Connect with us

ជីវិតកម្សាន្ដ

“​ភូមិ​ខ្ញុំ update”​ ល្បី​ពេញ Tik Tok

បានផុស

នៅ

“​ភូមិ​ខ្ញុំ update”​ មិន​ត្រឹមតែ​ជា​បទចម្រៀងពេញនិយមខ្លាំងក្នុង​ខែ​នេះ​របស់​ផលិតកម្ម Galaxy Navatra លើ​បណ្ដាញ​យូ​ធូប​ប៉ុណ្ណោះ​ទេ បើ​យើង​ងាក​មក​មើល​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​Tik Tok វិញ គេ​ឃើញ​មាន​អ្នក​លេង​លើ​បណ្ដាញ​នេះ​យក​ទៅ​ច្រៀង​តាម ឬ ខ​វើ ជា​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យើង​សូម​លើក​យក​តែ​គណនី​យ Tik Tok មួយ ក្នុង​ចំណោម Tik Tok ជា​ច្រើន​លាន​នាក់ ដែល​កំពុង ពេញ​និយម​នៅ​ប្រទេស​កម្ពុជា គណនី​យ Tik Tok តារា​ចម្រៀង​ជន​ពិការ​ភ្នែក ឈ្មោះ PL កម្សាន្ត បាន​យក បទ “​ភូមិខ្ញុំ update” ទៅ ខ​វើ ច្រៀង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ គួបផ្សំ​គាត់​ច្រៀង កាឡៃ​ឡើង​បែប​សប្បាយ​ៗ ចំ​រដូវ​ទឹក​ជំនន់​ផងនោះ​។​

តាម​ការ​បង្ហាញ​បទ​ច្រៀង ​”​ភូមិខ្ញុំ update” ដែល​គណនី​យ Tik TokPL កម្សាន្ត យក​ទៅ​ច្រៀង​នោះ មាន​អ្នក​ឲ្យ​បេះដូង​ រហូត​ដល់​ទៅ​ជាង​330.3k និង អ្នក​ចូល Comment ក៏​ដូច​ជា​ការ Share​ សរសើរ ជា ច្រើន​ពាន់​នាក់​។

​ទទឹម​គ្នា​នោះ​ដែរ នៅ​តាម​ ភូមិ ស្រុក ធុងបាស អក​កេស អក​កាដង់ ផាប់ ឬ ប៊ៀលកាឌិន​ជា​ដើម បទ ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​វាយ​លុយ​ខ្លាំង​ នៅ​កន្លែង​ណា​ក៏គេ​ឃើញ​មាន​ការ ចាក់ ឬ ច្រៀង​បទ​ចម្រៀង​របស់​ផលិតកម្ម​មួយ​នេះ​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បទ “​ភូមិខ្ញុំ update”​ ជា​ស្នាដៃ​និពន្ធ​ដោយ​ កញ្ញា តន់ ចន្ទ​សី​ម៉ា និពន្ធ​ជូន កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ន​នេះ កំពុង​ផ្ទុះ​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ដល់​។​

កាល​ចេញ​ភ្លាមៗ មាន​មហាជន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្ដល់​ឲ្យ​អ្នក​និពន្ធ​វ័យក្មេង តន់ ចន្ទ​សី​ម៉ា និពន្ធ​ជូន​រៀមច្បង លោក ព្រាប សុវត្ថិ ត្បិត​អី សី​ម៉ា ត្បិត​អី នាង​នៅ​ក្មេង​ខ្ចី​ពេក ប៉ុន្តែ បច្ចុប្បន្ន បទ​ចម្រៀង​មួយ​បទ​នេះ មាន​អ្នក​ចូល​ទស្សនា​ជិត​8​លាន​ដង ក្នុង​រយៈ​ពេល​តែ​១​ខែ នៅ​ក្នុង​បណ្ដាញ យូធូប​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៤៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

Sokha Hotels

ព័ត៌មានពេញនិយម