Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតហ្វីលីពីន ត្រូវគេបាញ់សុះសាច់ ស្លាប់​នៅមុខផ្ទះ

បានផុស

នៅ

អ្នកកាសែតហ្វីលីពីនម្នាក់ ត្រូវបានគេបាញ់ស្លាប់នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ខ្លួន ដែល​នេះជាការ​ប៉ុនលើក​ទី ២ ដោយ​ការ​ប៉ុន​ប៉ង​បាញ់សម្លាប់​លើ​រូបលោក បាន​បរាជ័យ​ម្តង​រួច​មក​ហើយ​នោះ។

ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ហ្វីលីពីន កើត​ឡើង​កាល​ពី​ព្រឹកថ្ងៃ​អង្គារ៍ព្រឹក នៅ​ឯខេត្ត Pangasinan ភាគខាងជើង​ប្រទេស ដោយ​ជន​រងគ្រោះឈ្មោះ Virgilio Maganes អាយុ ៦២ឆ្ននាំ ជាអ្នក​ឆ្លើយ​ឆ្លង​តាម​វិទ្យុក្នុង​ស្រុក​ឈ្មោះថា DWPR ខណៈ​ខ្មាន់​កំភ្លើងបាន​បាញ់​មក​លើខ្លួន​លោក​សរុប ៦គ្រាប់ ធ្វើ​ឲ្យ​ជន​រងគ្រោះ​ស្លាប់ភ្លាមៗ​នៅ​នឹងកន្លែង។ នេះ​បើ​តាម​ការ​អះអាង​ពីមេប៉ូលិសខេត្ត Pangasinan លោក Christian Alucod ប្រាប់​ទៅកាន់​ភ្នាក់ងារ​ព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​អ្នក​សារព័ត៌មានជាតិហ្វីលីពីន NUJP បាន​ថ្កោល​ទោស​ទៅ​លើ​ការបាញ​សម្លាប់​អ្នក​កាសែតក្នុង​ប្រទេស​នេះ ដោយ​អះអាង វា​ជាករណី​ទី ១៨ ចាប់​តាំង​ពី​លោកប្រធានាធិបតី Rodrigo Duterte ឡើង​កាន់​អំណាច​ក្នុង ២០១៦ មក។     

NUJP អះអាងថា ការ​ស្លាប់​របស់​លោក Virgilio គឺ​បង្ហាញ​ពី​នាំ​ឲ្យ​អ្វី​ដែល​​រដ្ឋាភិបាល​ហ្វីលីពីន តែង​លើក​ឡើង​ថា ប្រទេស​នេះពោរពេញ​ដោយ​សេរីភាពសារព័ត៌មាន ក្លាយ​ជាសម្តី​គ្មាន​បាន​ការ។

យោងតាមប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ករណី​បាញ់​សម្លាប់​នេះ នៅ​មិន​ទាន់​ដឹង​មូលហេតុច្បាស់​នៅ​ឡើយទេ ហើយបើ​តាម NUJP វា​ជាការ​បាញ់​សម្លាប់​លើក​ទី២ មក​លើ​លោក Virgilio ខណៈ​លើក​ដំបូង​កើតឡើង​អំឡុងឆ្នាំ ២០១៦ ប៉ុន្តែ​ជា​សំណាង​ល្អលោក Virgilio អាច​រស់រាន​មានជីវិតដោយ​សារកាល​នោះ​លោក​ធ្វើ​ពុត​ជាស្លាប់។

គួរបញ្ជាក់​ថា តាម​ការវាយ​ត​ម្លៃ​របស់​សមាគមអ្នកកាសែត​អន្តរជាតិ ហ្វីលីពីន ជាប្រទេស​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​សារព័ត៌មាន ខណៈ​ឃាតកភាគច្រើន តែង​មាន​សេរីភាព​ក្រោយការ​ប្រព្រឹត្តអំពើ​ឃាតកម្ម​នេះ​រួច៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម