Angelababy​ ចែក​រំលែក​បទពិសោធន៍​តស៊ូ​ស្វិតស្វាញចេញ​រក​ប្រាក់​តាំង​ពី​អាយុ ១៥ ឆ្នាំ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

Angelababy​ ចែក​រំលែក​បទពិសោធន៍​តស៊ូ​ស្វិតស្វាញចេញ​រក​ប្រាក់​តាំង​ពី​អាយុ ១៥ ឆ្នាំ

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​សម្ដែង Angelababy បាន​ចែក​រំលែក​អំពី​ប្រាក់ខែ​របស់​នាង ​នៅ​ពេល​ដែល​នាង​ទើប​តែ​ចូល​សិល្បៈ​លើក​ដំបូង​នៅ​ក្នុង​កម្មវិធីទូរទស្សន៍​ចិន “FourTry”។

Angelababy បាន​ប្រាប់​ថា​ នាង​រក​ប្រាក់​បាន​ដោយ​ខ្លួនឯង​ តាំងពី​នាង​មាន​អាយុ​ប្រហែល​ជា ១៥ ឬ ១៦ ឆ្នាំ។

នៅ​ក្នុង​បទសម្ភាសន៍​ភាគថ្មីៗនៃកម្មវិធី  “FourTry”  កាល​ពី​ពេល​ថ្មីៗ Angelababy បាន​​បង្ហើប​ឱ្យ​ដឹង​ថា ​នៅ​ពេល​ដែល​នាង​ទើប​តែ​ចូល​សិល្បៈ​លើក​ដំបូង​ក្នុង​នាម​ជា​ម៉ូឌែល​ឲ្យ​ទស្សនាវដ្ដី​មួយ​ នាង​រក​ចំណូល​បាន​ត្រឹម​តែ ៧៧ ដុល្លារ​ ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន​ ដោយ​ការខិតខំ​ព្យាយាម​របស់​នាង ​បាន​ក្លាយ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​ទូរទស្សន៍អនឡាញនៅ​ហុងកុង​ ដែល​ពេលនោះ​នាង​ចាប់ផ្ដើម​ទទួល​បាន​ប្រាក់​ចំណូល​ថេរ​គឺ ៤០០០ ដុល្លារ​ក្នុង​មួយ​ខែ ​ក្នុង​រយៈ​ពេល ២ ឆ្នាំ។

តារា​សម្ដែង Kris Wu ក៏​បាន​សួរ​ថា​តើ​នាង​មាន​អាយុ​ប៉ុន្មាន​ហើយ​នៅ​ពេល​ដែល​ឈប់​ទទួល​ប្រាក់​ពី​អ្នក​ផ្ទះ Angelababy បាន​ឆ្លើយ​ថា “ប្រហែល ១៥ ឬ ១៦ ឆ្នាំ” ធ្វើឲ្យ Kris​ មាន​ការ​សង្ស័យ​ហើយ​បញ្ជាក់​ចម្លើយ​របស់​នាង​ម្ដង​ទៀត។ នៅ​ពេលនោះ​នាង​ក៏​ឆ្លើយ​បញ្ជាក់​ប្រាប់ Kris ម្ដងទៀត ​លោក​ក៏​បាន​ពោល​ពាក្យ​សរសើរ​នាង​ថា “Angelababy ពិត​ជា​មាន​សមត្ថភាព​មែន”។

បន្ទាប់មក Angelababy ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា​ នាង​ឈប់​ទទួល​យក​ប្រាក់​ឧបត្ថម្ភ​​ពី​ក្រុម​គ្រួសារ​របស់​នាងទាំងស្រុង ​ចាប់​តាំង​ពី​នាង​ចាប់ផ្ដើម​រក​ប្រាក់​ចំណូល​មាន​ស្ថិរភាព​នៅ​ពេលនោះ។

ក្នុង​ពេលនោះ​ដែរ ​នាង​ក៏​ទទួល​បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​អ្នក​និយម​លេង​អ៊ិនធរណិត​ជា​ច្រើន​ផង​ដែរ ៕

 ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មកស្គាល់កំពូលកាយវប្បកម្ម សង្ហារ ក្មេង និងស៊ិចស៊ី

ចុចអាន៖ ៩ កន្លែងនៅជុំវិញពិភពលោក សម្រាប់​អ្នក​ស្នេហា​ពណ៌លឿង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ33 mins ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ2 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា3 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ3 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា4 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម