ឆ្នាំ២០២០ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០ មីស៊ីលទំនើប ៦៥០គ្រាប់ និង​ទាហានជាង ១លាននាក់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ឆ្នាំ២០២០ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០ មីស៊ីលទំនើប ៦៥០គ្រាប់ និង​ទាហានជាង ១លាននាក់

Published

on

កូរ៉េខាងជើង មក​ត្រឹម​ឆ្នាំ ២០២០ នេះ ត្រូវ​គេ​ជឿថា យ៉ាង​ហោចណាស់​ពួកគេ​មាន​ក្បាល​គ្រាប់នុយក្លេអ៊ែរជាង ៦០គ្រាប់ គ្រប់​គ្រាន់​អាច​គំរាម​កំហែង​ដល់​សន្តិសុខក្នុង​តំបន់។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ នៃសាកលវិទ្យាល័យការពារ​ជាតិ​អាមេរិក។

វិទ្យាស្ថានសិក្សា​ពីយុទ្ធសាស្ត្រជាតិអាមេរិក នៃសកល​វិទ្យាល័យការពារ​ជាតិ បាន​បញ្ជាក់​ក្នុង​ការ​វាយ​តម្លៃ​យុទ្ធសាស្ត្រ ២០២០ រប​ស់ខ្លួន កូរ៉េខាងជើង គឺកំពុង​កាន់​កាន់​ក្បាល​គ្រាប់​នុយក្លេអ៊ែរចន្លោះពី ១៥-៦០ គ្រាប់ និង​មីស៊ី​បាលីស្ទីក យ៉ាងហោចណាស់ក៏ ៦៥០គ្រាប់​ដែរ ហើយ​មីស៊ីលទាំង​នេះ មាន​លទ្ធភាព​វាយ​ប្រហារចំគោលដៅ​គ្រប់​បណ្តាទីក្រុងសំខាន់ៗ​ទាំង​អស់​របស់​កូរ៉េខាងត្បូង ជប៉ុន ក៏​ដូច​ជាភាគ​ខាងកើត​ប្រទេស​ចិន។

ក្នុង​របាយការណ៍ដដែល​សរសេរថា “តាម​រយៈ​ការ​ផលិត​អាវុធ​ប្រល័យ​លោកធន់ធ្ងន់ អាវុធគីមី និង​ភាពអង់អាច​នៃ​កង​យោធា​កូរ៉េខាងជើង រដ្ឋឯកោមួយនេះ បាន​គំរាម​ដល់​សន្តិសុខ ស្ថិរភាពក្នុង​តំបន់ និង​សកលលោក​ទាំង​មូល”។

បន្ថែម​ពី​លើ​នេះ កូរ៉េខាងជើង ជារឿយៗបាន​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប ដែល​មាន​សមត្ថភាព​អាច​វាយ​ប្រហារ​គោលដៅ​ដល់​ទឹក​ដី​អាមេរិកថែមទៀត។

ចំណុច​សំខាន់បំផុត​ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​នេះ គឺកូរ៉េខាងជើង មាន​កងទ័ព​ប្រមាណ ១,២លាន ដាក់​ពង្រាយ​នៅ​ក្បែរតំបន់​គ្មាន​យោធា​ជាប់​ព្រំដែន​កូរ៉េខាងត្បូង ហើយ​ជាធម្មតាតែ​ងបន្ត​គំរាម​កំហែង​ទៅ​ដល់​កូរ៉េខាងត្បូង និងជប៉ុន។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ក៏​មាន​ពាក់​ព័ន្ធ​ក្នុង​ការ​លក់ និង​ដឹកជញ្ជូន​បច្ចេកវិទ្យាសម្រាប់​វិស័យ​យោធា ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួយដល់​កម្មវិធី​អភិវឌ្ឍមីស៊ីល​អន្តរជាតិ​របស់​អ៊ីរ៉ង់។

ក្នុង​របាយការណ៍សរសេរថា ការ​ជួញដូរលុយក្លែងក្លាយ និង​គ្រឿងញៀន បាន​ជួយ​កូរ៉េខាងជើង ទទួលប្រាក់​គ្រប់​គ្រាន់ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិហិរញ្ញវត្ថុដែល​កើត​ចេញ​ពី​ទណ្ឌកម្ម​លោក​ខាង​លិច។

ជារៀងរាល់ឆ្នាំ លុយ​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ ​ចន្លោះ ១,២៥លានដុល្លារ ទៅ ២៥០លានដុល្លារ ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សាច់ប្រាក់​ក្រុង​ព្យុង​យ៉ាង។ លើស​ពី​នេះ កូរ៉េខាងជើង គឺកំពុង​ដំណើរ​ការ​សហគ្រាសពាណិជ្ជកម្ម​របស់​ខ្លួន​បែប​ខុសច្បាប់ ច្រើន​ជាងសហគ្រាស​ស្របច្បាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ2 hours ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ3 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ4 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ4 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម