កូនស្រី សួស វិ​សា ពិតជា​មានសំណាង​ទទួល​បាន​កាដូ​ចំណងដៃ​៥​ម៉ឺន​ដុល្លារ – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

កូនស្រី សួស វិ​សា ពិតជា​មានសំណាង​ទទួល​បាន​កាដូ​ចំណងដៃ​៥​ម៉ឺន​ដុល្លារ

Published

on

ភ្នំពេញ ៖​ បន្ទាប់ពី​សម្រាលកូន​បាន​រយៈពេល​មួយ​ខែ​តារាចម្រៀង​ស្រី​អ្នកនាង សួស វិ​សា និង​តារា​សម្តែង​លោក ថ​មមី នៅ​ថ្ងៃទី​១០​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ បាន​រៀប​ចំ​ធ្វើ​ពិធីសូត្រមន្ត​បង្កក់​កូនស្រី​របស់​ខ្លួន​ព្រម​ជា​មួយ​គ្នា​នៃ​ការ​ជប់លៀង​អបអរ​ចំណងដៃ​កូនស្រី​ដំបូង​ផងដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត​នោះ​គឺ​បន្ទាប់ពី​ពិធីសូត្រមន្ត​បង្កក់​កូនស្រី​របស់​តារាចម្រៀង​អ្នកនាង សួស វិ​សា កាលពី​ព្រឹក​មិញ​នោះ​ក៏មាន​ការ​លើក​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ​នាង​ថា ​កូន​របស់​នាង​ពិតជា​មានសំណាង​ខ្លាំង​ណាស់​ដែល​ទទួលបាន​កាដូ​ចំណងដៃ​រហូតដល់​ទៅ​៥​ម៉ឺន​ដុល្លារ​ឯណោះ​។

ប្រភពពី​លោក អ៊ឹម ជីវ៉ា បាន​លើកឡើង​ថា ​ពិតជា​កូន​សំណាង​មែន​កូនស្រី​របស់​តារា​សម្តែង​និង​ចម្រៀង​ទទួលបាន​ចំណង​ដៃ​៥០០០០​ម៉ឺន​ដុល្លារ​( ប្រាំ​ម៉ឺន​ដុលារ )​ទាំង​ព្រឹក​បន្ទាប់​ពិធីសូត្រមន្ត​បង្កក់​កូនស្រី​របស់​តារា​លោក ថ​មមី និង​អ្នកនាង សួ វិ​សា នៅ​ព្រឹក​នេះ​និង​ធ្វើ​ពិធី​រៀបចំ​ទទួលភ្ញៀវ​ចំនួន​៣០​តុ​នៅ​រសៀល​ថ្ងៃ ច័ន្ទ ទី​០៩ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នៅ​ប៉ី​ជិប​ម៉ុង​លែ​ន​ផ្លូវ​ឯកឧត្តម​ជា សុផារ៉ា។

សូមជម្រាបថា អ្នកនាង សួស វិ​សា និង​ស្វាមី​លោក ថ​មមី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​តាំងពី​ចាប់ដៃគ្នា​មក​គូស្នេហ៍​តារា​មួយគូ​នេះ​មាន​ជីវភាព​កាន់តែ​ធូរធារ​ជា​ខ្លាំង​រហូត​ទទួល​បាន​កាដូ​ចំណងដៃ​កូនស្រី​ម្នាក់ ​កាលពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២០​ខណៈដែល​អ្នក​ទាំងពីរ​បានដាក់​ឈ្មោះ​កូនស្រី​នោះ​ថា Jenny៕
ដោយ ៖ ចាន់​រ៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ5 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ5 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ6 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ6 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម