គ្រាន់តែទាញម៉ាសដាក់ក្រោមចង្ការដើម្បីផឹកទឹក អ្នកដំណើរម៉ាឡេស៊ីត្រូវពិន័យប្រាក់ជាង ២០០ ដុល្លារ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

គ្រាន់តែទាញម៉ាសដាក់ក្រោមចង្ការដើម្បីផឹកទឹក អ្នកដំណើរម៉ាឡេស៊ីត្រូវពិន័យប្រាក់ជាង ២០០ ដុល្លារ

Published

on

អ្នកដំណើរម៉ាឡេស៊ី ២ នាក់ត្រូវបានពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ១,០០០ រីងហ្គីត (២៤២ ដុល្លារអាមេរិក) ពីបទទាញម៉ាសមកដាក់ត្រឹមចង្ការរបស់ខ្លួន ខណៈពេលកំពុងផឹកនៅឯស្រុក Kerian ទីក្រុង Parit Buntar ខេត្ត Perak ខណៈប្រទេសម៉ាឡេស៊ីមានការរឹតបន្តឹងយ៉ាងខ្លាំងលើវិធានការការពារពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ ១៩ ។

យោងតាមសារព័ត៌មាន Sin Chew Daily បានឲ្យដឹងថា បុគ្គលទាំង ២ នាក់បានជិះម៉ូតូជូនមិត្តភក្តិរបស់ពួកគេទៅផ្សារទិញឥវ៉ាន់ ហើយពេលកំពុងរងចាំនៅតាមផ្លូវទល់មុខផ្សារ ពួកគេបានទិញទឹកផឹក ហើយបានទាញម៉ាសមកត្រឹមចង្កាដើម្បីផឹកទឹក ។

នៅពេលពួកគេផឹករួចហើយ ពួកគេមិនបានទាញម៉ាសពាក់វិញទេ ហើយត្រូវមនុស្ស ៣ នាក់បានមករកពួកគេ ហើយចោទប្រកាន់ពួកគេថាមិនបានពាក់ម៉ាស ។

បុរស ២ នាក់ក្នុងចំណោមពួកគេត្រូវបានគេជឿថាជាមន្រ្តីប៉ូលិសស៊ីវិល ខណៈពួកគេមិនមានឯកសណ្ឋាន ។ ប៉ុន្តែពួកគេបានបង្ហាញថាពួកគេជាប៉ូលិស ហើយបានបញ្ជាឲ្យអ្នកបើកម៉ូតូទាំង ២ នាក់ចូលក្នុងរថយន្ត ហើយឆ្ពោះទៅកាន់ទីស្នាក់ការប៉ូលិសស្រុក Kerian ។ បន្ទាប់មកអ្នកជិះម៉ូតូទាំង ២ នាក់ត្រូវបានពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ១,០០០ រីងហ្គីត ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៣,៧៩១ ករណី និងមានអ្នកស្លាប់ចំនួន ៣០៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣២,០៦៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ World of Buzz

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម