ព្យុះទីហ្វុង Vamco វាយប្រហារប្រទេស ហ្វីលីពីន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Vamco វាយប្រហារប្រទេស ហ្វីលីពីន

Published

on

ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះទីហ្វុង Vamco បានវាយប្រហារខេត្តនានានៅលើកោះ Luzon របស់ប្រទេសហ្វីលីពីននៅពេលយប់ដោយបានសម្លាប់មនុស្សម្នាក់ខណៈមនុស្ស៣នាក់ទៀតកំពុងបាត់ខ្លួន។

ព្យុះទីហ្វុង Vamco មានខ្យល់បក់អតិបរមា១៥៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានកម្លាំងខ្យល់កន្ត្រាក់ដល់ទៅ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានបង្កឲ្យមានការបាក់ដីចំនួន៣លើកដោយចាប់ផ្តើមកាលពីយប់ថ្ងៃពុធនៅក្នុងខេត្ត Quezon ភាគខាងត្បូងរដ្ឋធានីម៉ានីល។

ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បានរាយការណ៍ថា បុរសអាយុ៦៨ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដំបូលផ្ទះរបស់គាត់ក្នុងសហគមន៍ឆ្នេរមួយក្នុងខេត្ត Camarines Norte ដែលជាកន្លែងមនុស្ស៣នាក់ទៀតកំពុងបាត់ខ្លួន។

Vamco គឺជាព្យុះទី២១ដែលវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះខណៈប្រទេសនេះទើបតែរងគ្រោះដោយព្យុះ Molave ​​ដែលជាព្យុះទីហ្វុងខ្លាំងបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ។ វាបានសម្លាប់មនុស្សចំនួន២៥នាក់និងបំផ្លាញផ្ទះរាប់ពាន់ខ្នងនៅដើមខែវិច្ឆិកា។

វានឹងចាកចេញពីដីគោកនៅរសៀលថ្ងៃព្រហស្បតិ៍នេះប៉ុន្តែវានឹងបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងនៅពេលឆ្លងកាត់បណ្តាខេត្តផលិតស្រូវនៅក្នុងប្រទេសនេះ។

ការហោះហើរតាមជើងហោះហើរនិងការធ្វើដំណើរឆ្លងកាត់រដ្ឋធានីត្រូវបានផ្អាកខណៈដែលឆ្មាំឆ្នេរសមុទ្របានបញ្ឈប់ប្រតិបត្តិការនៅកំពង់ផែ។ ការងាររបស់រដ្ឋាភិបាលត្រូវបានផ្អាកហើយទីផ្សារហិរញ្ញវត្ថុត្រូវបានបិទ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ57 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ3 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម