអ្នកគាំទ្របោះឆ្នោតឱ្យក្លាយជាតារាសម្ដែងប្រុសឆ្នើម ក្នុងឆ្នាំ ២០​២១ ​ខាងមុខនេះ។

ខាងក្រោមនេះ សុទ្ធតែតារាប្រុសស្រស់សង្ហាមកពីប៉ុស្តិ៍ទូរទស្សន៍ផ្សេងគ្នា ដែលអ្នកគាំទ្ររំពឹងទុកថា នឹងក្លាយជាតារាឆ្នើមក្នុងឆ្នាំ ២០២១៖

១. Mark Prin

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mark បានបង្ហាញជំនាញសម្ដែងដ៏អស្ចារ្យរបស់គេ នៅក្នុងរឿងភាគថៃប៉ុស្តិ៍លេខ ៣ គឺរឿង «My Husband in Law»។ មាន​ហ្វេ​ន​ៗ​​​ជាច្រើន រំពឹងថា Mark នឹងត្រូវបានគេបោះឆ្នោតគាំទ្រជាតារាសម្តែងឆ្នើម ក្នុងនៅឆ្នាំ ២០២១។

២. Pope Thanawat

Pope កំពុងសម្ដែងជាតួឯកនៅក្នុងរឿងភាគថ្មី រឿង «Roy Leh Marnya» ជាមួយតួស្រីនាង Bella Ranee។ Pope គឺជាតារា​ស​ម្តែង​​ម្នាក់ទៀតនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលរំពឹងថានឹងមានឈ្មោះក្នុងបញ្ជីតារាឆ្នើមនៅឆ្នាំក្រោយ។

៣. Kem Hussawee

នៅឆ្នាំនេះ Kem ទទួលបានសមិទ្ធិផលដ៏អស្ចារ្យជាមួយ ពេលសម្ដែងរឿង «So Wayree» នៅក្នុង ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ ហើ​យ​ក៏ជាតារាប្រុសដែលត្រូវបានទស្សនិកជនរំពឹងថា នឹងមានវត្តមានក្នុងបញ្ជីតារាប្រុសឆ្នើមក្នុងឆ្នាំ ២០២១ ដែរ។

៤. Mik Thongraya

Mik Thongraya គឺជាតារាសម្តែងម្នាក់ទៀត នៅក្នុងប៉ុស្តិ៍លេខ ៧ ថៃ ដែលរំពឹងថានឹងមានឈ្មោះក្នុងតារាង តារាប្រុសឆ្នើម​ឆ្នាំ​ក្រោ​យ​។

៥. Film Thanapat

Film បានបង្ហាញពីជំនាញសម្ដែងរបស់គាត់នៅក្នុងរឿងភាគថ្មីរបស់ ONE31 ចំនួន ២ រឿងគឺ «Chan Chue Bussaba» និង « R​uk ​Laek Pop»។ តារាប្រុសសង្ហារូបនេះ រំពឹងថានឹងមានឈ្មោះនៅក្នុងបញ្ជីតារាសម្តែងឆ្នើមនៅឆ្នាំក្រោយ។

៦. Tor Thanapob

ពេលនេះ Tor Thanapob កំពុងសម្ដែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ONE31 ដែលមានចំណងជើងថា «Kor Kerd Mai Klai Klai Ter» ហើយក៏រំពឹងថានឹងមានឈ្មោះនៅក្នុងបញ្ជីតារាឆ្នើមនៅឆ្នាំក្រោយនេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម