Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសប៉េរូប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបក្រុមបាតុករ ក្រោយមានការតវ៉ាជាបន្តបន្ទាប់

បានផុស

នៅ

ភាពចលាចលជាសាធារណៈបានបន្តអស់រយៈពេលជាច្រើនថ្ងៃរួចទៅហើយ បន្ទាប់ពីសមាជិកសភាប៉េរូបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី Martin Vizcarra ហើយកាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីបណ្តោះអាសន្នលោក Manuel Merino បានស្បថចូលកាន់តំណែង ។

ស្របពេលជាមួយគ្នានេះប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ានៅរដ្ឋធានីលីម៉ារបស់ប្រទេសប៉េរូ ។ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីលាន Plaza San Martin នៅកណ្តាលនៃទីក្រុងលីម៉ា ដោយបដិសេធរដ្ឋាភិបាលថ្មីរបស់លោក Manuel Merino ដែលត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរូបភាព និងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមមានវត្តមានរបស់ប៉ូលិសដ៏ច្រើនត្រូវបានគេឃើញនៅកន្លែងដែលមានការតវ៉ានេះ ។

នៅព្រឹកថ្ងៃដដែលនោះក្រុមបាតុករបានដើរតាមដងផ្លូវជាមួយនឹងការកាន់ទង់ជាតិប៉េរូ និងមានសញ្ញាដែលសរសេរថា “Merino មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” ។ យោងតាមបណ្ដាញព័ត៌មាន ​​teleSUR បានឲ្យដឹងថា ទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសប៉េរូក៏បានធ្វើការតវ៉ាផងដែរ ហើយការអំពាវនាវឲ្យមានការប្រមូលផ្តុំសាធារណៈកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម ។

កាលពីថ្ងៃចន្ទសភាបានបោះឆ្នោត ១០៥ លើ ១៩ ដើម្បីបណ្តេញលោក Vizcarra លើបទចោទប្រកាន់រំលោភអំណាច ។ អតីតប្រធានាធិបតីរូបនេះត្រូវបានគេចោទប្រកាន់ពីបទផ្តល់កិច្ចសន្យារដ្ឋដ៏ចម្រូងចម្រាសនៅទីក្រុង Mokegua ក្នុងឆ្នាំ ២០១១-២០១៤ ជាកន្លែងដែលលោកកំពុងកាន់តំណែងជាអភិបាលនៅពេលនោះ ។

ទោះបីជាគាត់មិនយល់ស្របនឹងសេចក្តីសម្រេចរបស់សមាជិកសភាក៏ដោយ លោក Vizcarra បានសម្រេចចិត្តប្រកាសលាឈប់ពីតំណែងរបស់គាត់ដែលជាហេតុធ្វើឲ្យមានការតវ៉ានៅថ្ងៃដដែលនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម