Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពកូវីដ១៩ នៅភូមា កាន់តែធ្ងន់ធ្ងរ ស្របពេលមនុស្សម្នាប្រមូលផ្តុំគ្នា​អបអរជ័យជម្នះក្នុងការបោះឆ្នោតបក្ស NLD

បានផុស

នៅ

ស្ថានភាព​រាតត្បាតកូវីដ ១៩ នៅ​ប្រទេស​ភូមា កំពុង​តែ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​កំណើនអ្នក​ឆ្លង​ថ្មីប្រចាំ​ថ្ងៃ ច្រើនជាង ១ពាន់នាក់ ខណៈ​ដែល​ករណីស្លាប់ប្រចាំថ្ងៃ ក៏ខ្ពស់​គួរឲ្យ​ព្រួយបារម្ភ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹមមួយ​ថ្ងៃ ១០ វិច្ឆិកា តួលេខ​ឆ្លង​កូវីដ ១៩ ថ្មី ក្នុង​ប្រទេស​អាស៊ាន​មួយនេះ ហក់​ឡើង​ដល់​ទៅ ១២៦៦នាក់ ស្លាប់ ២៤នាក់ នាំ​ឲ្យ​តួលេខ​ឆ្លង​សរុបកើន​ដល់ ៦៣ ២៤១នាក់ ក្នុង​នោះ​ស្លាប់ ១ ៤៦១នាក់ ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី៣ ក្នុង​តំបន់​អាស៊ាន មាន​ឆ្លង​កូវីដច្រើនបំផុត បន្ទាប់ពីហ្វីលីពីន និងឥណ្ឌូនេស៊ី។

អ្វី​កាន់​តែ​គួរ​ឲ្យ​បារម្ភ​ខ្លាំង ក្រុមអ្នក​គាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់​លោក​ស្រី អ៊ុង សានស៊ូជី បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដងផ្លូវសំខាន់ៗ ក៏ដូច​ខាងមុខទីស្តីការបក្ស ក្នុងទីក្រុងយ៉ាងហ្គូន និងម៉ាដាឡៃ ដើម្បី​អបអរ​ជ័យ​ជម្នះ​សារជាថ្មី​ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ ៨ វិច្ឆិកាកន្លងទៅ ក្រោយគណៈកម្មាធិការរាប់សន្លឹកឆ្នោតបញ្ជាក់​ថា បក្ស NLD កំពុង​តែនាំ​មុខគណបក្សដែល​ជាគូបដិបក្ខរបស់ខ្លួន។

អ្នក​ជំនាញ ពិសេស​ក្រសួងសុខាភិបាលភូមា កំពុង​បង្ហាញ​ក្តីបារម្ភខ្លាំងពីការ​រាតត្បាត​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំងនោះ ដោយ​សារ​តែ​ផ្ទុយទៅ​និងការណែនាំការពារកូវីដ ១៩ របស់ប្រទេស ពិសេស​ភាគ​ច្រើន​នៃ​អ្នក​ចូលរួម​អបអរ គឺ​មិនបាន​ពាក់ម៉ាស់ការពារកូវីដ ១៩ នោះទេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Myanmar Times  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម