FBI និយាយថា អ៊ីរ៉ង់ និងរុស្ស៊ីមានព័ត៌មានអ្នកបោះឆ្នោតអាមេរិក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

FBI និយាយថា អ៊ីរ៉ង់ និងរុស្ស៊ីមានព័ត៌មានអ្នកបោះឆ្នោតអាមេរិក

Published

on

មន្ត្រីសន្តិសុខជាតិអាមេរិកបានរាយការណ៍ថា អ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវក្នុងការផ្ញើអ៊ីមែលគំរាមទៅអ្នកបោះឆ្នោតលទ្ធិប្រជាធិបតេយ្យ ។

លោក John Ratcliffe ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI) បាននិយាយថា អ៊ីមែលទាំងនោះបានមកពីក្រុមស្ដាំនិយមគាំទ្រលោក Trump ហើយមានគោលបំណងដើម្បី “ញុះញង់ឲ្យមានភាពចលាចល” ។

លោក Ratcliffe ក៏បាននិយាយផងដែរថា ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានរកឃើញថា អ៊ីរ៉ង់ និងរុស្ស៊ីបានទទួលព័ត៌មានអំពីការចុះឈ្មោះអ្នកបោះឆ្នោតមួយចំនួន ។

ការប្រកាសនេះធ្វើឡើងមុនរយៈពេល ១៣ ថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។

ការរាយការណ៍សង្ខេបអំពីព័ត៌មានស៊ើបការណ៍សម្ងាត់មិនធម្មតានេះត្រូវបានគេមើលឃើញថាជាសក្ខីភាពមួយនៃការព្រួយបារម្ភរបស់រដ្ឋាភិបាលលើការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់ជនបរទេស ។

លោក Ratcliffe បាននិយាយថា “អ៊ីម៉ែលក្លែងបន្លំ” របស់អ៊ីរ៉ង់ត្រូវបានផ្ញើរដោយក្រុមស្ដាំនិយម Proud Boys ក្នុងគោលបំណង “បំភិតបំភ័យអ្នកបោះឆ្នោត ញុះញង់ឲ្យមានភាពវឹកវរ និងការបំផ្លាញ” ដល់ប្រធានាធិបតី Donald Trump ។

លោកបានបន្ថែមទៀតថា ទិន្នន័យអ្នកបោះឆ្នោតអាចត្រូវបានប្រើក្នុងការប៉ុនប៉ង “ទាក់ទងព័ត៌មានមិនពិតដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះ ហើយពួកគេសង្ឃឹមថានឹងធ្វើឲ្យមានភាពច្របូកច្របល់ ភាន់ច្រឡំ និងធ្វើឲ្យអន្តរាយដល់ទំនុកចិត្តរបស់អ្នកចំពោះលទ្ធិប្រជាធិបតេយ្យអាមេរិក” ។

ទន្ទឹមនោះលោក Ratcliffe ក៏បាននិយាយដែរថា ក្រុមមន្រ្តីមិនបានឃើញសកម្មភាពដូចគ្នានេះពីប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែដឹងថា ពួកគេមានព័ត៌មានអ្នកបោះឆ្នោតមួយចំនួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ

ចុចអាន ៖ បាក់ដីនៅ ឥណ្ឌូនេស៊ី ស្លាប់មនុស្ស១១នាក់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម