Joe Biden ប្រាប់ Suga អាមេរិកនឹងការពារកោះ Senkaku ពីការទាមទាររបស់ចិន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

Joe Biden ប្រាប់ Suga អាមេរិកនឹងការពារកោះ Senkaku ពីការទាមទាររបស់ចិន

Published

on

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និង​អនាគត​ប្រធានាធិបតី​ទី ៤៦ របស់អាមេរិក លោក Joe Biden បានព្រមព្រៀងសម្រាប់​ជំនួប​ផ្លូវការ​ទ្វេភាគីក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ នេះបើ​តាម​ការ​អះអាង​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន។

នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក Suga និង​លោក Joe Biden បាន​ជួប​ពិភាក្សា​គ្នា​តាម​រយៈ​ទូរសព្ទ ដោយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន បាន​អបអរ​លោក Biden ដែល​អាច​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជែង​ប្រធានាធិបតីអាមេរិក Donald Trump បាន ខណៈ​ក្នុង​នេះ​ដែរ ភាគីទាំង​ពីរ​ក៏​ផ្តោតសំខាន់​ទៅ​លើ​ការ​ថែរក្សា​សុវត្ថិភាព​សម្រាប់​សម្ព័ន្ធភាព​ជប៉ុន អាមេរិក​ ផងដែរ។  

ឆ្លើយ​តប​ជាមួយ​ក្តី​បារម្ភ​របស់​ជប៉ុន ពាក់ព័ន្ធ​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន លោក Biden បញ្ជាក់ថា តាមរយៈសន្ធិសញ្ញា​សន្តិសុខ​ទ្វេភាគី សហរដ្ឋអាមេរិក នឹង​ចេញ​មុខ​ការពារ​កោះ Senkaku ដែល​កំពុង​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ជប៉ុន ប៉ុន្តែ​កំពុង​ត្រូវ​ចិនទាមទារ។  ក្នុង​នោះ​ដែរ ភាគីទាំង ២ ក៏ពិភាក្សា​ពី​បញ្ហាកូវីដ ១៩ និង​បម្រែបម្រួល​អាកាស​ធាតុ​ដូចគ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Japan Times

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ55 mins ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ1 hour ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ3 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម