អ៊ុន សិទ្ធា បំផុស​យុវជន​ខ្មែរ​ ចូលរួម​ប្រើប្រាស់​អក្សរ​ជាតិ​ លើ​បណ្តាញ​សង្គម​ឲ្យ​បាន​គ្រប់គ្នា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ជីវិតកម្សាន្ដ

អ៊ុន សិទ្ធា បំផុស​យុវជន​ខ្មែរ​ ចូលរួម​ប្រើប្រាស់​អក្សរ​ជាតិ​ លើ​បណ្តាញ​សង្គម​ឲ្យ​បាន​គ្រប់គ្នា

Published

on

តារាសម្ដែង លោក អ៊ុន សិទ្ធា បាន​ជំរុញ​ឲ្យ​យុវជន​ខ្មែរគ្រប់រូប ចូល​រួម​លើ​ស្ទួយ​ទៅ​លើ​ការ​ប្រើ​ប្រាស់​និង​ការ​សរសេរ​ភាសាជាតិ​ឲ្យ​បាន​ច្រើន​ជា​ជាង​ភាសាបរទេស នៅ​តាមបណ្តាញ​សង្គម​។

តារា​សម្តែង​ប្រុស​ច្រមុះ​ស្រួច​រាង​សង្ហា ​លោក អ៊ុន សិទ្ធា ស្រប​ពេល​ដែល​អាជីព​សិល្បៈ​បច្ចុប្បន្ន​នូវ​តែ​រក្សា​បាន​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព​ច្រើន​លើ​ទី​ផ្សារ​សម្តែង​នោះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ លោក​មិន​ត្រឹមតែ​អាច​រក​ចំណូល​បាន​ខ្ពស់​នោះ​ទេ​ គឺ​តារា​ប្រុស​រូប​នេះ ​តែង​បង្ហាញ​ពី​ភាព​ហ៊ឺហា​ជាមួយ​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ​ទៀត​ផង​។

​ភាព​ហ៊ឺហា​ភ្ជាប់​ជាមួយ​ការ​រក្សា​បាន​ប្រជាប្រិយភាព ​ពី​សំណាក់​តារា​សម្តែង​លោក អ៊ុន សិទ្ធា លើ​អាជីព​សិល្បៈ​នេះ​ ទើប​ធ្វើ​ឲ្យ​បណ្តា​ផលិតកម្ម​ឬ​ផលិតករ​ខ្មែរ​មួយ​ចំនួន​ សម្លឹង​ឃើញ​នូវ​សមត្ថភាព​ និង​ទេពកោសល្យ​របស់​តារា​ប្រុស​ម្នាក់​នោះ​។ ​ម្យ៉ាងទៀត​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​អាច​មើល​រំលង​នោះ ​គឺ​ស្ថិត​នៅ​ត្រង់​មាន​អត្តចរិត​រោះរាយ​រាក់ទាក់​ មិន​ប្រកាន់ខ្លួន​ជាតា​រា​ល្បី​។​

​ដោយឡែក ​បើ​ងាក​មក​ចាប់អារម្មណ៍​ ចំណុច​សំខាន់​មួយទៀត​របស់​លោក អ៊ុន សិទ្ធា ដែល​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុង​នាំគ្នា​គាំទ្រ​នោះ​ គឺ​មុន​នេះ​លោក​បាន​ចេញមុខ​បំផុស​ស្មារតី​ដល់​យុវជន​ខ្មែរ​គ្រប់រូប​ ត្រូវ​នាំគ្នា​ចូលរួម​ថែរក្សា​និង​អភិរក្ស​ប្រើប្រាស់​អក្សរសាសន៍​ជាតិ​ឲ្យ​បាន​ច្រើន ​នៅ​លើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​។

​លោក អ៊ុន សិទ្ធា បាន​ថ្លែង​បញ្ជាក់​ដោយ​ខ្លី​បែបនេះ​ថា​ អ្វី​ដែល​លោក​ចង់បាន​ពេលនេះ ​គឺ​គ្រាន់តែ​ចង់​ឃើញ​យុវជន​គ្រប់រូប ​ត្រូវ​ចូលរួម​ប្រើប្រាស់​អក្សរ​ខ្មែរ​ទាំង​អស់​គ្នា​។​ សូម​ជម្រាប​ដែរ​ថា ​នេះ​ពុំ​មែន​ទើប​ជា​លើកទីមួយ​ សម្រាប់​តារា​សម្តែង​លោក អ៊ុន សិទ្ធា នោះ​ទេ​ ដែល​ចេញមុខ​បំផុស​និង​ស្នើ​ឲ្យ​យុវជន​ខ្មែរ​ ប្រើប្រាស់​អក្សរសាសន៍​ជាតិ​ ពោល​គឺ ​កន្លងមក​មាន​តារា​សិល្បៈ​ខ្មែរ​មួយ​ចំនួន​មក​ហើយ​ ដែល​មាន​ទស្សនៈ​ដូច​លោក​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ផ្ទុះ​ការ​សរសើរ​ពេល​យុវជន​មួយ​ក្រុម​ នាំគ្នា​គ្រង​សម្លៀកបំពាក់ បែប​សម័យ​អាណានិគម​បារាំង​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម