ម្ចាស់បទ “ស្នេហ៍ក្នុង​សុបិន” លោក នី សា​លឿន បាន​ទទួល​មរណភាព – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ “ស្នេហ៍ក្នុង​សុបិន” លោក នី សា​លឿន បាន​ទទួល​មរណភាព

Published

on

ម្ចាស់​បទ​ចម្រៀង​ស្នេហ៍​ក្នុងសុបិន លោក នី សាលឿន បាន​ទទួល​មរណភាព នា​រសៀល​​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។

តារាចម្រៀង​ទសវត្ស​ឆ្នាំ​៩០ លោក នី សាលឿន ដែល​ត្រូវ​ជា​ម្ចាស់ “ស្នេហ៍ក្នុង​សុបិន” បានទទួល​អនិច្ចកម្មនៅ​រសៀល​ថ្ងៃ​នេះ នៅ​ឯទឹក​ដី​នាយ​សមុទ្រ ក្នុង​វ័យ​៥៤ឆ្នាំ ដោយ​រោគាពាធ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក ក្រុមព្រះ​សុវិយា។ លោក នី សាលឿន ដែល​គេ​បាន​ស្គាល់​លោក​តាមរយៈ បទចម្រៀងពិរោះៗ​ជាច្រើន​មាន​ដូចជា៖ ចំប៉ី​កំពង់ចាម, វាសនា​អ្នកនេសាទ​, ដងស្ទឹង​ណូ​វ៉ែល, ស្នេហ៍​ក្នុង​សុបិន និង បទ​បង​ស្រឡាញ់​តែ​អូន​ជាដើម។ យើង​ខ្ញុំទាំង​អស់គ្នា ក៏​សូម​ចូល​រួម​រំលែក​ទុក្ខទៅ​ដក់ក្រុមគ្រួសាររបស់លោក នឹង​សូម​ឲ្យ​វិញ្ញាណក្ខន្ធរបស់​លោក នី សាលឿន ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕​​​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ39 mins ago

កសិករ​ដាំ​ល្ហុង​លើ​ផ្ទៃដី​១​ហិកតា​ ទទួល​បាន​ផល​ចាប់ពី​២០​តោន​ទៅ​២៥​តោន

ព័ត៌មានជាតិ47 mins ago

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

ព័ត៌មានជាតិ58 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ1 hour ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ2 hours ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានពេញនិយម