Connect with us

ជីវិតកម្សាន្ដ

របស់​ ៦ យ៉ាង​ដែល​តារា​ចម្រៀង michael jackson​ ចូលចិត្ត​បំផុត​ក្នុង​ជីវិត

បានផុស

នៅ

Michael Jackson គឺ​ជា​តារា​ចម្រៀងប៉ុប​ដ៏​កំពូលមួយរូបសម្រាប់ពិភពលោក​និង​ ដែល​ទស្សនិកជន​បន្ត​ចូលចិត្ត​និង​ស្រលាញ់​ស្នាដៃ​ទោះបីសាមីខ្លួនលែងនៅ​ ដោយ​​ចងចាំ​នឹក​រំលឹក​ដល់​តារាចម្រៀង​រូប​នេះ​ជានិច្ច។ លោក​ក៏​បាន​បន្សល់​ទុក​នៅ​របស់ ៦ យ៉ាង ជា​ការ​ចងចាំ​និង​ជាតំណាង​ ជា​វត្ថុ​ដែល Jackson ចូលចិត្ត​បំផុត​ក្នុង​ជីវិត ៖

១. រូបចម្លាក់​សំរឹទ្ធ Peter Pan

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបចម្លាក់​សំរឹទ្ធ​មួយ​ក្នុង​ចំណោម​រូបចម្លាក់​ផ្សេង​ទៀត​ គឺ​មាន​នៅ​ក្នុង​សួនសត្វ​និង​សួន​កម្សាន្ត​របស់ Jackson នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​បង្ហាញ​ពី​ស្មារតី​យុវវ័យ​របស់  Neverland Ranch។

២. សំរឹទ្ធ​ដោយ​ជាង​ចម្លាក់​បារាំង​ដ៏​ល្បីល្បាញ​ម្នាក់

រូប​សំណាក​សំរឹទ្ធ​ដែល​មាន​កម្ពស់ ២,៥ ម៉ែត្រ​នេះ ​ធ្វើ​ឡើង​ដោយ​ជនជាតិ​បារាំង​ឈ្មោះ Antonin Mercie នៅ​សត​វត្សរ៍​ទី ១៩ ហើយ​ស្នាដៃ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​កន្លែង​សាធារណៈ​សំខាន់ៗ​មួយ​ចំនួន​នៅ​ប្រទេស​បារាំង។

៣. សំពៅ​ចោរសមុទ្រ Jolly Roger pirate

ម៉ូដែល​​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ ជា​អំណោយ​បុណ្យ​ណូអែល​ពី​តារា​ស្រី Elizabeth Taylor ។ គំរូ​ឈើ​ខ្នាត​ធំ​ពណ៌នា​អំពី Jolly Roger ដែល​ជា​សំពៅចោរសមុទ្រ​របស់ Hook នៅ  Peter Pan ។

Jackson និង Taylor ត្រូវ​បាន​គេ​ដឹង​ថា​ ចូលចិត្ត​ផ្ដល់​អំណោយ​ដ៏​ប្រណីត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​ដូចជា​រូប​​ដំរី​ និង​ចិញ្ចៀន​ពេជ្រ​ទំហំ ១៧ ការ៉ាត់​ និង​គ្រឿង​អលង្ការ​ពេជ្រ​ផ្សេង​ទៀត​សម្រាប់ Taylor។

៤. បំណែក malachite និង candelabras gilt

បំណែក​ដែល​មាន​កម្ពស់ ១,៦ ម៉ែត្រ​ដ៏​អស្ចារ្យ​ទាំង​នេះ ​រួមបញ្ចូល​ទាំង​ព័ត៌មាន​លម្អិត​អំពី​ផ្កា​និង​ផ្សោត ​​ឆ្លាក់​បញ្ចូល​គ្នាបង្ហាញ​ជាអត្ថន័យនៃវត្ថុនេះ ហើយក៏ជារបស់ដែលលោក​ Jackson ចូលចិត្ត​បំផុត​ក្នុង​ជីវិត​របស់​ផងដែរ។

៥. កិច្ចសន្យា​ស្លាក​ដំបូង​​របស់ Jacksonកិច្ចសន្យា​ដើម​នេះ​ គឺ​រវាង Steeltown Records និង Joe Jackson ដែល​ជា​ឪពុក​របស់ Michael Jackson  គឺ​ជា​ការ​ចាប់ផ្ដើម​ដំបូង​របស់ Jackson នៅ​ថ្ងៃ​ទី ២១ ខែ ​វិច្ឆិកា​ ឆ្នាំ ១៩៦៧ ។ គែម​ក្រដាស​ដែល​មាន​ស្នាម​រហែក​និង​លាប​ពណ៌​គឺ​ចង់​បង្ហាញ​ពី​ឆ្នាំ​ដែល​បាន​កន្លង​ផុត​ទៅ។

៦. ចម្រៀង​ដំបូង​របស់ Jackson

បំណែក​ឌីស​ចម្រៀង​នេះ​បង្ហាញ​ពី​ការ​សាកល្បង​នៃ​បទ​ដំបូង​របស់ Jackson ដែល​បង្ហាញ​ពី​បទ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​នៃ​សេចក្ដី​ស្នេហា​របស់​ពួកគេ ​ដែលបាន​ស្មោះស្ម័គ្រ​ទៅកាន់​គ្នា៕

ចុចអាន៖ តារារ៉េបវ័យក្មេង Lil Nas X បន្សល់មេរៀនជីវិត ៣ សម្រាប់មហាជនទុកពិចារណា

ចុចអាន៖ ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

ប្រែសម្រួល៖សាងស្រីល័ក្ខ

ប្រភព៖scmp

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម