Connect with us

ជីវិតកម្សាន្ដ

ខេ​ម ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ភ្ញាក់ផ្អើល​គ្រប់គ្នា​នៅ​ថ្ងៃ​សម្ពោធ​ហាង

បានផុស

នៅ

ភ្នំពេញ ​៖ ​តារាចម្រៀង​សម្លេង​ស្អក​របស់​ផលិតកម្ម Galaxy Navatra​លោក ខេ​ម បានធ្វើ​ឲ្យ​អ្នកសិល្បៈ​និង​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​នា​ឱកាស​ថ្ងៃ​បើក​សម្ពោធ​ភោជនីយដ្ឋាន​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ខណៈដែល​ក្រៅ​តែ​ពី​ប្រកាស​ចាយ​ទុន​តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​គឺ​តារា​រូប​នេះ​ក៏បាន​បង្ហើប​ពី​រឿងរ៉ាវ​មាន​គូស្នេហ៍​ជាច្រើន​ឆ្នាំ​កន្លង​មក​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បង្ហើប​ពី​អ្នក​ស្និទ្ធស្នាល​ជាមួយ​លោក ខេ​ម នោះ​បាន​ទម្លាយ​ថា​ នារី​រូប​ស្រស់​ជា​អនាគត​ភរិយា​តារាចម្រៀង​រូប​នេះ​ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផង​ដែរ ខណៈ​នាង​ក៏បាន​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​ដែរ​។ នារី​រូប​ស្រស់​នេះ​មានឈ្មោះ ស្រី​កា និង​មាន​អាយុប្រមាណ​៣០​ឆ្នាំ ​ហើយ​មាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា​សម្តែង​ឡើយ​។

ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន​តារាចម្រៀង​ខេ​ម​បាន​បញ្ជាក់ថា​លោក​ពិតជា​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នារី​ម្នាក់​ដែលជា​អាណិកជន​នៅ​ប្រទេស​បារាំង​មែន​តែ​គឺ​មិនមែនជា​អ្នកសិល្បៈ​ទេ​ហើយ​ការស្រលាញ់គ្នា​នេះ​មាន​រយៈពេល​៥​ឆ្នាំ​កន្លងមកហើយ​ពោលគឺ​ក្រោយពី​លោក​បាន​ចេញទៅ​ច្រៀង​រាំ​នៅ​ទីនោះ​។

លោក ខេ​ម បន្ត​ថា​នៅ​មិនទាន់​រក​ពេលវេលា​ដើម្បី​បង្ហាញ​មហាជន​ជា​សាធារណៈ ឬ​ពេលវេលា​រៀប​មង្គលការ​ទេ​បើទោះបីជា​ច្បាស់លាស់​ជាមួយគ្នា​ទៅហើយ​ក្តី​។​ម្យ៉ាងទៀត​លោក​ក៏​មិនមាន​គម្រោង​ចេញទៅ​រស់នៅ​ប្រទេស​បារាំង​ឡើយ ហើយ​ការបើក​ដំណើរការ​អាជីវកម្ម​ថ្មី​នេះ​នឹង​ជា​ក្លាយជា​មុខរបរ​លំនឹង​មួយ​សម្រាប់​លោក​និង​អនាគត​ភរិយា។

សូម​បញ្ជាក់​ថា ​ហាង​របស់លោក ខេ​ម គឺមាន​ទីតាំង​ស្ថិតនៅ​ជិត​ខ្លោងទ្វារវត្ត​សំរោង​អណ្តែត​ដែលមាន​យីហោ​ឈ្មោះថា T & Y ។​ហាង​នេះ​គឺ​ចាយ​ទុន​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក និង​មិនមាន​ការរួមចំណែក​ពី​អនាគត​ភរិយា​នោះឡើយ​ ខណៈ​រំពឹងថា​ ក្រោយពី​បើក​ដំណើរការ​អាជីវកម្ម​នេះ​នឹង​ទទួលបាន​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផងដែរ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម