ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនកើនដល់ ១៤ នាក់
បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រោះមហន្តរាយសម្រាប់តំបន់ពីរនៃកោះ Luzon បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់បានស្លាប់ ខណៈមនុស្សជាច្រើននាក់នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះ Vamco បោកបក់លើប្រទេសហ្វីលីពីនក្នុងរយៈពេលច្រើនសប្តាហ៍ ។
ទន្ទឹមនោះព្យុះហ្វុង Vamco ដែលជាព្យុះទី ៣ ដែលបោកបក់លើប្រទេសហ្វីលីពីនក្នុងរយៈពេលច្រើនសប្តាហ៍នេះក៏បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងម៉ានីលកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ផងដែរ ។

ព្យុះ Vamco មានកម្លាំងខ្យល់បក់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលព្យុះនេះបក់កាត់កោះ Luzon របស់ប្រទេស បន្ទាប់ពីមានការបាក់ដីពេញមួយយប់ ។ អាជ្ញាធរបានព្រមានអំពីការបាក់ដី និងការស្លាប់ពីព្យុះអាចនឹងកើនឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ។
បន្ថែមពីនេះភ្លៀងធ្លាក់ខ្លាំងបានបិទទីក្រុងម៉ានីលដែលជារដ្ឋធានីដ៏ធំរបស់ប្រជាជនចំនួន ១២ លាននាក់ និងតំបន់ជុំវិញនានាដោយប្រែក្លាយផ្លូវថ្នល់ទៅជាដងទន្លេ ។

ស្របពេលជាមួយគ្នានេះកាកបាទក្រហម ប៉ូលិស យោធា និងអ្នកជួយសង្គ្រោះដទៃទៀតរបស់ហ្វីលីពីនបានប្រើទូកដើម្បីទៅដល់មនុស្សដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេក្នុងទីក្រុង Marikina City ជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋធានីដែលទឹកនៅតាមដងផ្លូវមួយចំនួនឡើងដល់កម្ពស់ត្រឹមស្មាមនុស្សធំ ។
លោក Casiano Monilla នាយរងផ្នែកការពារស៊ីវិលសម្រាប់ប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា ទិន្នន័យពេញលេញសម្រាប់តំបន់ដែលរងផលប៉ះពាល់ទាំងអស់នៅលើកោះ Luzon មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលអាជ្ញាធរវាយតម្លៃការបំផ្លិចបំផ្លាញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ