Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងប៉ុនប៉ងហេកចូលក្នុងទិន្នន័យក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩

បានផុស

នៅ

បើយោងតាមក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមចារកម្មតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងបានប៉ុនប៉ងលួច (Hack) ចូលទៅក្នុងអង្គការអន្តរជាតិជាច្រើនរួមទាំងក្រុមហ៊ុនដែលធ្វើការលើវ៉ាក់សាំងកូវីដ ១៩ ជាមួយទម្រង់ថ្មីនៃមេរោគ ។

នៅក្នុងសេចក្តីជូនដំណឹងស្តីពីការគំរាមកំហែងមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍មុនបានឲ្យដឹងថា ក្រុមហ៊ុន Cybereason ដែលមានមូលដ្ឋាននៅទីក្រុង Boston បានកំណត់អត្តសញ្ញាណកម្មវិធី Hack មួយដែលត្រូវបានប្រើដោយក្រុម ” Kimsuky” ជាក្រុម Hack ដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ២០១២ ដើម្បីអនុវត្តប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Cybereason បានឲ្យដឹងថា ក្រុមចារកម្មរបស់របបនេះត្រូវបានគេមើលឃើញថាកំពុងផ្តោតលើអង្គភាពរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើនមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេថែមទាំងនៅសហរដ្ឋអាមេរិក អឺរ៉ុប រុស្ស៊ីនិងជប៉ុនទៀតផង ។ វាក័រួមបញ្ចូលទាំងក្រុមហ៊ុនឱសថដែលធ្វើការលើការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំងជំងឺកូវីដ ១៩ ផងដែរ ។

របាយការណ៍បាននិយាយថា គោលដៅផ្សេងទៀតរបស់ក្រុមនេះរួមមានក្រសួងបង្រួបបង្រួម ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអ្នកកាសែតដែលនិយាយពីទំនាក់ទំនងអន្តរកូរ៉េ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម